Connect with us

ព័ត៌មាន

ប្រធានាធិបតីបារាំង៖ ភាពដៃគូបារាំង-កម្ពុជា មានភាពល្អឯក លើសពីទំនាក់ទំនងរដ្ឋ និងរដ្ឋ

នៅរាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា ២០២៦នេះ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង មានប្រសាសន៍ថា ភាពដៃគូរបស់យើង មានភាពល្អឯក គឺមានភាពលើសពីទំនាក់ទំនងរដ្ឋ និងរដ្ឋ ក៏មានកិច្ចសហការសង្គមផងដែរ។

ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានរួម រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង, ឯកឧត្ដម ម៉ាក្រុង មានប្រសាសន៍ថា ភាពដៃគូរបស់យើង (បារាំង-កម្ពុជា) មានភាពល្អឯក គឺមានភាពលើសពីទំនាក់ទំនងរដ្ឋ និងរដ្ឋ ក៏មានកិច្ចសហការសង្គមផងដែរ ដើម្បីជួយការអភិវឌ្ឍប្រទេសកម្ពុជា ដូចជាក្នុងវិស័យសុខាភិបាល បេតិកភណ្ឌ ច្បាប់ កសិកម្ម ការផ្លាស់ប្ដូររវាងយុវជន សារមន្ទីរឌីជីថល ឧស្សាហកម្មច្នៃប្រឌិត អវកាស បណ្ណសារដ្ឋាន ការគ្រប់គ្រង់បេតិកភណ្ឌ ការជួយជ្រោមជ្រែងសិល្បករ ជាដើម។

គួរបញ្ជាក់ថា នៅក្នុង សន្និសីទសារព័ត៌មានរួមខាងលើ ក៏មាន ចុះអនុស្សារណៈយោគយល់គ្នារវាងកម្ពុជា និងបារាំង ចំនួន ២៩ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia