ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម អំពាវនាវដល់អ្នកផលិត សូមកុំប្រើ Logo ក្រសួង និងចុះ ចបផ ក្លែងក្លាយលើផលិតផល
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ អំពាវនាវដល់ផលិតករ និងសិប្បករ សូមកុំប្រើប្រាស់ Logo ក្រសួង ជាពិសេសការលួចក្លែងបន្លំដាក់ ចបផ លើផលិតផល គ្មានការវាយតម្លៃទទួលស្គាល់ត្រឹមត្រូវ ដែលនេះធ្វើឱ្យប៉ះពាល់សុខភាព និងការប្រកួតប្រជែងមិនស្មើភាពគ្នា។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅក្នុងយុទ្ធនាការអភិវឌ្ឍន៍ សហគ្រាស និងអនុលោមភាពផលិតផល នៅសប្តាហ៍នេះថា ជុំវិញ ចបផ នេះ, ក្រសួងបានប្តេជ្ញាចិត្តខ្ពស់ និងដាក់ចេញជាវិធានការ លើការងារកំណែទម្រង់នីតិវិធីមួយចំនួន ពាក់ព័ន្ធលើការងារចុះបញ្ជីផលិតផល (ចបផ) និងការរៀបទម្រង់ការចុះបញ្ជីយតាមអន- ឡាញ ដើម្បីផ្តល់លទ្ធភាពដល់វិស័យឯកជន ក្នុងការទទួលបានសេវាអាជ្ញាប័ណ្ណចុះបញ្ជីកាន់តែប្រសើរ។ តាមរយៈនេះដែរ ក្រសួង សង្កេតឃើញថា បច្ចុប្បន្នមានសហគ្រាស និងសិប្បកម្មមួយចំនួន ក៏បានយកស្លាកសញ្ញា (Logo) ក្រសួងទៅដាក់លើសំបកវេចខ្ចប់, បញ្ហានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏សូមឱ្យផលិតករ និងសិប្បករដែលប្រើប្រាស់ សូមកុំយក Logo របស់ក្រសួងទៅដាក់លើផលិតផល ព្រោះក្រសួងមិនមែនជាសហគ្រាសសាធារណៈ ឬជាអ្នកវេចខ្ចប់នោះឡើយ។
ចំណែក ចបផ, ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា បច្ចុប្បន្នឃើញមានសហគ្រាស និងសិប្បកម្មមួយចំនួនបានអនុវត្តបានត្រឹមត្រូវ ខណៈសហគ្រាស និងសិប្បកម្មមួយចំនួនផ្សេងទៀត បានដាក់ ចបផ នៅលើសំបកវេចខ្ចប់លើផលិតផលរបស់ខ្លួនដោយគ្មានការ អនុញ្ញាត្ត។ ឯកឧត្តម បន្តថា ការធ្វើរបៀបនេះ នឹងធ្វើឱ្យបាត់ទំនុកចិត្តទីផ្សារខ្លួនឯង ការប្រកួតប្រជែងមិនស្មើភាពគ្នា និងការធ្វើឱ្យប៉ះ ពាល់សុខភាពអ្នកប្រើប្រាស់ (អ្នកដែលទិញយកទៅពិសារ)។ បញ្ហានេះ, ឯកឧត្តមរដ្ឋមន្ត្រី ក៏ស្នើដល់ប្រធានគណៈកម្មការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក.) ទប់ស្កាត់ និងបំបាត់រាល់ផលិតផលក្លែងក្លាយនានា ដើម្បីសុខុមាលភាព និងសុវត្ថិភាពសង្គម។
ឯកឧត្តម ហែម វណ្ណឌី លើកឡើងបន្ថែមថា ជុំវិញការចុះបញ្ជីផលិតផល (ចបផ) នព ពិតជាមានសារៈសំខាន់ណាស់ ក្នុងនោះការ ចុះបញ្ជីបានត្រឹមត្រូវ គឺបានបង្ហាញថា ផលិតផលទាំងនោះត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យ តាមដាន គុណភាព សុវត្ថិភាពជាប្រចាំ និងត្រូវបានធ្វើអត្តសញ្ញាណកម្មចេញពីប្រភពដែលផលិត និងនាំចូលជាក់ល័ក្ខ ដើម្បីងាយស្រួលគ្រប់គ្រងនៅពេល មានបញ្ហាអ្វីមួយកើតឡើង។ បញ្ហានៃការចុះបញ្ជីផលិតផលនេះដែរ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក៏បានលើកទឹកចិត្តសម្រាប់ការស្នើសុំអាជ្ញាប័ណ្ណ ចបផ ដោយមានការបញ្ចុះថ្លៃជូន ចំពោះការស្នើសុំតាមការកំណត់នៃផលិតផល៕ អត្ថបទ៖ សុន រ៉ាឌី




-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoក្រសួងកិច្ចការនារីដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ដើម្បីបង្កើនមូលធនមនុស្សក្នុងសង្គម
-
ព័ត៌មាន1 week agoឫទ្ធានុភាពនៃសិល្បៈឥដ្ឋដែលជាតម្លៃអស្ចារ្យនៃប្រាសាទក្រវ៉ាន់
-
ព័ត៌មាន1 week agoអ.ន.ក ចាប់ឆ្នោតប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន៥១គ្រួសារនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
-
ព័ត៌មាន1 week agoគិតត្រឹមចុងខែមិថុនានេះ ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ សាងសង់បានជាង ៥៣%ហើយ
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ