ព័ត៌មាន
រដ្ឋមន្រី្តសុខាភិបាល អញ្ជើញបើកទិវាអភិវឌ្ឍវិជ្ជាជីវៈបន្ត ក្រោមប្រធានបទ «សុខភាព និងជីវិត»
ក្រុមប្រឹក្សាគណៈគ្រូពេទ្យរាជធានីភ្នំពេញ សហការជាមួយគណៈគ្រូពេទ្យកម្ពុជា បានរៀបចំ ទិវាអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD’s Day) លើកទី៦ ក្រោមប្រធានបទ «សុខភាព និងជីវិត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។
ពិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងសុខាភិបាល គណៈវិជ្ជាជីវៈសុខាភិបាលទាំងប្រាំ សមាគមវិជ្ជាជីវៈ វាគ្មិនជាតិ និងអន្តរជាតិ ព្រមទាំងសាស្ត្រាចារ្យ វេជ្ជបណ្ឌិត វេជ្ជបណ្ឌិតឯកទេស និងគ្រូពេទ្យជាច្រើនរូប ទាំងចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ។
ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានសង្កត់ធ្ងន់លើការបន្តអភិវឌ្ឍធនធានមនុស្សសុខាភិបាល ការពង្រឹងការគោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ការលើកកម្ពស់គុណភាព និងសុវត្ថិភាពសេវាសុខាភិបាល ព្រមទាំងការជំរុញការអភិវឌ្ឍវិជ្ជាជីវៈបន្ត (CPD) ដើម្បីឱ្យបុគ្គលិកសុខាភិបាលអាចឆ្លើយតបនឹងការវិវត្តនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើប ស្របតាមទិសដៅកំណែទម្រង់វិស័យសុខាភិបាល និងគោលដៅគ្របដណ្តប់សុខភាពជាសកល។
នៅក្នុងពិធីបិទកម្មវិធី ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា ប្រធានគណៈគ្រូពេទ្យកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃទិវាឆ្នាំនេះ ដោយចាត់ទុកថា CPD គឺជាយន្តការដ៏សំខាន់ក្នុងការកសាងគ្រូពេទ្យដែលមានចំណេះដឹងទាន់សម័យ សមត្ថភាពវិជ្ជាជីវៈ សុចរិតភាព និងការប្រកាន់ខ្ជាប់ក្រមសីលធម៌ ដើម្បីធានាការផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និងមនុស្សធម៌។
ឯកឧត្តមបានអំពាវនាវដល់គ្រូពេទ្យទាំងអស់ បន្តអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈជាប្រចាំ គោរពច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈ ព្រមទាំងពង្រឹងការទទួលខុសត្រូវវិជ្ជាជីវៈ ដើម្បីលើកកម្ពស់ទំនុកចិត្តរបស់ប្រជាពលរដ្ឋ និងរួមចំណែកអភិវឌ្ឍប្រព័ន្ធសុខាភិបាលកម្ពុជាឱ្យកាន់តែរឹងមាំ និងមានគុណភាព៕ អត្ថបទ៖ រដ្ឋា





-
ព័ត៌មាន1 week agoព្រឹទ្ធសភាឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់គ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ និងទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី មណ្ឌលភូមិភាគទី៦
-
ព័ត៌មាន1 week agoប្រធានក្រុមការងារទទួលបន្ទុកជួសជុល និងសាងសង់ឡើងវិញអគារសិក្សាដែលជាអំណោយរបស់សម្ដេចតេជោដឹកនាំក្រុមការងារចុះពិនិត្យ សិក្សា និងវាយតម្លៃស្ថានភាពអគារសិក្សានៅតាមសាលារៀនចំនួន ៩ ក្នុងឃុំរវៀង និងឃុំសំរោង ស្រុកសំរោង ខេត្តតាកែវ
-
ព័ត៌មាន1 week agoឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាងថ្នាក់ដឹកនាំជំនាន់មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
-
ព័ត៌មាន3 days ago«ធនធានហិរញ្ញវត្ថុ» ជាសរសៃឈាមរត់យ៉ាងសំខាន់មិនអាចខ្វះបានក្នុងការទ្រទ្រង់កម្លាំងប្រយុទ្ធ ខណៈប្រាក់បៀវត្សត្រូវតែផ្តល់ជូនឲ្យដល់ដៃយោធិនគ្រប់រូប
-
ព័ត៌មាន2 days agoកម្ពុជាត្រូវការថវិកាប្រមាណ១ពាន់លានដុល្លារអាមេរិកដើម្បីធ្វើការបោសសម្អាតគ្រាប់បែកចង្កោមពីការឈ្លានពានរបស់ថៃ
-
ព័ត៌មាន1 week agoឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
-
ព័ត៌មាន1 week agoឯកឧត្តម យក់ ប៊ុនណា បង្ហាញផែនការសកម្មភាព ១០ចំណុច ជំរុញទំនើបកម្មរដ្ឋបាលសាធារណៈតាមរយៈ «បណ្តាញអគ្គលេខាធិការ»
-
ព័ត៌មាន7 days agoឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តដឹកនាំកិច្ចប្រជុំរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា