Connect with us

ព័ត៌មាន

ព្រះមហាក្សត្រ យាងជាព្រះរាជា​ធិបតី​ភាព​ដ៏​ខ្ពង់​ខ្ពស់​បំផុតបើកកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី លើកទី២០ នាព្រឹកនេះ​

ព្រះរាជពិធីបើកកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី លើកទី២០ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​ព្រះរាជា​ធិបតី​ដ៏​ខ្ពង់​ខ្ពស់​បំផុត​ព្រះករុណា​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរា​ជា​ណា​ចក្រ​កម្ពុជា នៅមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ (OCIC) នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២៦​។ ​កិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺ​មាន​ប្រទេស​ចំនួន ៨១ចូលរួម។

ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង និងប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល​ជាង ​២០ប្រទេស ក៏អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ ផងដែរ។

ប្រធាន​បទនៃកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនីលើកទី២០ គឺរួមគ្នាបន្តកសាងសន្តិភាព និងវិបុលភាពរួម និង​ស្ថេរភាពនយោបាយ។ ប្រធានបទនេះ ត្រូវបានជ្រើសរើសរវាងកម្ពុជា និងអង្គការ​អន្តរជាតិ​ហ្វ្រង់កូហ្វូនី ដោយឆ្លុះបញ្ចាំងពីការពិតមួយថា សន្តិភាពគឺជាលក្ខណ្ឌមូលដ្ឋាននៃការវិឌ្ឍន៍។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញ​ឡើង​ថ្លែង​សន្ទរក​ថា​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​កំពូ​ល​ហ្វ្រង់ហ្វូកូនីលើកទី២០។ បន្ទាប់ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃ​សាធារណរដ្ឋបារាំងក៏បានឡើងថ្លែងសន្ទរកថា។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia