ព័ត៌មាន
ឯកឧត្តម ប្រាក់ សុខុន៖ ចាប់ពីកិច្ចប្រជុំដំបូងលើកទី២០ ប្រទេសបារាំងនឹងផ្ទេរភាពជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីឱ្យកម្ពុជា
ប្រទេសកម្ពុជានឹងទទួលតំណែងជាប្រធាន និងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (20th Francophonie Summit) នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ និងបន្តទទួលធ្វើជាប្រធានកិច្ចប្រជុំនេះក្នុងរយៈពេលពីរឆ្នាំពេញ។ ការបន្តវេននេះធ្វើឡើងបន្ទាប់ពីប្រទេសបារាំងបានបញ្ចប់តួនាទីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលលើកទី១៩របស់ខ្លួន។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងក្នុងកិច្ចសម្ភាសន៍ស្តីពី «កម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០»។

តាមរយៈកិច្ចសម្ភាសន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងថា ចាប់ពីដើមដំបូងនៃកិច្ចប្រជុំនេះ ប្រទេសបារាំង ដែលសព្វថ្ងៃនេះ គឺជាប្រធាននៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី គឺនឹងផ្ទេរភាពជាប្រធានមកហើយកម្ពុជា សម្រាប់រយៈពេលពីរឆ្នាំបន្ទាប់ទៀត។ ឯកឧត្តមលើកឡើងថា មកទល់ពេលនេះ រាជធានីភ្នំពេញ ក៏ដូចជានៅតាមដងផ្លូវសំខាន់ៗ មានការតុបតែងលម្អ ដូចជាដាក់ទង់ជាតិ ដាក់ផ្ទាំងប៉ាណូ ផ្សព្វផ្សាយអំពីកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលខាងមុខនេះ។
ឯកឧត្តមបានឱ្យដឹងថា អ្វីដែលយើងមើលមិនឃើញ ការរៀបចំត្រៀមកិច្ចប្រជុំនេះ គឺប្រើប្រាស់អស់រយៈពេលពីរឆ្នាំរួចមកហើយ ដែលបានគិតគូរលើគ្រប់ទិដ្ឋភាពទាំងអស់ ទាំងទិដ្ឋភាពខ្លឹមសារ ពិធីការ សន្ដិសុខ ភស្តុភារ បដិសណ្ឋារកិច្ច ការសម្របសម្រួលគ្រប់កម្មវិធីទាំងអស់ ជាពិសេស ការសម្របសម្រួលនូវព្រឹត្តិការណ៍អម ដែលធ្វើយ៉ាងណាដើម្បីឱ្យដំណើរការនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ ដំណើរការបានដោយរលូន និងប្រកបទៅដោយជោគជ័យ។
សូមជម្រាបថា ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ ត្រូវបានចាត់ទុកជាឱកាសមាសសម្រាប់កម្ពុជា ក្នុងការលើកកម្ពស់កិត្យានុភាពជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កិច្ចប្រជុំកំពូលនេះមានមូលបទផ្លូវការ៖ «រួមគ្នាបន្តកសាងសន្តិភាព ដើម្បីវិបុលភាពរួម និងស្ថិរភាពយូរអង្វែង» ដែលនឹងប្រមូលផ្តុំប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីបណ្តាប្រទេសជាសមាជិក និងអ្នកសង្កេតការណ៍នៃ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) សរុបជិត ៨០ប្រទេស៕

-
ព័ត៌មាន6 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន7 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
កីឡា5 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា5 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
-
ព័ត៌មាន4 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!