Connect with us

ព័ត៌មាន

យុវជនដែលជាប់កាតព្វកិច្ចយោធា ប្ដេជ្ញាខិតខំហ្វឹកហាត់ ដើម្បីក្លាយជាធនធានដ៏រឹងមាំសម្រាប់ការពារជាតិ

យុវជនដែលបានជាប់កាតព្វកិច្ចយោធា ក្នុងជំហានដំបូងប្តេជ្ញាខិតខំហ្វឹកហ្វឺនក្នុងពេល២ឆ្នាំខាងមុខ ដើម្បីប្រែក្លាយជាធនធានរឹងមាំក្នុងការការពារប្រទេសជាតិ ។

ក្នុងជំហានដំបូងនេះ គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានសម្រេចជ្រើសរើសយុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ច ចំនួន៥ពាន់នាក់ នៅទូទាំងប្រទេសសម្រាប់ឆ្នាំ២០២៦នេះ ដើម្បីចូលបំពេញកាតព្វកិច្ចជាមួយវិស័យការពារប្រទេសជាតិ ។

សម្រាប់ក្របខណ្ឌរាជធានីភ្នំពេញ យុវជនស្ម័គ្រចិត្តចូលបំពេញកាតព្វកិច្ច ៣០០នាក់ ត្រូវបានជ្រើសរើសឲ្យជាប់ឈ្មោះបំពេញកាតព្វកិច្ច ហើយពួកគេនឹងតម្រូវឲ្យឆ្លងកាត់ការពិនិត្យកាយសម្បទា និងសុខភាព នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខជាមុនសិន មុនត្រូវបញ្ចូនទៅកាន់សាលាហ្វឹកហ្វឺន ។

យុវជនវ័យ២០ឆ្នាំ ភឿន ផាន់នាថ មានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ដែលបានជាប់ឈ្មោះចូលបំពេញកាតព្វកិច្ចយោធា បានសម្តែងទឹកចិត្តមុះមុត ក្នុងការស្ម័គ្របម្រើ និងការពារប្រទេសជាតិមួយនេះ ទោះត្រូវលះបង់ដោយតម្លៃណាក៏ដោយ។ រូបគេ ចាត់ទុកពេលវេលា០២ឆ្នាំ នៃការហ្វឹកហ្វឺន គឺជាការដុះខាត់ពង្រឹងសមត្ថភាព ពីយុវជនសាមញ្ញធម្មតា ឲ្យប្រែក្លាយខ្លួនទៅជាកងទ័ពដ៏រឹងមាំ ប្រកបដោយវិន័យ និងសមត្ថភាព ដើម្បីការពារបូរណភាពទឹកដីពីការឈ្លានពានរបស់ខ្មាំងសត្រូវ ។

អត្ថបទ ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia