ព័ត៌មាន
សម្ដេចតេជោណែ នាំមន្រ្តីមូលដ្ឋានខេត្តពោធិ៍សាត់ត្រូវធ្វើជាខ្នងបង្អែករបស់អតីតយុទ្ធជន និងគ្រួសារយុទ្ធជននៅសមរភូមិ
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពនានាជុំវិញខេត្ត នាព្រឹកថ្ងៃសៅរ៍ ទី ៣០ ខែឧសភា ឆ្នាំ ២០២៦ នៅសាលាខេត្តពោធិ៍សាត់ ដោយមានអ្នកចូលរួមប្រមាណជាងមួយពាន់នាក់។
ក្នុងឱកាសសំណេះសំណាលនេះ សម្ដេចតេជោ ប្រធានសមាគមបានផ្ដល់អនុសាសន៍ដល់មន្រ្តីនៅក្នុងមូលដ្ឋានខេត្តពោធិ៍សាត់ទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និងនិវត្តជន ជាពិសេសត្រូវគ្រប់គ្រងឱ្យបាននូវចំនួនអតីតយុទ្ធជន អតីតយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី និងមន្រ្តីរាជការចូលនិវត្តន៍ នៅក្នុងមូលដ្ឋានខេត្តរបស់ខ្លួន ធ្វើយ៉ាងណាត្រូវផ្ដល់ភាពកក់ក្ដៅដល់ពួកគាត់ ត្រូវឧស្សាហ៍ចុះសួរសុខទុក្ខ ខ្វាយខ្វល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ សម្ដេចមានប្រសាសន៍បន្តថា យើងសេចក្ដីសុខដែលយើងកំពុងមានគឺដោយសារពួកគេនៅខាងមុខ ដូច្នេះត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះពួកគាត់ និងត្រូវធ្វើជាខ្នងបង្អែកសម្រាប់ពួកគាត់។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ពីមុនយើងគិតគូរតែចំពោះអតីតយុទ្ធជន ដែលធ្លាប់មានគុណបំណាច់ និងធ្វើពលិកម្មក្នុងបុព្វហេតុជាតិមាតុភូមិ ប៉ុន្តែពេលនេះ យើងក៏ត្រូវយកចិត្តទុកដាក់ចំពោះនិវត្តជន អតីតមន្រ្តីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធដូចគ្នា ព្រោះពួកគាត់ក៏បានចំណាយពេល ចំណេះដឹង និងពលិកម្មដូចគ្នាដើម្បីជាតិ និងប្រជាជន។ សម្ដេចបន្តថា ដូច្នេះហើយបានជាយើងធ្វើវិសោធនកម្មលក្ខន្តិកៈសមាគម ដោយប្ដូរឈ្មោះពីសមាគមអតីតយុទ្ធជន ទៅជា សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដោយបានយើងបានដាក់បញ្ចូលនិវត្តជនទាំងមកជ្រកក្រោមដំបូលតែមួយ ដែលយើងត្រូវយកចិត្តទុកដាក់។
ក្នុងនាមជាប្រមុខរដ្ឋស្ដីទី សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ដល់មន្រ្តីនៅថ្នាក់មូលដ្ឋាននៃរដ្ឋបាលខេត្តពោធិ៍សាត់ទាំងអស់ ត្រូវខិតខំបម្រើប្រជាជនឱ្យបានល្អ ត្រូវធ្វើខ្លួនជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនធ្វើជាចៅហ្វាយរបស់ប្រជាជននោះទេ។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ប្រមុខរដ្ឋស្ដីទី ក៏បានណែនាំឱ្យពិនិត្យលទ្ធភាពដាក់បញ្ចូលកូនចៅ របស់អតីតយុទ្ធជន និងកូនៗ យុទ្ធជនដែលកំពុងឈរជើងនៅសមរភូមិមុខ ដោយត្រូវរៀបចំផ្ដល់ឱកាស និងលទ្ធភាព ដល់ពួកគេដែលចង់ធ្វើទាហាន បានចូលម្រើការងារក្នុងជួរកងទ័ព ដោយត្រូវកសាងសមត្ថភាពយោធារបស់ពួកគេឱ្យក្លាយទៅជាទាហានអាជីព។
គួរជម្រាបជូនថា គិតត្រឹមខែឧសភា ឆ្នាំ២០២៦នេះ អតីតយុទ្ធជននៅខេត្តពោធិ៍សាត់ សរុបមានចំនួន ៥,៤៨៤ នាក់ ក្នុងនោះបានចូលជាសមាជិក អ.ន.ក.សរុបចំនួន ៤,៦៩៧ នាក់ ក្នុងនោះរួមមាន ជនពិការចំនួន ១,៦៤៦ នាក់ ស្រី ១៥២ នាក់, គ្រួសារជនពលីចំនួន ១,៧២២ នាក់។ ចំណែកអតីតមន្រ្តីរាជការស៊ីវិលមានសរុបចំនួន ១,៦៤៩ ស្រី ៤១៥នាក់៕













-
ព័ត៌មាន1 week agoមន្ទីរពេទ្យព្រះអង្គឌួង ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវម៉ាស៊ីន Endoscope សំរាប់ពិនិត្យ ព្យាបាល បញ្ហាក្នុងបំពង់ទឹកប្រមាត់ និងលំពែង
-
ព័ត៌មាន1 week agoសម្តេចធិបតីផ្ញើសារច្បាស់លាស់ និងយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាតប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត
-
PR NEWS3 days agoមហាព្រឹត្តិការណ៍តន្ត្រីគុនខ្មែរលំដាប់ប្រទេសរបស់ស្រាបៀរ GANZBERG បានទៅដល់ខេត្តក្រចេះហើយ!
-
ព័ត៌មាន1 week agoក្រសួងការងារបង្ហាញក្តីរន្ធត់យ៉ាងក្រៃលែងចំពោះករណីចរាចរណ៍បណ្តាលឱ្យបងប្អូនកម្មករជាង ១០នាក់ស្លាប់ និងរបួសជាង៣០នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំ
-
ព័ត៌មាន6 days agoអ្នកនាំពាក្យក្រសួងការពារជាតិ៖ មានឮសំឡេងបាញ់កាំភ្លើងចំនួន ២២គ្រាប់ ពីសំណាក់យោធាថៃដោយគ្មានមូលហេតុ នៅតំបន់ច្រកអន្តរជាតិអូរស្មាច់
-
ព័ត៌មាន1 week agoកម្ពុជានាំយកសក្តានុពលទេសចរណ៍ បេតិកភណ្ឌពិភពលោក វប្បធម៌ប្រពៃណីនិងស្នាមញញឹមកម្ពុជា ទៅភ្ជាប់បេះដូងប្រជាជនចិននៅហៃណានមកទស្សនាកម្ពុជាដោយផ្ទាល់
-
ព័ត៌មាន1 week agoបច្ចុប្បន្នភាពត្រឹមម៉ោង១២! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ឆ្នាំង និងស្វាយរៀង “ស្លាប់ ១៤នាក់ របួសធ្ងន់-ស្រាល ៩៣នាក់”
-
ព័ត៌មាន24 hours agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព