ព័ត៌មាន
អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»
នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញបើកយុទ្ធនាការ ម ស្មើ ម (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើ មិនចម្លងមេរោគអេដស៍ទៅដៃគូ) លើកទី៥ ក្រោមប្រធានបទ : វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងសុខាភិបាល កាកបាទក្រហមកម្ពុជា រដ្ឋបាលរាជាធានីភ្នំពេញ នាយិកាអង្គការយូអិនអេដស៍ប្រចាំកម្ពុជា ឡាវ ម៉ាឡេស៊ី និងវៀតណាម តំណាងក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ បណ្តាញប្រជាជនគន្លឹះ និងជាពិសេសអ្នករស់នៅជាមួយមេរោគអេដស៍។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងថា ការជួបជុំគ្នានៅក្នុងយុទ្ធនាការ ម ស្មើ ម នៅព្រឹកនេះ គឺមិនមែនត្រឹមតែជាការដង្ហែក្បួនសាធារណៈ និងជាពិធីអបអរសាទរធម្មតានោះទេ។ ប៉ុន្តែ គឺជាការប្តេជ្ញាចិត្តនយោបាយកម្រិតខ្ពស់បំផុតរបស់កម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដូចដែលសម្តេចធិបតីបានគូសបញ្ជាក់ ការឆ្លើយតបថ្នាក់ជាតិរបស់យើងត្រូវតែឈានចូលដល់ «ដំណាក់កាលរុញច្រានចុងក្រោយ» ដោយស្វែងរក និងលុបបំបាត់គម្លាតនៃការធ្វើតេស្តរកមេរោគ ឈានទៅដល់ការស្វែងរកអ្នកផ្ទុកមេរោគដែលមិនទាន់ដឹងពីស្ថានភាពរបស់ខ្លួន និងការកសាងចីរភាពរយៈពេលវែងសម្រាប់កម្មវិធីប្រយុទ្ធនឹងជំងឺអេដស៍ថ្នាក់ជាតិរបស់យើង។
ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី បន្តថា សមិទ្ធផលជាប្រវត្តិសាស្ត្ររបស់កម្ពុជា គឺបានក្លាយជាប្រទេសទីមួយក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលសម្រេចបាននូវគោលដៅសកល៩៥-៩៥-៩៥។ សមិទ្ធផលនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពី ការដឹកនាំនិងបច្ចេកទេសដ៏ប៉ិនប្រសប់របស់ក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍ សើស្បែក និងកាមរោគ។ តាមរយៈការរៀបចំលិខិតបទដ្ឋានបច្ចេកទេស ការចាប់ផ្តើមព្យាបាលរហ័ស (Test & Treat) ការធានាបាននូវច្រវាក់នៃការផ្គត់ផ្គង់ឱសថប្រឆាំងមេរោគអេដស៍មិនឱ្យរអាក់រអួល និងការធ្វើតេស្តតាមដានកម្រិតមេរោគដែលក្រសួងសុខាភិបាល និងមជ្ឈមណ្ឌលបានបង្កើតនូវគ្រឹះថែទាំសុខភាពដ៏រឹងមាំ។ ការពង្រីកសេវាថែទាំអេដស៍ប្រកបដោយគុណភាពនៅទូទាំងប្រទេស ការអនុវត្តបទដ្ឋានប្រឆាំងការរើសអើង និងការបង្កើតសេវាដែលមាន លក្ខណៈមេត្រីភាពសម្រាប់ក្រុមប្រជាជនប្រឈមមុខខ្ពស់ ដោយភ្ជាប់ជាមួយប្រព័ន្ធគាំពារសង្គម គឺជាការតភ្ជាប់វិទ្យាសាស្ត្រសង្គ្រោះជីវិត ទៅកាន់ការថែទាំប្រកបដោយសេចក្តីថ្លៃថ្នូរ និងក្តីមេត្តាករុណាយ៉ាងពិតប្រាកដ។
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី បានបញ្ជាក់ថា ទោះជាយើងសម្រេចបានសមិទ្ធផលធំធេងយ៉ាងណាក៏ដោយ បើយោងតាមទិន្នន័យផ្លូវការចុងក្រោយបង្អស់របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធ នឹងជំងឺអេដស៍ សើស្បែក និងកាមរោគ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៦នេះ បានរំឭកយើងពីចំណុចសំខាន់ៗដែលត្រូវបន្តយកចិត្តទុកដាក់ដូចខាងក្រោម :អ្នកជំងឺសរុបកំពុងទទួលការព្យាបាល មានចំនួន ៧២ ៤៦០នាក់, អ្នកជំងឺថ្មីចុះឈ្មោះទទួលការថែទាំ មានចំនួន ១ ២៣៥នាក់, ប្រជាជនរស់នៅជាមួយមេរោគអេដស៍ដែលមិនទាន់ដឹងស្ថានភាពឆ្លងមេរោគអេដស៍របស់ខ្លួន, តាមការប៉ាន់ស្មាន មានចំនួនពី ៣ ០០០ ទៅ៤ ០០០នាក់, ករណីឆ្លងថ្មីប្រចាំឆ្នាំលើក្រុមប្រជាជនប្រឈមខ្ពស់ មានប្រមាណ៨០% នៃចំនួនអ្នកឆ្លងសរុបប្រចាំឆ្នាំចំនួន៩៦០ករណី។ តួលេខទាំងនេះបានរំឭកយើងយ៉ាងច្បាស់ថា យើងមិនអាចធ្វេសប្រហែសបានឡើយ។ យើងត្រូវតែផ្លាស់ប្តូរទៅជា «វិធីសាស្ត្រពង្រឹងប្រព័ន្ធ» ដោយកសាងនូវបរិយាកាសស្ថាប័នដែលធានាថា ផ្តល់សេវាប្រកបដោយភាពរលូន គ្មានការរើសអើង និងមានចីរភាពហិរញ្ញវត្ថុ៕ អត្ថបទ រដ្ឋា











-
ព័ត៌មាន1 week agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន1 week agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា
-
កីឡា5 days agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoព្រឹទ្ធសភា និង IMF ផ្លាស់ប្តូរទស្សនៈស្តីពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា និងយុទ្ធសាស្ត្រជំរុញកំណើនប្រកបដោយភាពធន់ និងបរិយាបន្ន
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ