ព័ត៌មាន
អ្នករាយការណ៍ពិសេស UN ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្ដម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានសម្របសម្រួលជូន លោក Thomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថ្មី បានចុះជួបសម្តែងការគួរសម និងបានទៅពិនិត្យជាក់ស្ដែងនៅទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័ និងបន្លាលួស នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
ក្នុងដំណើរបំពេញបេសកកម្មក្នុងទឹកដីខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្ត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់លោក Thomas Andrews ដែលបានអញ្ជើញមកក្នុងទឹកដីខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការចុះពិនិត្យជាក់ស្តែង នៅតាមបន្ទាត់ព្រំដែន និងការរស់នៅរបស់បងប្អូនជនភៀសសឹក ដែលទទួលរងគ្រោះដោយសារការឈ្លានពានរបស់ភាគីថៃមកលើកម្ពុជា ដែលមកទល់ពេលនេះមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន។
ឯកឧត្ដម អភិបាលខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ជាខេត្តមួយក្នុងចំណោមខេត្តទាំង៧ ដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃ ហើយក៏
ជាខេត្តដែលទទួលរងគ្រោះ និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើទិដ្ឋភាពជាច្រើន ដែលបណ្តាលមកពីសង្គ្រាមឈ្លាន ពានរបស់ភាគីថៃមកលើប្រទេសកម្ពុជាចំនួនពីរលើក ដែលលើកទី១ ចាប់ពីថ្ងៃទី២៤–២៨ ខែកក្កដា ឆ្នាំ២០២៥ និងលើកទី២ ចាប់ពីថ្ងៃទី ៧–២៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងរយៈពេល២១ថ្ងៃចុងក្រោយនេះ បានបណ្តាលឱ្យមានប្រជាជនចំនួនជាង៦ម៉ឺន៤ពាន់គ្រួសារ មនុស្សរាយជាង២១ម៉ឺន នាក់ និងកុមារជាង៦ម៉ឺន នាក់ដែលមានទីលំនៅរស់នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ត្រូវបានជម្លៀស និងភៀសសឹកមកកាន់ទីកន្លែងសុវត្ថិភាព បណ្តោះអាសន្ន រួមទាំងព្រះសង្ឃផងដែរ។ក្នុងព្រឹត្តិការណ៍នាពេលនោះ បានបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាស្លាប់ចំនួន៩នាក់ និងរងរបួសជាច្រើននាក់ ខូចខាតលំនៅដ្ឋានវត្តអារាម និងភូមិចំនួន៦ភូមិ ត្រូវបានកងទ័ពថៃ បានដាក់កុងតឺន័រ និងរាយបន្លាលួសហ៊ុព័ទ្ធទាំងកម្រោល ល្មើសនឹងបទដ្ឋានគតិយុត្តិអន្តរជាតិ និងកិច្ចព្រមព្រៀងសន្តិភាព ដែលកំពុងស្ថិតនៅជាធរមាននៅឡើយ។ ជាពិសេសកុមារៗ កុមារជាង៦ម៉ឺន នាក់ ត្រូវឃ្លាតឆ្ងាយពីការសិក្សា សាលារៀនមួយចំនួនត្រូវបានបំផ្លាញ ដោយសារយោធាថៃប្រើប្រាស់អាវុធធុនធ្ងន់ បាញ់ស្រោចរំលោភចូលដែនអធិបតេយ្យភាពរបស់កម្ពុជានៅតាមបន្ទាត់ព្រំដែន។
ជាមួយគ្នានោះដែរលោក Thomas Andrews ក៏បានអញ្ជើញចុះពិនិត្យមើលដោយផ្ទាល់អំពីស្ថានភាពជាក់ស្ដែងនៅតាមបន្ទាត់ព្រំដែន នៅតំបន់បឹងត្រកួន ស្រុកថ្មពួក ជាទីតាំងមួយក្នុងចំណោមទីតាំងដែលយោធាថៃបានដាក់ទូកុងតឺន័រ និងរាយបន្លាលួស ព័ទ្ធយកដី ភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបានឃើញពីភ័ស្តុតាងជាក់ស្តែង នៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យភាពរបស់កម្ពុជា ។
សូមបញ្ជាក់ថា គោលបំណងចម្បងនៃបេសកកម្ម និងទស្សនកិច្ចការងាររបស់លោក Thomas Andrews មកកាន់កម្ពុជា និងតំបន់ព្រំដែន ដើម្បីសិក្សាពីស្ថានភាពជនភៀសសឹក ចុះពិនិត្យ និងប្រមូលព័ត៌មានផ្ទាល់អំពីស្ថានភាពរស់នៅ និងតម្រូវការផ្នែកមនុស្សធម៌របស់ប្រជាជនកម្ពុជា ដែលរងផលប៉ះពាល់ដោយសារជម្លោះព្រំដែន។ ដើម្បីវាយតម្លៃផលប៉ះពាល់ជម្លោះ នៃការប៉ះទង្គិចគ្នានៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ក្នុងការប្រមូលព័ត៌មាន និងភស្តុតាងជាក់ស្តែង ដើម្បីរៀបចំជា របាយការណ៍ផ្លូវការ ជូនទៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕ឃិនសារិទ្ធ















-
ព័ត៌មាន1 week agoនាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល បានព្រមានចាត់វិធានការក្តៅ ដោយគ្មានការលើកលែងចំពោះជនប្រព្រឹត្តបទល្មើសនេសាទដោយខុសច្បាប់
-
ព័ត៌មាន1 week agoរោងចក្រផ្តុំ និងដំឡើងរថយន្តដ៏ធំមួយនៅខេត្តកំពង់ឆ្នាំងនឹងសម្ភោធដាក់អោយដំណេីរការជាផ្លូវការ ស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត
-
ព័ត៌មាន1 week agoសម្ដេចធិបតី ប្រកាសឆ្មក់ចុះពិនិត្យតាមមណ្ឌលសុខភាពនៅម៉ោង២ទៀបភ្លឺ ដើម្បីប្រាកដថាបើក២៤ម៉ោង
-
ព័ត៌មាន1 week agoសម្ដេចតេជោលើកទឹកចិត្តឱ្យកម្ពុជា និងស៊ីបរកឱកាស និងយន្តការថ្មីៗជំរុញការវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន1 week agoអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
-
ព័ត៌មាន6 days agoមុខជំនាញចំនួន ២ ដែលមានការគាំទ្រពីយុវជន និងលេចធ្លោជាងគេ នៅក្នុងវិទ្យាស្ថានពហុបច្ចេកទេសខេត្ដកោះកុង (PIKK)
-
ព័ត៌មាន5 days agoលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទេយ្យវត្ថុដល់វត្តចំនួន៨ ,ចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៦៨គ្រួសារ និងចែកកាតាបដល់សិស្សានុសិស្ស៧០០នាក់ នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា៖វត្តុតាងមួយចំនួនធំ ត្រូវបានដកហូតក្នុងប្រតិបត្តិការបង្ក្រាប Online Scams រយៈពេល១ឆ្នាំមកនេះ