Connect with us

ព័ត៌មាន

រដ្ឋមន្ត្រីការបរទេស៖ មកដល់ពេលនេះ មាន៧៩ប្រទេសបានចុះឈ្មោះចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា គិតមកដល់ពេលនេះ មាន៧៩ប្រទេស​ បានចុះឈ្មោះចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើ​កទី២០ ដោយក្នុងនោះមានប្រមុខរដ្ឋ​ ប្រមុខរដ្ឋាភិបាល ចំនួន២០ មកចូលរួមផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ​ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នេះថាគិតមកដល់ត្រឹមថ្ងៃទី៩ ខែវិច្ឆិកា​ ឆ្នាំ២០២៦​ មាន៧៩ប្រទេស​ បានចុះឈ្មោះចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនីលើកទី២០ ដោយក្នុងនោះមានប្រមុខរដ្ឋ​ ប្រមុខរដ្ឋាភិបាលចំនួន២០ មកចូលរួម និងឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រី ចំនួន២៦ ដែលជាប្រធានគណៈប្រតិភូមកចូលរួមផងដែរ។ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចំនួន១២០០នាក់បានចុះឈ្មោះចូលរួមក្នុងនោះជិត៤០០នាក់ជាសារព័ត៌មានអន្តរជាតិ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។

ចំណែកកម្លាំងអាជ្ញាធរសមត្ថកិច្ចជាង ២ម៉ឺននាក់ បានត្រៀមរួចរាល់សម្រាប់ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ ឆ្នាំ២០២៦នេះ៕

អត្ថបទ៖ វង្ស សុភាព

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia