ព័ត៌មាន
អភិបាលខេត្តកំពង់ស្ពឺ ណែនាំអាជ្ញាធរបន្តផ្សព្វផ្សាយដល់ពលរដ្ឋឱ្យបញ្ឈប់ការយកដីចំណីផ្លូវទៅប្រើប្រាស់ដោយខុសច្បាប់
កំពង់ស្ពឺ៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ការយកដីចំណីផ្លូវសាធារណៈរបស់រដ្ឋទៅប្រើប្រាស់ដើម្បីប្រយោជន៍បុគ្គល គឺជាអំពើខុសច្បាប់ ដូចនេះអាជ្ញាធរក្រុងស្រុក គប្បីបង្កើនការផ្សព្វផ្សាយឱ្យបានផុលផុសបន្ថែមទៀត ដើម្បីបង្ការទប់ស្កាត់ដល់សកម្មនេះនៅតាមមូលដ្ឋានដែលខ្លួនគ្រប់គ្រង់ឱ្យមានប្រសិទ្ធិភាពខ្ពស់។
ការលើកឡើងបែបនេះ គ្រាដែលដឹកនាំក្រុមការងារនៃរដ្ឋបាលខេត្ត ស្រុកចុះជួបនិងសំណេះសំណាលជាមួយពលរដ្ឋ៦គ្រួសារ នៅភូមិអង្គខ្មៅ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលស្ម័គ្រចិត្តរុះរើសំណង់សង់រំលោភដីចំណីផ្លូវសាធារណៈនៅមុខវត្តអង្គខ្មៅ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦។
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងថា ការតាំងលំនៅ តូបលក់ដូរ និងសំណង់អាជីវកម្មផ្សេងៗលើដីចំណីផ្លូវគឺជាអំពើរខុសច្បាស់ដែលបងប្អូនប្រជាពលរដ្ឋមិនគួរសាងសង់នោះទេ ព្រោះការសង់លើដីចំណីផ្លូវវាបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាពទីក្រុង និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា។
ឯកឧត្តមបានបន្តថា ជាងនេះទៅទៀត គឺបានធ្វើឱ្យផ្លូវត្រូវបានកាត់បន្ថយទំហំបង្កឱ្យមានការកកស្ទះ និងបង្កើនហានិភ័យខ្ពស់ក្នុងការបង្កគ្រោះថ្នាក់ដល់អ្នកថ្មើរជើង និងអ្នកបើកបរ។ បង្កើតឱ្យមានសំណង់មិនរៀបរយ បាត់បង់សោភ័ណភាព បង្កការរាំងស្ទះដល់ប្រព័ន្ធលូទឹក និងជារឿយៗបង្កជាការចោលសំរាមពាសវាលពាសកាល ប៉ះពាល់ដល់អនាម័យនិងបរិស្ថាន។
ទន្ទឹមនោះ អភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ការតាំងនៅនៃសំណង់មិនរៀបរយនេះដែរ ក៏បានបង្កនូវផលប៉ះពាល់ដល់ការត្រៀមបម្រុងទុកសម្រាប់ការអភិវឌ្ឍ ឬជួសជុលផ្លូវនៅពេលអនាគត រារាំងដល់សកម្មភាពរបស់រដ្ឋបាលស្រុកក្នុងការកសាងផ្លូវថ្នល់ឬដាក់ប្រព័ន្ធលូជាដើម។ ក្នុងករណីដែលអាជ្ញាធរក្រុងស្រុកឬជំនាញពាក់ព័ន្ធសុំឱ្យមានការរុះរើ ហើយពលរដ្ឋមិនព្រមនិងមានទោសតាមផ្លូវច្បាប់ទៀតផង។ប៉ុន្តែបងប្អូនប្រជាពលរដ្ឋចំនួន ៦គ្រួសារ ក្នុងអង្គខ្មៅនេះបានធ្វើជាគំរូដល់ប្រជាពលរដ្ឋដទៃទៀតក្នុងការចូលរួមជាមួយអាជ្ញាធរស្រុកដោយរុះរើសំណង់ដែលសង់រំលោភលើដីចំណីផ្លូវជាច្រើនឆ្នាំចេញដោយឥតលក្ខខណ្ឌ ក្រោមហេតុផលរួមគ្នាដើម្បីកំពង់ស្ពឺ។
ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានកោតសរសើរដល់ទឹកចិត្តប្រជាពលរដ្ឋទាំង ៦គ្រួសារខាងលើ និងបានអំពាវនាវបន្ថែមដល់ពលរដ្ឋដទៃផ្សេងទៀតដែលបាន និងកំពុងរស់នៅ តាំងតូបលក់ដូរនឹងអាជីវកម្មផ្សេងៗលើដីចំណីផ្លូវរបស់រដ្ឋ សូមបញ្ឈប់ជាបន្ទាន់និងត្រូវរុះរើចេញឱ្យអស់ ដើម្បីឱ្យផ្លូវមានភាពធំទូលាយ គ្មានការកកស្ទះ និងគ្មានគ្រោះថ្នាក់ចរាចរដែលផ្តើមចេញពីសំណង់ទាំងនោះ ។ ជាមួយនេះ អាជ្ញាធរក្រុងស្រុកត្រូវបន្តផ្សព្វផ្សាយពីបញ្ហានេះឱ្យបានទូលំទូលាយទៅដល់ពលរដ្ឋឱ្យពួកគាត់ស្ម័គ្រចិត្តក្នុងការរុះរើ ជៀសវាងការអនុវត្តច្បាប់ជាធរមាន៕អត្ថបទ៖ បាន សុខរិទ្ធិ






-
PR NEWS1 week agoត្រៀមស្រែកហោរបន្ទោរទាំងអស់គ្នា! Ganzberg នៅតែបន្តលើកស្ទួយមហាព្រឹត្តិការណ៍គុនខ្មែរជារៀងរាល់សប្តាហ៍
-
កីឡា1 week agoតេជោលីគ បញ្ចប់ជុំទី២ ចុងសប្ដាហ៍នេះ ខណៈអ្នកគាំទ្រចង់ឃើញវិសាខា ប៉ះបញ្ជាការដ្ឋានអង្គរក្សម្ដងទៀត
-
ព័ត៌មាន1 week agoរដ្ឋមន្រ្តីក្រសួងការងារ អញ្ជើញជាអធិបតីអបអរសាទរខួបលើកទី៧៨ នៃទិវាបុណ្យឯករាជ្យជាតិរបស់រដ្ឋអ៉ីស្រាអែល
-
ព័ត៌មាន1 week agoក្រសួងការងារ ផ្ដល់ឱកាសការងារ ៥ពាន់កន្លែង និងផ្សព្វផ្សាយការបណ្តុះបណ្តាលជំនាញបច្ចេកទេស ដល់អតីតពលករ និងយុវជននៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ
-
ព័ត៌មាន6 days agoអ្នកទេសចរប្រៀបប្រដូច ទឹកដីជីផាត ខេត្តកោះកុង ជាឋានសួគ៌សម្រាប់អ្នកទេសចរ ចូលចិត្តដើរលេងកម្សាន្តមិនចេះរីងស្ងួត
-
កីឡា1 day agoសសយក ស្រុករមាសហែក និងព្រះខ័នរាជស្វាយរៀង អាយុក្រោម១៦ឆ្នាំបានត្រឹមស្មើគ្នាការប្រកួតពានរង្វាន់បាល់ទាត់នារីខេត្តស្វាយរៀង
-
ព័ត៌មាន5 days agoអង្គភាពប្រឆាំងអំពើពុករលួយទទួលបានពាក្យប្តឹងចំនួនជាង២០០ក្នុងឆមាសទី១ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoធនធានមច្ឆាជាតិក្នុងដែនទឹកខេត្តកំពង់ឆ្នាំងមានកំណើន ក្រោយយុទ្ធនាការបង្ក្រាបបទល្មើសយ៉ាងសកម្ម