ព័ត៌មាន
ការប្រឡងគ្រូបឋមផ្អែកលើកិច្ចព្រមព្រៀងមានបេក្ខជនចូលរួមច្រើនជាងគេរហូតដល់ជាង ២ម៉ឺននាក់
ការប្រឡងប្រជែងជ្រើសរើសគ្រួបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតបឋមសិក្សា ជាការប្រឡងជ្រើសរើសមន្ត្រី ដែលមានបេក្ខជនចូលរួមប្រកួតប្រជែងច្រើនជាងគេបំផុតប្រចាំឆ្នាំ ២០២៦ ខណៈមានបេក្ខជនចប់បរិញ្ញាបត្ររហូតដល់ជាង២ម៉ឺននាក់ចូលរួមប្រកួតប្រជែង ស្របពេលដែលតម្រូវការគ្រូបឋមត្រឹមតែប្រមាណជិត ៣ ០០០ នាក់ប៉ុណ្ណោះ។
ដូចសព្វមួយដង ការប្រឡងប្រជែងជ្រើសរើសគ្រួបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារកម្រិតបឋមសិក្សាលើកនេះ អនុគណៈកម្មការនីមួយៗនៃគណៈកម្មការរៀបចំការប្រឡងប្រជែងប្រចាំមណ្ឌលប្រឡងនីមួយៗបានបំពេញភារកិច្ចយ៉ាងស្វាហាប់ និងប្រកបដោយការទទួលខុសត្រូវ ក្នុងការធានាការអនុវត្តនីតិវិធីការងារគ្រប់ដំណាក់កាលនៅមណ្ឌលប្រឡងស្របតាមបទដ្ឋានគោលការណ៍ លិខិតបទដ្ឋានគតិ ពោលគឺស្របតាមនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការស៊ីវិលរបស់រាជរដ្ឋាភិបាល។
ការប្រឡងជ្រើសរើសមន្ត្រី ទាំងលើកនេះក៏ដូចជាការប្រឡងទាំងជាង ៦០ដង ដែលបានរៀបចំកន្លងមក គឺតែង មានវត្តមានឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ជាអ្នកជ្រើសរើសវិញ្ញាសា ដោយផ្ទាល់។ ជ្រើសរើសវិញ្ញាសា កាត់វិញ្ញាសា និងមានការចូលរួមសង្កេតការណ៍ពីមន្ត្រីអង្គភាពប្រឆាំងអំពើពុក រលួយ និងវត្តមានរបស់អ្នកសង្កេតការណ៍ស្ម័គ្រចិត្ត។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា ការប្រឡងជាង ៦០មកនេះ គឺក្រុមការងារមានការប្រុងប្រយ័ត្នគ្រប់ដំណាក់កាល ការពារមិនឱ្យមានការបែកធ្លាយវិញ្ញាសា ឬបញ្ហាធំណា មួយកើតឡើង ប៉ះពាល់ដល់ការប្រឡង ប៉ះពាល់ដល់លទ្ធផលប្រឡងនោះទេ។
ការប្រឡងប្រជែងនេះ មានបេក្ខជនសរុប ២០,២៤៩នាក់ ដើម្បីប្រកួតប្រជែងយកកន្លែងការងារសរុប ២,៨៤៤នាក់ សម្រាប់បម្រើការងារនៅតាមបណ្តាខេត្តទាំង២៤ ដោយបែងចែកទៅតាមមណ្ឌលប្រឡងទាំង៦៖ (១)មណ្ឌលសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) ទទួលបេក្ខជនមកពី ៥ខេត្ត (បាត់ដំបង, ព្រៃវែង, រតនគិរី, តាកែវ និងឧត្តរមានជ័យ) មានបេក្ខជនសរុប ៦,៤៤៥នាក់ ប្រកួតប្រជែងយកតំណែង ៥៧២នាក់, (២)មណ្ឌលសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) ទទួលបេក្ខជនមកពី ៤ខេត្ត (កំពង់ចាម, ស្វាយរៀង, ត្បូងឃ្មុំ និងកំពង់ស្ពឺ) មានបេក្ខជនសរុប ៤,៧២៣នាក់ ប្រកួតប្រជែងយកតំណែង ៣៨៧នាក់, (៣)មណ្ឌលវិទ្យាស្ថានជាតិអប់រំ (NIE) ទទួលបេក្ខជនមកពី ៥ខេត្ត (ស្ទឹងត្រែង, កណ្តាល, កោះកុង, ក្រចេះ និងសៀមរាប) មានបេក្ខជនសរុប ៣,៤៨៩ នាក់ ប្រកួតប្រជែងយកតំណែង ៥៦៤នាក់, (៤) មណ្ឌលសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) ទទួលបេក្ខជនមកពី ៣ខេត្ត (ព្រះវិហារ, កំពត និងកំពង់ឆ្នាំង) មានបេក្ខជនសរុប ២,២៧៨នាក់ ប្រកួតប្រជែងយកតំណែង ៥៣៩នាក់, (៥) មណ្ឌលសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (UHS) ទទួលបេក្ខជនមកពី ៣ខេត្ត (កំពង់ធំ, ពោធិ៍សាត់ និងប៉ៃលិន) មានបេក្ខជនសរុប ២,០៨២នាក់ ប្រកួតប្រជែងយកតំណែង ៥៣៩នាក់ និង (៦)មណ្ឌលសាលាភូមិន្ទរដ្ឋបាល (ERA) ទទួលបេក្ខជនមកពី ៤ខេត្ត (ព្រះសីហនុ, បន្ទាយមានជ័យ, មណ្ឌលគិរី និងកែប) មានបេក្ខជនសរុប ១,២៣២នាក់ ប្រកួតប្រជែងយកតំណែង ២៤៣នាក់៕
អត្ថបទ៖គឹមហុក










-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា