Connect with us

ព័ត៌មាន

កម្ពុជា-កូរ៉េ ចុះMOU លើវេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform

នៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានអញ្ជើញចុះហត្ថលេខាលើអនុស្សរណៈយោគយល់ត្រីភាគីលើ «វេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform» រវាងស្ថានទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ សាលាស្រុកអឹមសុង និងវិទ្យាស្ថានបច្ចេកវិទ្យាឧស្សាហកម្មពន្លត់អគ្គិភ័យកូរ៉េ (Korea Fire industry technology institute (KFI) នៅសាលាស្រុកអឹមសុង ខេត្តឈុងឆង់ប៊ុកដូ សាធារណរដ្ឋកូរ៉េ។

កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពពីគ្រោះអគ្គិភ័យ និងរក្សាសុខុមាលភាពទូទៅ របស់បងប្អូនពលករបរទេស ពិសេសពលរដ្ឋកម្ពុជា ដោយប្រើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដោយមិនចាំបាច់ចំណាយថវិកា និងមានការផ្តល់ជូនចំនួន ៦​ ភាសា​ រួមមាន ភាសាកូរ៉េ ភាសាខ្មែរ ភាសាអង់គ្លេស ភាសាវៀតណាម ភាសាចិន និងភាសានេប៉ាល់ ដែលក្នុងចំណោមភាសាទាំង ៦ ភាសាខ្មែរនឹងត្រូវបានដាក់ឱ្យដំណើរការដំបូងគេបង្អស់៕ អត្ថបទ ​បាន​ សុខរិទ្ធិ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia