Connect with us

ព័ត៌មាន

ក្រសួងការងារ៖ ខេត្តចំនួន៤ នៅភូមិភាគ​ឦសាន្ត មានឱកាសកា​រងារជិត ៤,០០០​កន្លែង កំពុងរង់​ចាំអតីតព​ល​ករត្រឡប់​មកពីថៃ និងអ្នក​​កំពុង​ស្វែង​រ​កការងារធ្វើ

ខេត្ត ៤ ដែល​ស្ថិតនៅភូមិភាគឦសាន្ត នៃប្រទេសកម្ពុជា មានឱកាសការងារជិត ៤,០០០កន្លែង សម្រា​ប់ផ្ដល់​ជូន​អតីត​ពលករ​ត្រឡប់​មក​ពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដែល​បាន​ផ្សព្វ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗនេះ។

តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ ខេត្តស្ថិតនៅភូមិភាគឦសាន្ត រួមមាន​ ខេត្តក្រចេះ ស្ទឹង​ត្រែង រតនគិរី និងខេត្តមណ្ឌលគិរី មានឱកាសការងារសរុបចំនួន ៣,៨៣៩កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និង​អ្នក​កំពុងស្វែង​រក​ការ​ងារ​ធ្វើ។ ឱកាស​ការ​ងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម វិស័យកសិកម្ម និងវិស័យសេវាកម្ម។

ដើម្បីទទួលបានឱកាសការងារទាំងនោះ បងប្អូនអតីតពលករត្រឡ​ប់មក​ពីប្រទេសថៃ និងអ្នកកំពុង​ស្វែងរ​កកា​រងារធ្វើ អាចស្វែ​ងរក​លេខ​ទំ​នាក់​ទំនង ឈ្មោះ​រោង​ចក្រ និងវិស័យ​ដែលខ្លួនពេញ​ចិត្តបាន​តាមរយៈខិត្ត​បណ្ណការ​ងា​ររបស់​ក្រសួង​ដែលបា​នផ្សព្វ​ផ្សាយយ៉ា​ងលម្អិត។

ជាមួយគ្នានេះ ក្រៅពីទំនាក់ទំនងផ្ទាល់ជាមួយរោងចក្រ សហគ្រាស និងរោងចក្រផ្ទាល់ អ្នកស្វែ​ងរកការ​ងារទាំងអស់ ជាពិសេ​ស​បង​ប្អូន​​អតីត​ពលករ ក៏អាចទាក់ទងមកប្រព័ន្ធទំនាក់ទំនងបន្ទាន់ ១២៩៧ ដើម្បីឱ្យ​ក្រសួងការងារជួយ​ស​ម្របសម្រួល​ស្វែងរក​ការងារ​ជូនផងដែរ។ នេះបើ​តាមក្រ​សួង​ការ​ងារដដែល៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia