ព័ត៌មាន
រដ្ឋសភាជំរុញទូតថ្មីផ្សព្វផ្សាយជំហរសន្តិភាព និងការគោរពច្បាប់អន្តរជាតិរបស់កម្ពុជាប្រាប់អន្តរជាតិ
នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ទទួលជួបសម្តែងការគួរសម និងជម្រាបលាពីសំណាក់ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ដែលទើបតែងតាំងថ្មីចំនួន ៦ រូប មុនពេលចេញទៅបំពេញបេសកកម្មការទូតជូនជាតិ មាតុភូមិ។
ក្នុងឱកាសនោះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរទុក្ខប្រកបដោយក្តីនឹករលឹក ពីសម្តេចប្រធានរដ្ឋសភា ជូនចំពោះប្រតិភូ ឯកអគ្គរាជទូតទាំងអស់ ព្រមទាំងបានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅបំផុតចំពោះ ឯកឧត្តម លោកជំទាវ ដែលត្រូវបានរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ស្នើសុំការសព្វព្រះរាជហឫទ័យ តែងតាំងពី ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ឱ្យទៅបំពេញបេសកកម្មនៅប្រទេសសំខាន់ៗ រួមមាន សិង្ហបូរី ឡាវ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី អាល្លឺម៉ង់ និងស៊ែប៊ី។
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់អំពីអនុសាសន៍ណែនាំ និងទិសដៅការងារសំខាន់ៗជូនដល់ឯកអគ្គរាជទូតតែងតាំងថ្មី រួមមានការប្រកាន់ខ្ជាប់នយោបាយការបរទេសឯករាជ្យ ដែលកម្ពុជា ប្រកាន់ជំហររឹងមាំលើនយោបាយការបរទេសឯករាជ្យ អធិបតេយ្យ និងប្រកបដោយលំនឹង «រក្សាមិត្តចាស់ បង្កើតមិត្តថ្មី» ការពារឯករាជ្យភាព អធិបតេយ្យ និងបូរណភាពទឹកដី ដោយឈរលើអភិក្រម «យកប្រជាជនជាស្នូល» និងដោះស្រាយរាល់វិវាទដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ។
លើសពីនេះមន្រ្ដីទូតគ្រប់រូប ត្រូវខិតខំផ្សព្វផ្សាយទាក់ទាញវិនិយោគិនបរទេស ជំរុញការនាំចេញផលិតផលកម្ពុជា (ស្រូវ-អង្ករ អាហារកែច្នៃ សម្លៀកបំពាក់) លើកកម្ពស់វិស័យទេសចរណ៍ និងទាញយកផលប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា។
ឯកឧត្តម អនុប្រធានទី១ សង្កត់ធ្ងន់ថា ក្នុងនាមជាតំណាងរាជរដ្ឋាភិបាលកម្ពុជា ត្រូវធ្វើការឱ្យជិតស្និតជិត ជាមួយរដ្ឋសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី (AIPA និង IPU) សំដៅកសាងទំនុកចិត្តជាយុទ្ធសាស្ត្រ និងលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។
ជាកិច្ចឆ្លើយតប លោកជំទាវ ផែន សាវនី ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តំណាងឱ្យឯកអគ្គរាជទូតទាំង ៦ រូប បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការខិតខំប្រឹងប្រែងបំពេញបេសកកម្មការទូតនេះឱ្យទទួលបានជោគជ័យ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ឱ្យស្របទៅតាមការជឿទុកចិត្តរបស់ថ្នាក់ដឹកនាំជាតិ៕អត្ថបទ លៀ ស៊ីណា









-
ព័ត៌មាន6 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន7 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
កីឡា5 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា5 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
-
ព័ត៌មាន4 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!