Connect with us

ព័ត៌មាន

មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងមន្រ្ដីជាន់ខ្ពស់ ICRC បានគូសបញ្ជាក់ជាថ្មី អំពីសារៈសំខាន់ និងភាពចាំបាច់នៃការគោរពច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ

សិង្ហបុរី៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦នេះ នៅសណ្ឋាគារ Shangri-La ក្នុងឱកាសនៃកិច្ចសន្ទនា Shangri-La Dialogue និងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ីលើកទី២៣ នៅប្រទេសសិង្ហបុរី ក្នុងនាមជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូនៃគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោកស្រី Mirjana Spoljaric Egger ប្រធានគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម។

ក្នុងជំនួបនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន ក៏បានធ្វើបច្ចុប្បន្នភាពជូនភាគី ICRC អំពីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដែលបានចុះសួរសុខទុក្ខ និងបានតាមដានយ៉ាងយកចិត្តទុកដាក់លើការធ្វើមាតុភូមិនិវត្តន៍របស់វីរកងទ័ពកម្ពុជាទាំង ១៨រូប ហើយក៏បានពិភាក្សាអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពកម្ពុជា ជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមផងដែរ។

ភាគីទាំងពីរបានគូសបញ្ជាក់ជាថ្មី អំពីសារៈសំខាន់ និងភាពចាំបាច់នៃ ការគោរពច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia