ព័ត៌មាន
អគ្គលេខាធិការ UN៖ សហគមន៍ហ្វ្រង់កូហ្វូនី ដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន
អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស (António Guterres) បានថ្លែងបញ្ជាក់ថា សហគមន៍ហ្វ្រង់កូហ្វូនី ដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន។ ការប្រើភាសារួម គឺជាដើមទុននៃទំនុកចិត្ត ហើយទំនុកចិត្តគឺជាចរន្តរូបិយវត្ថុដំបូងបង្អស់នៃសន្តិភាព។ សូមប្រែក្លាយដើមទុននេះ ដើម្បីបង្កើតជាផ្លែផ្កាឡើង។ ការបញ្ជាក់នេះ តាមរយៈសុន្ទរកថា បើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានបន្តថា លោកពិតជាមានសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានថ្លែងទៅកាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នេះ ហើយសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះរាជាណាចក្រកម្ពុជាសម្រាប់ការអញ្ជើញនេះ។ ប្រធានបទនៃកិច្ចប្រជុំបានរំលឹកឱ្យឃើញច្បាស់ថា៖ សន្តិភាពគឺជាការវិនិយោគដ៏ល្អប្រសើរបំផុតរបស់យើង។ ទោះជាយ៉ាងណាក៏ដោយ បច្ចុប្បន្ននេះ ការចំណាយផ្នែកយោធានៅទូទាំងពិភពលោកមានទំហំធំជាងជំនួយអភិវឌ្ឍន៍រហូតដល់ទៅ ១៣ដង។ ពិភពលោកកំពុងចំណាយធនធានយ៉ាងសន្ធឹកសន្ធាប់លើសព្វាវុធ តែដាក់កំហិតលើសន្តិភាព។ ស្របពេលជាមួយគ្នានេះ ប្រទេសជាច្រើនកំពុងត្រូវបង្ខំចិត្តជ្រើសរើសរវាងការសងបំណុល និងការខិតខំដើម្បីបម្រើប្រជាជនរបស់ខ្លួន។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា ការបង្វែរការវិនិយោគលើសន្តិភាព គឺមានន័យថាជាការគាំទ្រដល់វិស័យការទូត ការការពារច្បាប់អន្តរជាតិ និងការចែករំលែកវិបុលភាព។ កិច្ចខិតខំទាំងនេះក៏រាប់បញ្ចូលទាំងការដាក់បញ្ចូលស្ត្រី និងយុវជនទៅក្នុងដំណើរការនៃការធ្វើសេចក្តីសម្រេចចិត្តផងដែរ។ លើសពីនេះ គឺការពង្រឹងពហុភាគីនិយម ដោយចាប់ផ្តើមពីក្រុមប្រឹក្សាសន្តិសុខដែលត្រូវមានអាសនៈអចិន្ត្រៃយ៍សម្រាប់ទ្វីបអាហ្វ្រិក ព្រមទាំងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិប្រកបដោយសមធម៌។
សហគមន៍ហ្វ្រង់កូហ្វូនី ដើរតួនាទីដ៏សំខាន់មិនអាចខ្វះបាន។ ការប្រើភាសារួម គឺជាដើមទុននៃទំនុកចិត្ត ហើយទំនុកចិត្តគឺជាចរន្តរូបិយវត្ថុដំបូងបង្អស់នៃសន្តិភាព។ សូមប្រែក្លាយដើមទុននេះដើម្បីបង្កើតជាផ្លែផ្កាឡើង។
លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស បានបញ្ជាក់ថា សមាជិកដែលបានចូលរួមទាំងអស់ គឺជាដៃគូដ៏មានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព សិទ្ធិមនុស្ស និងពហុភាសានិយម។ ខ្ញុំសូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត។ ឯកឧត្តមនឹងនៅតែជាមិត្តដ៏ស្មោះត្រង់របស់ហ្វ្រង់កូហ្វូនីជានិច្ច ហើយអង្គការសហប្រជាជាតិនឹងបន្តឈរកៀកស្មាជាមួយសមាជិកទាំងអស់៕ អត្ថបទ៖ វង្ស សុភាព












-
កីឡា1 week agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា1 week agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ6 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
-
ព័ត៌មាន1 week agoកម្ពុជា-កូរ៉េ ចុះMOU លើវេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform