ព័ត៌មាន
យុវជនអ្នកបន្តវេន៖ ការបំពេញកាតព្វកិច្ចយោធារបស់យុវជនគឺពង្រឹងស្មារតីជាតិនិយម
ភ្នំពេញ ៖ លោក រិន សុភ័ក្ត្រ ប្រធានសមាគមយុវជនអ្នកបន្តវេនបានថ្លែងថា ការបើកវគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា ជំនាន់ទី១ ឆ្នាំ២០២៦ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការបំពេញកាតព្វកិច្ចយោធារបស់យុវជនក្នុងការពង្រឹងនិងពង្រីកស្មារតីជាតិនិយមដើម្បីការពារដែនអធិបតេយ្យភាពរបស់ខ្លួន និងពង្រឹងកាយសម្បទាសុខភាពរបស់យុវជន ជាពិសេសក្នុងគលបំណងបម្រើនៅផលប្រយោជន៍ជាតិទាំងមូល។
ប្រធានសមាគមយុវជនអ្នកបន្តវេនបានបញ្ជាក់ថា ៖ “ស្របពេលដែលទិវាឯករាជក្យជាតិ ”នេះបង្ហាញពីឆន្ទៈនិងស្មារតីរបស់ថ្នាក់ដឹកនាំ និងជម្រុញលើកទឹកចិត្តទៅដល់យុវជនជំនាន់ថ្មីដើម្បីឲ្យអាចមានលទ្ធភាពពេញលេញជាមួយកិច្ចការការពារអធិបតេយ្យភាពក្នុងអំឡុងពេលដែលកម្ពុជាកំពុងមានវិវាទព្រំដែនជាមួយប្រទេសជិតខាង។
សូមជម្រាបថា វគ្គហ្វឹកហ្វឺនយោធិនកាតព្វកិច្ចយោធា ជំនាន់ទី១ ត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ពោលគឺចំថ្ងៃបុណ្យឯករាជ្យជាតិ និងខួបកំណើតកងយោធពលខេមរភូមិន្ទផងដែរ។ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រក្នុងវិស័យការពារជាតិ តាមរយៈការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា ក្នុងគោលបំណងពង្រឹងសមត្ថភាពកងយោធពលខេមរភូមិន្ទ ក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងសន្តិសុខជាតិ ព្រមទាំងកសាងធនធានយុវជនឱ្យមានកាយសម្បទារឹងមាំ វិន័យ ស្មារតីជាតិទទួលខុសត្រូវ និងជំនាញវិជ្ជាជីវៈ ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសមត្ថភពិតប្រាកដ និងមានតម្លៃសម្រាប់សង្គមជាតិ។
គួរបញ្ជាក់ថា ក្នុងដំណាក់កាលដំបូងនេះ ក្រសួងការពារជាតិទទួលបានពាក្យស្ម័គ្រចិត្តសរុបចំនួន ១៤.៦៤៦នាក់ ក្នុងនោះមានស្ត្រី ២.៤១៧នាក់។ រាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យក្រសួងការពារជាតិជ្រើសរើសយុវជនចំនួន ១០.០០០នាក់ សម្រាប់ឆ្នាំ២០២៦ ដោយបែងចែកជាពីរវគ្គ។ សម្រាប់វគ្គដំបូង យុវជនចំនួន ៥.០០០នាក់ ត្រូវបានជ្រើសរើស និងហ្វឹកហ្វឺននៅតាមសាលាហ្វឹកហ្វឺនទាំង៨ របស់ក្រសួងការពារជាតិរយៈពេល៣ខែ មុននឹងបញ្ជូនទៅបំពេញការងារជាក់ស្តែងនៅតាមកងឯកភាពនានា៕ អត្ថបទ៖ វង្ស សុភាព








-
ព័ត៌មាន7 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន1 week agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
កីឡា5 days agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា5 days agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
ព័ត៌មាន1 week agoកម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០
-
ព័ត៌មាន4 days agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ