Connect with us

ព័ត៌មាន

ក្រសួងសង្គមកិច្ច ប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ

ភ្នំពេញ៖ នៅថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០២៦នេះ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ (ក.ជ.ក.) លោកជំទាវ ខៀវ បូរី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធាន ក.ជ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់សៀវភៅ ស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញ នៅវិទ្យាស្ថានជាតិសង្គមកិច្ច ដែលមានសមាសចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកា ក.ជ.ក. ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម​អគ្គលេខាធិការ ឯកឧត្ដម​ លោកជំទាវ​អគ្គលេខាធិការរង ឯកឧត្តមនាយកវិទ្យាស្ថានជាតិសង្គមកិច្ច លោកប្រធានមន្ទីរ នាយកវិទ្យាស្ថាន លោក លោកស្រីមន្ត្រីរាជការស្ថាប័នពាក់ព័ន្ធ នាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សនិស្សិត និងអង្គការដៃគូអភិវឌ្ឍន៍ដែលមានអ្នកចូលរួមសរុបចំនួន ២០០នាក់។

សៀវភៅ និងកម្មវិធីអេបស្វ័យសិក្សាស្តីពីសុវត្ថិភាពកុមារតាមប្រព័ន្ធអនឡាញជាស្នារដៃរួមគ្នាបង្កើតឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ វិទ្យាស្ថានជាតិសង្គមកិច្ច និងអង្គការឆាលហ្វាន​កម្ពុជា សម្រាប់បណ្តុះបណ្តាលដល់និស្សិតរបស់វិទ្យាស្ថានជាតិសង្គមកិច្ច។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia