ព័ត៌មាន
គណៈប្រតិភូហ្វ្រង់កូហ្វូនី អញ្ជើញទស្សនកិច្ចលើវឌ្ឍភាពរោងចក្រទឹកស្អាតបាក់ខែង
គណៈប្រតិភូហ្វ្រង់កូហ្វូនីមកពីបណ្តាប្រទេសជាច្រើន ជាពិសេសគណៈប្រតិភូមកពីប្រទេសបារាំង ធ្វើដំណើរទស្សនកិច្ច ពិនិត្យ វឌ្ឍនភាព នៃរោងចក្រផលិតទឹកស្អាតបាក់ខែង ដែលជាគម្រោងដ៏ធំមួយរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ស្ថិតក្រោមគម្រោង ហិរញ្ញប្បទានសម្បទានពីភាគីបារាំង តាមរយៈ AFD សហភាពអឺរ៉ុប និងធនាគារវិនិយោគអឺរ៉ុប។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ បានទទួលស្វាគមន៍គណៈប្រតិភូនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី នៅរោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង។ គណៈប្រតិភូរួមមាន តំណាងមកពីប្រទេសសមាជិកហ្វ្រង់កូហ្វូនីជាច្រើន រួមទាំងកម្ពុជា និងបារាំង ព្រមទាំងតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជា។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តមក៏បានទទួលជួបគណៈប្រតិភូបារាំង ដើម្បីពិភាក្សា អំពីឱកាសដែលកម្ពុជា និងដៃគូអាចពង្រីកបទពិសោធន៍នៃការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងទៅកាន់តំបន់ផ្សេងៗទៀត។
ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងនិរន្តរភាព គឺជាសេវាសាធារណៈដ៏ចាំបាច់សម្រាប់ ការពារសុខភាពប្រជាពលរដ្ឋ និងលើកកម្ពស់អនាម័យ។ សេវានេះក៏ជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងកំណើនឧស្សាហកម្ម ផងដែរ។ បញ្ហានេះ, ខណៈដែលរាជធានីភ្នំពេញកំពុងរីកចម្រើនរោងចក្រសហគ្រាស និងអាជីវកម្មនានា គឺត្រូវការទឹកស្អាត ដើម្បីរក្សា ដំណើរការផលិតកម្ម និងអាជីវកម្ម ព្រមទាំងការវិនិយោគ និងពង្រីកប្រតិបត្តិការ។
ឯកឧត្តម ស៊ាង សុលក្ខណ៍ ទីប្រឹក្សាក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ថ្លែងថា តាមរយៈនៃដំណើរ ទស្សកិច្ចនេះ បានឆ្លុះបញ្ចាំងពីការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាសមាជិកប្រទេសហ្វ្រង់កូហ្វូនី និងការ ពង្រីកចំណងមិត្តភាពឱ្យកាន់រឹងមាំបន្ថែមទៀត ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត ដែលបានកំពុងផ្តល់ផលប្រយោជន៍ យ៉ាងធំធេងដល់ប្រជាពលរដ្ឋ។ ឯកឧត្តម ស៊ាង សុលក្ខណ៍ បន្តថា នៅក្នុងដំណើរទស្សនកិច្ចនេះ, ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ក៏បានថ្លែងអំណរគុណដល់សមភាគីបារាំង ចំពោះកិច្ចសហការគាំទ្រអស់រយៈពេលជាងបីទសវត្សរ៍កន្លងមក និងបានបញ្ជាក់ថា កម្ពុជា ចង់ឱ្យតំបន់ផ្សេងទៀតទទួលបានផលប្រយោជន៍ស្រដៀងគ្នា នឹងជោគជ័យនៅទីក្រុងភ្នំពេញដែរ។
លោក Tristan-Aurel Mouline អគ្គនាយករងនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានលើកឡើងថា បាក់ខែងបង្ហាញពី សមិទ្ធផលនៃកិច្ចសហប្រតិបត្តិការដែលកម្ពុជា និងបារាំង អាចសម្រេចបានរួមគ្នាក្នុងវិស័យទឹកស្អាត។ យើងមានមោទនភាពចំពោះ សមិទ្ធផលនេះសម្រាប់រាជធានីភ្នំពេញ ហើយយើងចង់បន្តការងារនេះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែច្រើននៅតំបន់ផ្សេងទៀត នៃ ប្រទេសកម្ពុជាអាចទទួលបានទឹកស្អាតប្រកបដោយសុវត្ថិភាព។
សូមបញ្ជាក់ថា រោងចក្រទឹកស្អាតបាក់ខែងគឺជារោងចក្រទឹកស្អាតធំបំផុតរបស់កម្ពុជា, ដោយការសាងសង់រោងចក្រនេះមានបីដំណាក់ កាល និងមានតម្លៃសរុបប្រមាណ ៦៦០ លានដុល្លារអាមេរិក ក្រោមហិរញ្ញប្បទានសម្បទានពីភាគីបារាំងតាមរយៈ AFD សហភាព អឺរ៉ុប និងធនាគារវិនិយោគអឺរ៉ុប ព្រមទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ដំណាក់ កាលទី១ និងទី២ ត្រូវបានបញ្ជប់ និងកំពុងដំណើរការរួចហើយ ខណៈដំណាក់កាលទី៣ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២៧ ដែលនឹងពង្រីកសមត្ថភាពផលិតទឹកស្អាតរបស់រោងចក្រនេះ កើនដល់ជាង ៥៨ ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ឬជិតពាក់កណ្តាល នៃសមត្ថភាពផលិតសរុបរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ៕អត្ថបទ៖ សុន រ៉ាឌី









-
កីឡា1 week agoប្រតិភូ និងអត្តពលិកនគរបាលកម្ពុជាបានធ្វើមាតុភូមិនិវត្តន៍ដោយសុវត្ថិភាព មកដល់មាតុប្រទេសវិញ បន្ទាប់ពីបានទៅចូលរួមការប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក និងឈ្នះមេដាយ៤គ្រឿងពីការប្រកួតកម្រិតខ្ពស់នេះ
-
កីឡា1 week agoមន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ៖ ព្រឹត្តិការណ៍កីឡាជាតិ ជាការវាស់ស្ទង់សមត្ថភាព និងដុសខាត់មន្ត្រីប្រតិបត្តិឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតអន្តរជាតិធំៗ ៣
-
កម្សាន្ដ6 days agoកញ្ញា សុគា គីមលាង ប្តេជ្ញាបង្ហាញសក្តានុពលទេសចរណ៍ និងវប្បធម៌កម្ពុជាលើឆាក Miss International នៅជប៉ុន
-
ព័ត៌មាន1 week agoសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាជនរងគ្រោះដោយបាក់ច្រាំងទន្លេ ប្រជាជនរងផលប៉ះពាល់ក្រោយទឹកជំនន់ និងគ្រួសារងាយរងគ្រោះបំផុតចំនួន ៨៦០គ្រួសារ នៅខេត្តត្បូងឃ្មុំ…!!
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ ការគាំទ្រផលិតផលខ្មែរដែលមានគុណភាព គឺជាការពង្រឹងសេដ្ឋកិច្ចជាតិ
-
ព័ត៌មាន1 week agoសម្ដេចធិបតី៖ កីឡាករមានពិការភាព គឺជានិម្មិតរូបនៃភាពអត់ធ្មត់ ឆន្ទៈមោះមុត និងការតស៊ូឆ្ពោះទៅរកគោលដៅ
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ខ្មែរធ្វើបាន» បង្ហាញមោទនភាពថា ខ្មែរគ្រប់ជំនាន់អាចធ្វើបាន
-
ព័ត៌មាន1 week agoកម្ពុជា-កូរ៉េ ចុះMOU លើវេទិកាសុវត្ថិភាពអគ្គិភ័យពហុភាសាដែលដំណើរការដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត- AI based multilingual Fire Safety Platform