ព័ត៌មាន
ប្រសាសន៍សំខាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ ។
ប្រសាសន៍សំខាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានខ្លឹមសារដូចខាងក្រោម៖
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចបានស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះការយាង និងអញ្ជើញចូលរួមក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅទឹកដីអង្គរ ខេត្តសៀមរាប មកបីបណ្ដាប្រទេសជាង ១១៦ នៅទូទាំងពិភពលោក។ ព្រះវត្តមាន និងវត្តមានដ៏ថ្លៃថ្លានេះ មិនត្រឹមតែជាកិត្តិយសសម្រាប់សមាគមកាយឫទ្ធិនារីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែសម្រាប់ប្រជាជាតិខ្មែរទាំងមូល ដែលបានទទួលស្វាគមន៍ និងផ្ដល់បដិសណ្ឋារកិច្ចបង្ហាញនូវបេះដូងខ្មែរចំពោះមិត្តអន្តរជាតិរបស់យើងក្នុងមហាព្រឹត្តិការណ៍ដ៏ធំធេងនេះ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា នៅលើទឹកដីដ៏ពិសិដ្ឋនៅលើទឹកដីសៀមរាបអង្គរ យើងមានកិត្តិយបង្ហាញពីមុខមាត់ថ្មីរបស់កម្ពុជាពីស្ថានភាពពិតរបស់កម្ពុជា ដែលខ្ញុំជឿថា មិត្តបរទេសមិនធ្លាប់មកទស្សនាកម្ពុជាពិតជាមានភាពភ្ញាក់ផ្អើល ដោយហេតុថា កម្ពុជាដែលមិត្តរបស់យើងបានឃើញដោយផ្ទាល់ភ្នែក គឺខុសគ្នាខ្លាំងទៅនឹងអ្វីដែលមិត្តរបស់យើងបានឮ និងបានអានតាមរយៈបណ្ដាញផ្សព្វផ្សាយមួយចំនួន។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា តាមរយៈការមកដល់និងបានអញ្ជើញទស្សនាកម្ពុជាដោយផ្ទាល់ មិត្តរបស់យើងអាចជ្រួតជ្រាបអំពីសុខសន្ដិភាព ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍជឿនលឿនរបស់កម្ពុជា ដែលអាចផ្ដល់ភាពកក់ក្ដៅ និងមានសមត្ថភាពធ្វើជាម្ចាសផ្ទះ រៀបចំព្រឹត្តិការណ៍អន្តរជាតិដ៏អធិកអធមបែបនេះ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា យប់មិញខ្ញុំបានជួបសមាជិកមួយចំនួននៃគណៈប្រតិភូនៅផាប់ស្រ្ដីត ហើយខ្ញុំគិតថា អ្នកទាំងអស់គ្នាបានឃើញនូវទិដ្ឋភាពពេលយប់នៅកម្ពុជា ដែលជាទឹកដីដ៏ពិសិដ្ឋនៃសៀមរាបអង្គរ។ យើងមានកិត្តិយសបង្ហាញពីមុខមាត់ទំនើបរបស់ប្រទេសកម្ពុជា។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដីថ្លែងថា ដោយមានវត្តនៅទីនេះ អ្នកទាំងអស់គ្នាអាចឃើញនូវវឌ្ឍនភាព និងសន្ដិភាពនៅកម្ពុជា ខណៈសន្ដិភាពគឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្ដិភាពទេ យើងក៏មិនអាចនិយាយពីការអប់រំ ការអភិវឌ្ឍ ការចូលរួមរបស់ស្ដ្រី ឬក៏អនាគតរបស់យុវជនបានឡើយ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា ដោយសារសន្ដិភាពនេះហើយ ទើបកម្ពុជាអាច កសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ បង្កើតឱកាសការងារ បង្កើតឱកាសសិក្សា លើកកម្ពស់សុខុមាលភាពសង្គម និងបើកទ្វារទទួលមិត្តអន្តរជាតិមកចែករំលែកចំណេះដឹង បទពិសោធន៍ និងមិត្តភាព ជាមួយប្រជាជនកម្ពុជា។
– សម្ដេចធិបតី បញ្ជាក់ថា ការរៀបចំ
– បញ្ជាក់ថា ការរៀបចំមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ OB-PS លើកទី៤២ នៅកម្ពុជា បានបង្ហាញអំពីទំនុកចិត្តរបស់មិត្តអន្តរជាតិ ចំពោះកម្ពុជា ហើយក៏ជាឱកាសមួយ ដ៏ល្អសម្រាប់កម្ពុជាក្នុងការចូលរួមជាមួយចលនាសកលដើម្បីលើកកម្ពស់ភាពជាអ្នកដឹកនាំ សេវាសង្គម ការទទួលខុសត្រូវ និងអនាគតរបស់ក្មេងស្រី និងយុវនារី។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថាប្រធានបទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក (WAGGGS) លើកទី៣៩ “We See, We Care, We Act” ឬ “យើងឃើញ យើងយកចិត្តទុកដាក់ យើងរួមគ្នាធ្វើសកម្មភាព” នេះគឺជាស្មារតីដែលរាជរដ្ឋាភិបាលកម្ពុជាតែងចង់ឃើញ នៅគ្រប់កម្រិតនៃសង្គមពោលគឺសង្គមមួយដែលមើលឃើញពីតម្លៃមនុស្ស យកចិត្តទុកដាក់ចំពោះអ្នកដែលត្រូវការជំនួយហើយរួបរួមធ្វើសកម្មភាពដើម្បីសេចក្ដីចម្រើនរួមគ្នា។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្ដី និងក្មេងស្រីក្នុងវិស័យអាទិភាពនៅក្នុងរបៀបវារៈគោនយោបាយ និងយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋ ក្នុងសង្គមដែលមានអរិយធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលក្នុងនោះស្រ្ដីគឺជាស្នូលនៅក្នុងការអភិវឌ្ឍរបស់យើង។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានបន្តបង្កើនការវិនិយោគ សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្ដី និងក្មេងស្រី នៅក្នុងវិស័យអប់រំ សេដ្ឋកិច្ច សុខភាព និងការដឹកនាំសាធារណៈ ដើម្បីទាញយកអត្ថប្រយោជណ៍ពីភាគលាភយេនឌ័រ, ការបង្កលខក្ខណៈដល់ស្រ្ដីក្នុងការប្រើប្រាស់សិទ្ធិធ្វើការសម្រេចចិត្តលើផែនការគ្រួសារ ការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការលើកកម្ពស់ទំនាក់ទំនងអន្តរជំនាន់។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានទទួលស្គាល់ថា ស្រ្ដីមិនត្រឹមតែជាអ្នកទទួលផលពីសុខសន្ដិភាពប៉ុណ្ណោះទេ ប៉ុន្ដែជាភ្នាក់ងារដ៏ចាំបាច់ បានដើរតួនាទីដ៏សំខាន់ក្នុងការចូលរួមកសាង ថែរក្សាសុខសន្ដិភាព ចាប់តាំងពីគ្រួសារ សហគមន៍ និងសង្គមជាតិ ព្រមទាំងនៅលើឆាកអន្តរជាតិផងដែរ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាថា កម្ពុជាត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងការបញ្ចូនកងកម្លាំងរក្សាសន្ដិភាពជាស្រ្ដីចូលរួមបេសកកម្មរក្សាសន្ដិភាពក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិចំនួន១០លើករួចហើយ។ ចាប់តាំងពីឆ្នាំ២០០៦ មកដល់ឆ្នាំ២០២៥ កម្ពុជា បានបញ្ចូនកម្លាំងសរុបចំនួន ១០៤៣៧ នាក់ ក្នុងនោះមានស្រ្ដីក្លាហានចំនួន ៩៩០នាក់។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តផ្ដល់អាទិភាពខ្ពស់ ដល់ការអភិឌ្ឍមូលធនមនុស្ស ការអប់រំ ការលើកកម្ពស់ សុខុមាលភាព សុខភាពសង្គម ការបង្កើតឱកាស និងលើកកម្ពស់តួនាទីស្រ្ដី និងយុវជននៅក្នុងការអភិវឌ្ឍជាតិ។
– សម្ដេចធិបតីបន្តថា យើងជឿជាក់ថា ក្មេងស្រ្ដីម្នាក់ទទួលបានការអប់រំល្អ មានសុវត្ថិភាព មានទំនុកចិត្តលើខ្លួនឯង មានឱកាចូលរួមនៅក្នុងសង្គម, មិនត្រឹមតែអាចផ្លាស់ប្ដូរជីវិតរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែអាចជួយផ្លាស់ប្ដូរ គ្រួសាររបស់គាត់ សហគមន៍របស់គាត់ និងប្រទេសជាតិរបស់គាត់ផងដែរ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានថ្លែងថា ក្នុងបរិបទនេះ ចលនាកាយឬទ្ធិនារី មានតួនាទីសំខាន់ណាស់, កាយឬទ្ធិនារី មិនមែនត្រឹមតែមានកម្មវិធីបង្ហាញពីសកម្មភាពរបស់យុវវ័យប៉ុណ្ណោះទេ ប៉ុន្ដែជាវេទិកាបណ្ដុះបណ្ដាលវិន័យ ភាពជាអ្នកដឹកនាំ ការចូលរួមស្ម័គ្រចិត្ត ការធ្វើការងារជាក្រុម ផ្នត់គំនិតនៃការទទួលខុសត្រូវ មានសេចក្ដីក្លាហាន និងសេចក្ដីមេត្តា ក្នុងការបម្រើសង្គម។ ចលនានេះ បានបង្ហាញថា ភាពជាអ្នកដឹកនាំអាចចាប់ផ្ដើមពីសកម្មភាពតូចៗ មានដូចជា ការជួយមិត្តភ័ក្តិ ការគោរពវិន័យ ការបម្រើសហគមន៍ ការការពារបរិស្ថាន ការថែរក្សាអ្នកងាយរងគ្រោះ និងការរួមចំណែកដើម្បីសុខុដមរម្យនាក្នុងសហគមន៍។ សកម្មភាពតូចៗទាំងនេះ ប្រសិនបើធ្វើដោយចិត្តស្មោះត្រង់ និងជាបន្តបន្ទាប់នោះ គឺអាចក្លាយជាកម្លាំងដ៏ធំមួយសម្រាប់សង្គមទាំងមូល ពីក្មេងស្រីដែលចូលរួមបម្រើសកម្មដល់សង្គម រហូតដល់ស្រ្ដីដែលឈានមុខក្នុងភាពជាអ្នកដឹកនាំ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ថ្លែងថា ការលើកកម្ពស់ស្រ្ដី គឺជាការលើកកម្ពស់ជាតិ និងជាការពង្រឹង អនាគតរួមរបស់ពិភពលោក។ កម្ពុជាសូមចូលរួមចំណែកជាមួយនឹងសហគមន៍អន្តរជាតិ ក្នុងការបញ្ជាក់សារសំខាន់ថា ក្មេងស្រី និងយុវនារីមិនមែនជាអ្នកអង្គុយរងចាំអនាគតនោះទេ, យើងក៏ចង់បញ្ជាក់ផងដែរថា ក្មេងស្រី និងយុវនារី គឺជាអ្នកចូលរួមកសាងអនាគតយ៉ាងសកម្មចាប់ពីថ្ងៃនេះតទៅ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានកោតសរសើរចំពោះសមាគមកាយឫទ្ធិនារីពិភពលោក (World Association of Girl Guides and Girl Scouts – WAGGGS) ដែលបានបន្តបេសកម្មដ៏មានតម្លៃក្នុងការគាំទ្រក្មេងស្រី និងយុវនារីជុំវិញពិភពលោក ឱ្យក្លាយជាពលរដ្ឋសកម្ម មានការទទួលខុសត្រូវ មានសមត្ថភាព និងមានទឹកចិត្តបម្រើសង្គម។
– សម្ដេចធិបតីក៏បានកោតសរសើរចំពោះសហគមន៍ The Olave Baden-Powell Society (OB-PS) ដែលបានប្រមូលផ្ដុំមិត្តភក្តិ អ្នកគាំទ្រ សប្បុរសជន និងអ្នកជឿជាក់លើអនាគតរបស់ក្មេងស្រី ដើម្បីរួមចំណែកគាំទ្រចលនាដ៏មានអត្ថន័យនេះ។
– សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានសម្ដែងនូវការគាំទ្រចំពោះ សមាគមកាយឫទ្ធិនារីកម្ពុជា ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា ដែលបានខិតខំជំរុញឱ្យក្មេងស្រី និងយុវនារីកម្ពុជា មានឱកាសកាន់តែច្រើនក្នុងការសិក្សា ការបណ្ដុះបណ្ដាល ការបម្រើសង្គម និងការភ្ជាប់ជាមួយចលនាអន្តរជាតិ។

















-
ព័ត៌មាន4 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន2 days agoកម្ពុជាបានដាក់ពាក្យបណ្តឹងទៅកាន់អង្គការ OPCW នៅប្រទេសហូឡង់ពាក់ព័ន្ធទាហានថៃ ប្រើប្រាស់អាវុធគីមីលើគោលដៅជនស៊ីវិល
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
-
ព័ត៌មាន6 days agoសម្ដេចតេជោ សង្ឃឹមថា ឯកអគ្គរដ្ឋទូតថ្មីអ៊ីរ៉ង់នឹងញ៉ាំងទំនាក់ទំនងកម្ពុជា និងអ៊ីរ៉ង់ឱ្យកាន់តែរឹងមាំបន្ថែមទៀត
-
ព័ត៌មាន3 days ago«ខ្មែរជួយខ្មែរ»៖ ស្មារតីសាមគ្គីរវាងស្ថាប័នស៊ីវិល និងកងទ័ពជួរមុខ ក្នុងខឿនការពារជាតិនិងជីវភាពគ្រួសារកងទ័ព
-
ព័ត៌មាន6 days agoកម្ពុជាបញ្ជូន និងទទួលកងវិស្វកម្មមួកខៀវ ក្នុងបេសកកម្មអង្គការសហប្រជាជាតិនៅអាហ្វ្រិកកណ្តាល