Connect with us

ព័ត៌មាន

អភិបាលរាជធានីភ្នំពេញជំរុញបន្ថែដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ យកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ ប្រភេទ ជូន ប្រជាពលរដ្ឋ

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញបន្ថែដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ យកចិត្តទុកដាក់លើការផ្ដល់សេវាគ្រប់ ប្រភេទ ជូន ប្រជាពលរដ្ឋ តាមយន្តការ ច្រកចេញចូលតែមួយឲ្យកាន់តែល្អប្រសើរជាងមុនថែមទៀត។

ការជំរុញរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ខណៈ ឯកឧត្ដម អភិបាល អញ្ជេីញដឹកនាំកិច្ចប្រជុំការងារពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្នុងកិច្ចប្រជុំ ឯកឧត្តម ឃួង ស្រេង បានណែនាំមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកត្រូវពង្រឹងការផ្ដល់សេវាសាធារណៈក្នុងភូមិសាស្រ្តរាជធានីភ្នំពេញឲ្យកាន់សកម្ម និង បានល្អប្រសេីរថែមទៀត ព្រមទាំង ជំរុញផ្សព្វផ្សាយអំពីការ ផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។

លោកស្រី ដោ សម្ផស្ស បានបន្តថា ឯកឧត្តម ឃួង ស្រេង តែងតែយកចិត្តទុកដាក់ជាប់ជាប្រចាំលើការផ្ដល់សេវាជូនប្រជាពលរដ្ឋ ហើយ កិច្ច ប្រជុំ នា រសៀល នេះ គឺ មិនមែន ជា លេីកទី ១ នោះទេ ។ ឯកឧត្ដម អភិបាល តែងតែ ក្រេីន រំលឹក និង ណែនាំ ជាប់ ជា ប្រចាំ ធ្វើ យ៉ាងណា ដើម្បីជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់បន្តយកចិត្តទុកដាក់លើការផ្ដល់សេវាជូនប្រជាពលរដ្ឋនេះ៕

អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia