ព័ត៌មាន
សម្ដេចធិបតី ណែនាំឱ្យក្រសួងអប់រំសហការជាមួយក្រសួងពាក់ព័ន្ធពង្រីកម៉ោងសិក្សាដល់៦ម៉ោង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានណែនាំជំរុញក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយក្រសួងពាក់ព័ន្ធ គប្បីពង្រីកម៉ោងសិក្សាឱ្យដល់៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីលើកកម្ពស់វិស័យអប់រំឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ នាព្រឹកថ្ងៃទី២៨ ខែតុលា នេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងអប់រំត្រូវចាត់ចែងដោយត្រូវធ្វើផែនការ ដោយត្រូវពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធ្វើយ៉ាងណាពង្រីកម៉ោងសិក្សាបន្ថែមទៀតសម្រាប់សិស្សានុសិស្ស ហើយគម្រោងនេះនឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពីឆ្នាំ ២០២៧ខាងមុខនេះតទៅតែម្តង។
សម្ដេចធិបតី បានបញ្ជាក់ថា ឥឡូវដាក់ទិសដៅ បើមិនទាន់អាចរៀនដល់៨ម៉ោងដូចមុន តែពីពេលនេះទៅ សាលារដ្ឋត្រូវរៀន៦ម៉ោង ដើម្បីឱ្យសិស្សកាន់តែមានឱកាសរៀនបន្ថែមទៀត។ កម្មវិធីសិក្សា មានច្រើនម៉ោង ដល់ពេលរៀនតែ៤ម៉ោង លោកគ្រូអ្នកគ្រូត្រូវកាត់មេរៀនខ្លះ ហើយការបង្រៀនអត់ស៊ីជម្រៅទេ ដូច្នេះយើងត្រូវសាកល្បងថែមពីរម៉ោងល្ងាច ដើម្បីពង្រឹងសិស្ស ពិសេសផ្ដោតលើអក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា។ ដូច្នេះខ្ញុំគិតថា យើងត្រូវតែពង្រីកម៉ោងសិក្សា ហើយក្រសួងអប់រំ និងក្រសួងសេដ្ឋកិច្ច ត្រូវសហការគ្នាធ្វើផែនការ។ ការបន្ថែមម៉ោងសិក្សា ក៏ជួយកាត់បន្ថយការបារម្ភរបស់ឪពុកម្ដាយផងដែរ នៅពេលដែលដឹងថាកូននៅក្នុងសាលា។
សម្ដេចធិបតី បានបញ្ជាក់ថា ធនធានមនុស្ស គឺជាអាទិភាពរបស់ប្រទេសជាតិ ព្រោះធនធានមនុស្ស គឺជាគន្លឹះក្នុងការអភិវឌ្ឍប្រទេសប្រកបដោយចីរភាព។ ការអភិវឌ្ឍធនធានមនុស្ស គឺឈរលើកត្តាសំខាន់៣ គឺ៖ ១. សុខភាព, ២. ចំណេះដឹង និងបំនិន និង៣. ជីវភាព (មុខរបរ និងការងារ)។ អត្ថបទ៖ បាន ចក់

-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា