ព័ត៌មាន
ពិព័រណ៍ FrancoTech ចាប់ផ្ដើមបើក ជំរុញម្ចាស់អាជីវកម្មថ្មីៗមានឱកាសចាប់ដៃគូជាតិ-អន្តរជាតិ
នៅថ្ងៃទី១៤ ខែវិច្ឆិកា នេះ ពិព័រណ៍ FrancoTech នៅមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ ដែលជាព្រឹត្តិការណ៍អមកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ បានចាប់ផ្តើមដំណើរការ ដោយមានភ្ញៀវជាតិ អន្តរជាតិចូលទស្សនាច្រើនកុះករ។ សម្រាប់ម្ចាស់អាជីវកម្មទើបបង្កើតថ្មី បានបង្ហាញការពេញចិត្តខ្លាំងដោយមានភ្ញៀវជាតិ អន្តរជាតិ ចូលសាកសួរព័ត៌មាន សហការជំរុញបង្កើតផលិតផលបច្ចេកវិទ្យាថ្មីៗ ដែលអាចឲ្យប្រជាជនលើពិភពលោកប្រើប្រាស់បាន។
ក្រុមយុវជន ដែលទើបបង្កើតអាជីវកម្មថ្មី បានថ្លែងប្រាប់BTVថា នៅថ្ងៃដំបូង ក្នុងព្រឹត្តិការណ៍អមហ្វ្រង់កូហ្វូនី តាមស្តង់របស់គេនីមួយៗ គឺបានទទួលភ្ញៀវជាតិ អន្តរជាតិ ចូលសាកសួរព័ត៌មានអំពីផលិតផលបច្ចេកវិទ្យាថ្មីៗ យល់អំពីអត្ថប្រយោជន៍នៃការប្រើប្រាស់ ហើយក៏មានម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្លះទៀត ស្វែងរកដៃគូ ជំរុញការសហការបង្កើតនូវផលិតផលបច្ចេកវិទ្យាអ្វីដែលថ្មី ដើម្បីឲ្យប្រជាជនកម្ពុជា និងប្រជាជននៅជុំវិញពិភពលោកអាចប្រើប្រាស់សម្រាប់ជីវិតប្រចាំថ្ងៃបាន។
ឯកឧត្តម សូ វិសុទ្ធី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ជារួមនៅក្នុងព្រឹត្តិការណ៍អម FrancoTech រយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗចំនួន៥៖ ទី១ វេទិការពិភាក្សាតុមូល ថ្នាក់រដ្ឋមន្ត្រី អ្នកជំនាញ និងថ្នាក់ដឹកនាំក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ទី២ រៀបចំតាំងពិព័រណ៍បច្ចេកវិទ្យា នវានុវត្តន៍ ទី៣ រៀបចំព្រឹត្តិការណ៍ប្រកួតប្រជែងនវានុវត្តន៍ឌីជីថល ទី៤ រៀបចំវេទិកាវិនិយោគ ការបង្ហាញសក្តានុពលវិនិយោគទៅតាមប្រទេសនានា និងទី៥ វេទិការផ្គូផ្គងធុរកិច្ច រវាកម្ពុជា និងប្រទេសនិយាយភាសាបារាំង។
ឯកឧត្តម បានបន្តថា ព្រឹត្តិការណ៍អម FrancoTech គឺមានសារៈខ្លាំងសម្រាប់អ្នកដែលចង់យល់ដឹង ចង់ទទួលយកបទពិសោធន៍ថ្មីៗ ពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីរបស់សហគមន៍ហ្វ្រង់កូហ្វូនី ហើយក៏មានសារៈសំខាន់ខ្លាំងផងដែរ សម្រាប់អ្នកចង់បើកអាជីវកម្ម អ្នកចង់ពង្រីកអាជីវកម្ម និងអាជីវកម្ម ដែលទើបបើកថ្មី គឺអាចស្វែងរកដៃគូសហការ ក៏ដូចជាការគិតគូរបង្កើតបច្ចេកវិទ្យា ដំណោះស្រាយណាដែលថ្មី ធ្វើឲ្យកម្ពុជា បណ្តាប្រទេសក្នុងតំបន់ និងពិភពលោកអាចប្រើប្រាស់បច្ចេកវិទ្យារបស់កម្ពុជាបានជាដើម។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ FrancoTech លើកទី២ មានក្រុមហ៊ុនបច្ចេកវិទ្យាតាមប្រទេសនិយាយភាសាបារាំង ប្រមាណជាង៦០ បានចុះឈ្មោះចូលរួម ដោយមានពន្លាជាតិនៃបណ្តាប្រទេសចំនួន១៥ រៀបចំស្តង់តាំងពិព័រណ៍ ប្រមាណ១៦០ស្តង់ និងរៀបចំបញ្ជរ ចំនួនជាង៥០ សរុបប្រមាណជាង២៣០ស្តង់ និងបញ្ជរ ហើយនៅតាមស្តង់ពន្លាជាតិរបស់ប្រទេសនីមួយៗ គឺមានស្តង់ពិព័រណ៍តូចមួយចំនួនទៀត៕ អត្ថបទ៖ ស៊ុម សុខជា








-
កីឡា1 week agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា1 week agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ5 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
-
ព័ត៌មាន1 week agoកម្ពុជា-កូរ៉េ ចុះMOU លើវេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform