ព័ត៌មាន
ទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ជួបប្រធានសមាគមវេទិកាកូរ៉េ-អាស៊ាន ពិភាក្សាពីការវិនិយោគបន្ថែមនៅកម្ពុជា
ភ្នំពេញ៖ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានទទួលជួប និងពិភាក្សាការងារជាមួយ Dr. PARK Sang Won ប្រធានសមាគមវេទិកាកូរ៉េ-អាស៊ាន (Korea-ASEAN Forum Association-KAFA) នៅស្ថានទូតកម្ពុជា ក្នុងទីក្រុងសេអ៊ូល ដើម្បីពិភាក្សាពីគម្រោងវិនិយោគបន្ថែម របស់អ្នកវិនិយោគកូរ៉េ មានការបង្កើតមន្ទីរពេទ្យជាដើម នៅរាជធានីភ្នំពេញ ។
ក្នុងជំនួបកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ Dr. PARK បានជម្រាបជូនឯកឧត្តមឯកអគ្គរាជទូត អំពីបេសកកម្មរបស់សមាគម ក្នុងការកសាងបណ្តាញទំនាក់ទំនងរវាងធុរជន និងអ្នកជំនាញរបស់ប្រទេសកូរ៉េ និងបណ្តាប្រទេសអាស៊ាន តាមរយៈកិច្ចសហការលើវិស័យសេដ្ឋកិច្ច សង្គម វប្បធម៌ ការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ជាដើម ។
ជាមួយនេះ Dr. PARK បានបង្ហាញមនោសញ្ចេតនាល្អ ជាមួយប្រទេសកម្ពុជា និងបានអនុវត្តគម្រោងជាច្រើននៅប្រទេសកម្ពុជារួមមាន ការរៀបចំសិក្ខាសាលាធុរកិច្ច ការបញ្ជូនអ្នកស្ម័គ្រចិត្តផ្នែកវេជ្ជសាស្ត្រ គម្រោងអភិវឌ្ឍវិស័យអប់រំជាដើម និងលើសពីនេះ ខាងសមាគមក៏កំពុងសិក្សាពីគម្រោងសាងសង់មន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញផងដែរ ។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណចំពោះ Dr. PARK ដែលបានផ្តល់កិច្ចសហការល្អជាមួយភាគីកម្ពុជា ក្នុងការសម្រេចនូវសមិទ្ធផលនានា នៅក្នុងប្រទេសកម្ពុជា ហើយសង្ឃឹមថា សមាគមវេទិកាកូរ៉េ-អាស៊ាន នឹងបន្តជួយជំរុញបន្ថែមដល់ការពង្រឹងចំណងទំនាក់ទំនងទ្វេភាគីលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាមួយនឹងការបន្តជួយកៀរគរពាណិជ្ជករ និងអាជីវករកូរ៉េ ឱ្យទៅវិនិយោគ និងធ្វើអាជីវកម្មកាន់តែច្រើន នៅប្រទេសកម្ពុជា ៕ អត្ថបទ បាន សុខរិទ្ធិ



-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន5 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត