ព័ត៌មាន
ទំហំពាណិជ្ជកម្មរវាងកម្ពុជា-អាមេរិក កើនឡើងដល់ជិត ១៤ពាន់លានដុល្លារអាម៉េរិកក្នុងរយៈពេល ១០ខែឆ្នាំនេះ
ភ្នំពេញ៖ សហរដ្ឋអាមេរិកនៅតែជាទីផ្សារសំខាន់ជាងគេសម្រាប់ផលិតផលរបស់កម្ពុជា ដែលនាំឱ្យការដោះដូរទំនិញរវាងប្រទេសទាំងពីរសម្រេចបានក្នុងទំហំទឹកប្រាក់ជិត ១៤ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល១០ ខែនៃឆ្នាំ២០២៦ កើនឡើង ២៩ ភាគរយៈបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានផ្សាយនៅថ្ងៃទី១០ វិច្ឆិកានេះ បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែតុលា ឆ្នាំនេះ ការដោះដូរទំនិញរវាងកម្ពុជានិងសហរដ្ឋអាមេរិកសម្រេចបានក្នុងទំហំទឹកប្រាក់ចំនួន ១៣,៨២ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៩,១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
ទិន្នន័យដដែល បានបង្ហាញទៀតថា ក្នុងនោះ កម្ពុជាបាននាំចេញទៅកាន់សហរដ្ឋអាមេរិកមានតម្លៃជាប្រាក់ជាង ១៣,២៧ ភាគរយ កើនឡើង ២៧,៨ ភាគរយ ខណៈដែលកម្ពុជាបាននាំចូលមកវិញក្នុងទំហំទឹកប្រាក់ជាង ៥៤៩លានដុល្លារអាម៉េរិក កើនឡើង ៥៨,២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលឆ្នាំមុន។
ទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក រួមមាន ផលិតផលសម្លៀកបំពាក់ ស្បែកជើង សម្ភារធ្វើដំណើរ និងកាបូប, សំបកកង់រថយន្ត, គ្រឿងបន្លាស់ និងគ្រឿងបង្គុំអគ្គិសនី, សង្ហារឹម,ផលិតផលកសិកម្មមួយចំនួនទៀត ដូចជា អង្ករ ជាដើម។
ក្រៅពីទីផ្សារសហរដ្ឋអាមេរិក គឺប្រទេសចិន, ជប៉ុន, វៀតណាម, សិង្ហបុរី, ម៉ាឡេស៊ី,សាធារណរដ្ឋកូរ៉េ,កាណាដា, អេស្ប៉ាញ, ឥណ្ឌូនេស៊ី និងទីផ្សារសំខាន់ៗមួយចំនួនទៀត សុទ្ធសឹងជាទីផ្សារចម្បងៗជាងគេសម្រាប់ប្រទេសកម្ពុជា នាពេលនេះ។
របាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា ចាប់ពីខែមករា ដល់ ខែតុលា ឆ្នាំ២០២៦នេះ កម្ពុជាដោះដូរទំនិញជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិសម្រេចបានជាង ៦៣ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២០,៩ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ក្នុងនោះ កម្ពុជាបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ មានទំហំទឹកប្រាក់ជាង ២៩,៩៨ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២០,៤ ភាគរយ ខណៈកម្ពុជានាំចូលមកវិញក្នុងទំហំទឹកប្រាក់ជាង ៣៣,៤៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
អត្ថបទ៖ ធូ វិរៈ

-
ព័ត៌មាន7 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា5 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា5 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
-
ព័ត៌មាន4 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ