ព័ត៌មាន
ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
រថយន្តវះកាត់ចល័ត និងក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តក្រសួងធនធានទឹកនិងឧតុនិយ ដឹកនាំដោយឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ បានចុះពិនិត្យព្យាបាលភ្នែក ដោយមិនគិតថ្លៃ ជូនប្រជាពលរដ្ឋ និងព្រះសង្ឃ ក្នុងស្រុកស្ទោង ខេត្ដកំពង់ធំ។
ពិធីនេះ បានរៀបចំឡើងនៅបរិវេណទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកស្ទោង នាថ្ងៃទី៦ខែមិថុនាឆ្នាំ២០២៦នេះ ក្រោមការសម្របសម្រួលដោយឯកឧត្ដម ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្ដកំពង់ធំ។
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង ខេត្ដកំពង់ធំ មានប្រសាស៍ថា ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តដែលបានចុះមកពិនិត្យនិងព្យាបាលភ្នែក ជូនប្រជាពលរដ្ឋដោយឥតគិតប្រាក់ក្នុងពេលនេះ គឺជាសកម្មភាពមនុស្សធម៌ ក្នុងការយកចិត្តទុកដាក់លើសុខមាលភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកស្ទោង ដើម្បីចូលរួមចំណែកកាត់បន្ថយការចំណាយ និងការលំបាកនានារបស់ប្រជាពលរដ្ឋ ជាពិសេស ប្រជាពលរដ្ឋដែលមានជីវភាពខ្សត់ខ្សោយចាស់ជរា។ការពិនិត្យនិងព្យាបាលផ្នែកនេះ រួមមាន វាស់ភ្នែក វះកាត់ភ្នែក កន្ទុយថ្លែន ភ្នែកឡើងបាយ ផ្ដល់ថ្នាំភ្នែក និងផ្តល់វ៉ែនតា។ ឯកឧត្តម កន្លងមកក្រុមគ្រូពេទ្យស្ម័គ្រចិត្ដរបស់រាជរដ្ឋាភិបាល មិនត្រឹមតែព្យាបាល និងពិនិត្យភ្នែកដោយមិនថ្លៃប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងព្យាបាលជំងឺទូទៅដល់ប្រជាពលរដ្ឋគ្រប់ទីកន្លែងផងដែរ ដើម្បីឱ្យពួកគាត់មានសុខភាពល្អ និងមានជីវភាពធូរធារ ដែលនេះជាការបង្ហាញពីការយកចិត្ដទុកដាក់ពីថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ។ឯកឧត្ដម បានថ្លែងអំណរគុណ ចំពោះឯកឧត្ដម ជិត ប៉ុណ្ណារ៉ា និងលោកជំទាវ យូ ស្រីលាភ ដែលបានដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តជាច្រើនរូប ដែលពួកគាត់បានលះបង់ទាំងថវិកា កំលាំងកាយចិត្ត និងពេលវេលាផ្ទាល់ខ្លួន ចុះមកពិនិត្យព្យាបាលភ្នែក វះកាត់ជួយសង្គ្រោះភ្នែក ផ្តល់ទាំងថ្នាំនិងវ៉ែនតា ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ហើយបានធ្វើសកម្មភាពនេះ បានឡើងជាច្រើនឆ្នាំមកហើយ រហូតដល់ពេលនេះ ខណៈដែលមានតម្រូវការជាក់ស្តែង និងតបតាមសំណូមពរពីប្រជាពលរដ្ឋ និងពីក្រុមការងារចុះមូលដ្ឋានចុះមូលដ្ឋាន។
បើតាមឯកឧត្ដម ជិត ប៉ុណ្ណារ៉ា ប្រធានដឹកនាំក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ដ បានឱ្យដឹងថា ការពិត្យ និងព្យាបាលភ្នែកដល់ប្រជាពលរដ្ឋ និងព្រះសង្ឃនៅស្រុកស្ទោងនេះ មានរយៈ១ថ្ងៃពេញដែលមានប្រជាពលរដ្ឋមកទទួលសេវាបានចំនូន២៥៦៩នាក់ ក្នុងនោះបានផ្ដល់វ៉ែនតា២៥០០នាក់ និងថ្នាំបន្តក់ភ្នែក ។វះកាត់បាយភ្នែកចំនួន៥១ នាក់ វះកាត់កន្ទុយថ្លែនចំនួន១៣នាក់ ដោយក្រុមគ្រូពេទ្យជួយសង្គ្រោះទទួលបានជោគជ័យ ។ឯកឧត្ដមបន្ដថា ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ដនេះ បានចាប់ផ្ដើមជួយសង្គ្រោះប្រជាពលរដ្ឋ ចាប់ផ្ដើមឡើងតាំងពីដើមឆ្នាំ២០២៣ ដែលបានជួយប្រជាពលរដ្ឋនៅខេត្តពោធិ៍សាត់ ខេត្ដបាត់ដំបង ខេត្ដតាកែវ ខេត្ដកណ្ដាល ខេត្ដព្រៃវែង និងខេត្ដកំពង់ធំនេះ៕









-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន7 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ
-
ព័ត៌មាន6 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន1 week agoក្រុមហ៊ុន-សហគ្រាសចិនជាង៤០ បង្ហាញពីគម្រោងចង់បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ