ព័ត៌មាន
អតីតយុទ្ធជន និងនិវត្តជន ២៣គ្រួសារ ក្នុងខេត្តកណ្ដាលទទួលអំណោយពីសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត
អំណោយដ៏ថ្លៃថ្លៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលផ្ដល់ជូនតាមរយៈ ឯកឧត្តមអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអនុប្រធានសមាគមអតីតយុទ្ធ និងនិវត្តជនកម្ពុជា និងលោកជំទាវអ្នកឧកញ៉ា ទៀង ផល្លា បានប្រគល់ជូនអតីតយុទ្ធជន និងនិវត្តជន ចំនួន ២៣គ្រួសារ ដែលរស់នៅខេត្តកណ្តាល។
ពិធីប្រគល់អំណោយ បានប្រព្រឹត្តទៅនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាលនា រសៀល ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ ក្រោមវត្តមានផ្ដល់ជូនពីសំណាក់ ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការនៃតំបន់ប្រតិបត្តិការសឹករងកណ្តាល មេបញ្ជាការរង នាយទាហាន ពលទាហាន និងអតីតយុទ្ធជន និងនិវត្តជនទាំង ២៣គ្រួសារ។
អំណោយដ៏ថ្លៃថ្លាជាគ្រឿងឧបភោគបរិភោគដែលប្រគល់ជូននេះរួមមាន៖ អង្ករ ២៥គីឡូក្រាម, មីជាតិម១កេស, ត្រីខ១យួរ, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ ១យួរ, សារ៉ុង១, ក្រមា១ និងថវិកាចំនួន ៥ម៉ឺនរៀល៕
















-
ព័ត៌មាន1 week agoឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ប្រចាំខែឧសភា និងលើកទិសដៅការងារសម្រាប់ខែមិថុនា ឆ្នាំ២០២៦
-
ព័ត៌មាន1 week agoត្រីនៅកន្លែងអភិរក្សតាមោក ក្នុងខេត្តសៀមរាប ងាប់អស់ប្រមាណពីរតោន ដោយសារអាកាសធាតុក្ដៅខ្លាំង
-
PR NEWS4 days agoមហាព្រឹត្តិការណ៍ Ganzberg លើកស្ទួយគុនខ្មែរ នឹងទៅដល់ខេត្តព្រៃវែងចុងសប្តាហ៍នេះ!
-
ព័ត៌មាន1 week agoកងទ័ពមានសុទិដ្ឋិនិយមស្ដូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ ខេត្តកោះកុងជានិមិត្តសញ្ញាសន្តិភាព
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ អ្វីដែលយើងត្រូវការចាំបាច់គឺថែរក្សាសាមគ្គីឯកភាព ដូចព្រះរាជបណ្តាំសម្តេចតា «ខ្មែររួបរួម ខ្មែរខ្លាំង»
-
កីឡា1 week agoកីឡាករជម្រើសជាតិកម្ពុជា៖ បាល់ទាត់ ត្រូវការគាំទ្រទៅវិញទៅមក មិនថាអាជីព ឬមហាជនឡើយ
-
ព័ត៌មាន19 hours agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រសួងការបរទេសធ្វើបទបង្ហាញស្ដីពីការវិនិយោគជូនមន្ត្រីការទូតកម្ពុជា