ព័ត៌មាន
NOCC បញ្ជាក់ពីការរាំងស្ទះមេដាយ ខណៈអ្នកជំនាញគាំទ្រឲ្យមានអ្នកវិនិយោគផលិតក្នុងស្រុក ជាជាងការនាំចូល
គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចេញសេចក្ដីជូនដំណឹងបញ្ជាក់ពីការរាំងស្ទះមេដាយ ធ្វើឲ្យយឺតយ៉ាវក្នុងការផ្ដល់ជូន អមជាមួយការសុំទោសជាថ្មី ដល់អត្តពលិកជាតិ និងអន្ដរជាតិទាំងអស់ ដែលបានចូលរួមទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ កាលពីចុងសប្ដាហ៍កន្លងទៅ។

យោងតាមសេចក្ដីជូនដំណឹងនៅថ្ងៃបន្ទាប់ពីព្រឹត្តិការណ៍ គណៈកម្មការរៀបចំទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ ឆ្នាំ២០២៦ បានជម្រាបជូនដំណឹងដល់អត្តពលិកជាតិ-អន្តរជាតិទាំងអស់ ដែលបានចូលរួមទិវារត់ប្រណាំងថា ដោយសារការយឺតយ៉ាវ និងបញ្ហាដឹកជញ្ជូន ដែលពន្យាពេលខុសពីការគ្រោងទុក ធ្វើឲ្យមានការរអាក់រអួលមិនអាចផ្តល់ជូនទាឲ្យន់ពេលវេលា។

ប្រភពដដែលបន្ដថា មូលហេតុនៃការយឺតយ៉ាវ បណ្តាលមកពីការកកស្ទះទំនិញដោយសារការត្រួតពិនិត្យតឹងរឹងតាម ច្រកព្រំដែនខុសពីប្រក្រតី ដែលបណ្តាលឱ្យយឺតយ៉ាវខុសពីការគ្រោងទុកដល់ជាងមួយខែ។ គណៈកម្មការរៀបចំព្រឹត្តិការណ៍រត់ប្រណាំងនឹងសង្ឃឹមថា ទទួលបានការយោគយល់ខ្ពស់ពីអត្តពលិកជាតិ និងអន្តរជាតិ ចំពោះកំហុសដោយអចេតនានេះ ហើយគណៈកម្មការ ក៏ទទួលយករាល់មតិយោបល់ទាំងអស់ និងខិតខំកែលម្អបានរលូននាពេលក្រោយៗទៀត។

ទន្ទឹមជាមួយបញ្ហារាំងស្ទះ ដោយសារការផលិត និងនាំចូលពីក្រៅប្រទេសនេះដែរ លោក សែម ផល្លា នាយកប្រតិបត្តិរៀបចំព្រឹត្តិការណ៍ម៉ារ៉ាតុងនៅកម្ពុជា បានឱ្យដឹងថា ការធ្វើមេដាយ ការបោះពុម្ពអាវយឺត និងស្លាកលេខ ដែលមានភ្ជាប់បន្ទះឈីប គឺត្រូវបញ្ជាទិញមកពីក្រៅប្រទេស និងត្រូវកុម្ម៉ង់មុនរាប់ខែ ព្រោះជាមេដាយឌីហ្សាញថ្មី មិនមែនជាមេដាយធ្វើហើយស្រាប់ ប៉ុន្តែនេះជាលើកដំបូងហើយ ដែលការនាំយកមេដាយពីក្រៅប្រទេសចូលមកកម្ពុជា មានការរាំងស្ទះ។
លោកបន្ដថា នៅកម្ពុជា មិនទាន់មានធ្វើ សូម្បីប្រទេសជិតខាង ក៏មិនទាន់មានធ្វើតាមត្រូវការដែរ តែភាគច្រើនធ្វើនៅប្រទេសចិន ដែលអាចរចនាតាមតម្រូវការឌីហ្សាញរបស់គណៈកម្មការ បានលឿន និងរហ័ស។ បែបនេះក្ដី លោកគាំទ្រ ១០០% ប្រសិនបើមានអ្នកវិយោគពិចារណាផលិតនៅស្រុកខ្មែរ ជាជាងការនាំចូល ព្រោះផ្ដល់ផលចំណេញដល់កីឡាករ-កីឡាការិនី ក៏ដូចជាជួយដល់សេដ្ឋកិច្ចជាតិផងដែរ។
គួរដឹងថា ទិវារត់ប្រណាំងអន្ដរជាតិពាក់កណ្ដាលម៉ារ៉ាតុងភ្នំពេញ លើកទី១៤ ឆ្នាំ២០២៦ មានអ្នកចូលរួមសរុបជិត ៦ពាន់នាក់ ដែលរៀបចំឡើងគោលបំណងសំខាន់ៗចំនួន ៣ ពិសេសគឺដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល។ ជាមួយព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ ទាំងអ្នកទទួលបានជ័យលាភី និងអ្នករត់ដល់ទី តែងទទួលបានមេដាយអនុស្សាវរីយ៍ តែដោយសារបញ្ហាកកស្ទះព្រោះការត្រួតពិនិត្យតឹងរឹងតាមច្រកព្រំដែនខុសពីប្រក្រតី បណ្តាលឱ្យយឺតយ៉ាវខុសពីការគ្រោងទុកដល់ជាងមួយខែ និងមិនអាចផ្ដល់ជូននៅថ្ងៃប្រកួតឡើយ តែគណៈកម្មការនឹងរៀបចំជូនដល់អត្តពលិកទាំងអស់វិញ នាពេលក្រោយ បន្ទាប់ពីទទួលបានមេដាយនាពេលឆាប់ៗខាងមុខ៕ អត្ថបទ លី ឈុនឡា


-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល