ព័ត៌មាន
ក្រសួងការងារ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បើកសិក្ខាសាលាពិគ្រោះយោបល់ ស្ដីពីគោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសក្នុងស្ថានភាពមានវិបត្តិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “គោលការណ៍ណែនាំ ស្តីពីការការពារជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសក្នុងស្ថានភាពមានវិបត្តិ” ដែលរៀបចំឡើងដោយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) និងមានការគាំទ្រពីសហភាពអឺរ៉ុប និងរដ្ឋាភិបាលស៊ុយអែត។ ពិធីនេះធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ អនុព័ន្ធការងារអមស្ថានទូតប្រចាំប្រទេសកូរ៉េ ជប៉ុន ម៉ាឡេស៊ី និងថៃ សមាគមនិយោជក ទីភ្នាក់ងារផ្តល់សេវាការងារក្រៅប្រទេស សហជីព អង្គការជាតិ និងអន្តរជាតិ ព្រមទាំងដៃគូអភិវឌ្ឍន៍នានា។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សេង សក្តា បានមានប្រសាសន៍ថា សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូល ព្រមទាំងអនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរៀបចំគោលការណ៍ណែនាំដែលកំណត់យន្តការត្រៀមបង្ការ ការពារ ឆ្លើយតបបន្ទាន់ និងផ្តល់ជំនួយដល់ជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសក្នុងពេលមានវិបត្តិ ដូចជា ជំងឺរាតត្បាត គ្រោះមហន្តរាយធម្មជាតិ និងជម្លោះប្រដាប់អាវុធ ព្រមទាំងការគាំទ្រក្រោយពេលមានវិបត្តិ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការរៀបចំគោលការណ៍ណែនាំនេះនឹងជួយពង្រឹងសមត្ថភាពរបស់មន្ត្រី និងអ្នកពាក់ព័ន្ធ ក្នុងការត្រៀមខ្លួន និងចាត់វិធានការឱ្យបានទាន់ពេលវេលា ព្រមទាំងជំរុញកិច្ចសហការរវាងក្រសួង-ស្ថាប័ន អង្គការជាតិ អន្តរជាតិ និងដៃគូពាក់ព័ន្ធ ដើម្បីធានាថាជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសទទួលបានការការពារ និងជំនួយចាំបាច់ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងយកចិត្តទុកដាក់ក្នុងការការពារ និងលើកកម្ពស់សិទ្ធិ អត្ថប្រយោជន៍ និងសេចក្តីថ្លៃថ្នូររបស់ជនទេសន្តរប្រវេសន៍ការងារខ្មែរដែលទៅធ្វើការនៅក្រៅប្រទេស តាមរយៈការដាក់ចេញ និងអនុវត្តគោលនយោបាយ ផែនការយុទ្ធសាស្រ្ត និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
ជាមួយគ្នានេះ ឯកឧត្តមបានណែនាំ និងលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ឱ្យចូលរួមពិភាក្សា និងផ្តល់ធាតុចូល ព្រមទាំងអនុសាសន៍ដោយផ្អែកលើជំនាញ និងបទពិសោធរៀងៗខ្លួន ដើម្បីរួមចំណែករៀបចំគោលការណ៍ណែនាំនេះឱ្យមានខ្លឹមសារគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងអាចយកទៅអនុវត្តបានជាក់ស្តែងប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនេះ លោក អែនទ្រា បឺក (Andreas Berg) ភារធារីនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា ព្រមទាំងតំណាងអង្គការ IOM ប្រចាំកម្ពុជា បានបញ្ជាក់ពីការគាំទ្រ និងការប្តេជ្ញាចិត្តបន្តកិច្ចសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីពាក់ព័ន្ធ ក្នុងការរៀបចំ និងជំរុញការអនុវត្តគោលការណ៍ណែនាំនេះឱ្យមានប្រសិទ្ធភាព។ កិច្ចសហការនេះនឹងរួមចំណែកពង្រឹងសមត្ថភាពត្រៀមបង្ការ និងឆ្លើយតបចំពោះស្ថានភាពមានវិបត្តិ ព្រមទាំងពង្រឹងការសម្របសម្រួលរវាងគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថាជនទេសន្តរប្រវេសន៍ការងារខ្មែរនៅក្រៅប្រទេសទទួលបានការការពារ និងជំនួយចាំបាច់ទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព ព្រមទាំងរក្សាបាននូវសុវត្ថិភាព សិទ្ធិ និងសេចក្តីថ្លៃថ្នូរ៕










-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា1 week agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា