Connect with us

ព័ត៌មាន

ប្រធានាធិបតីបារាំង ព្រមព្រៀងគាំទ្រការអប់រំភាសាបារាំងនៅកម្ពុជាចាប់ពីកម្រិតបឋមសិក្សា

នៅរាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ទី១៥ វិច្ឆិកា ២០២៦នេះ ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង មានប្រសាសន៍ថា បារាំងគាំទ្រការបណ្ដុះបណ្ដាលភាសាបារាំងនៅកម្ពុជា ចាប់ពីកម្រិតបឋមសិក្សា រហូតដល់ឧត្ដមសិក្សា។

ថ្លែងនៅក្នុង សន្និសីទសារព័ត៌មានរួម រវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង, ឯកឧត្ដម ម៉ាក្រុង មានប្រសាសន៍ថា យើងមិនអាចបំភ្លេចបានទេ អ្នកផ្សារភ្ជាប់ការបង្ហាត់បង្រៀនភាសាបារាំងនៅក្នុងបឋមសិក្សា ក៏ដូចជានៅមហាវិទ្យាល័យ។

ឯកឧត្ដម បញ្ជាក់បន្ថែមថា យើងចង់ឱ្យមានការបង្ហាត់បង្រៀនភាសាបារាំងកាន់តែច្រើនទៀត នៅក្នុងប្រព័ន្ធអប់រំកម្ពុជា ទាំងក្នុងកម្រិតបឋមសិក្សា មធ្យមសិក្សា ក៏ដូចជាសាកលវិទ្យាល័យ ការសិក្សាជាន់ខ្ពស់ ហើយយើងក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។

គួរបញ្ជាក់ថា នៅក្នុង សន្និសីទសារព័ត៌មានរួមខាងលើ ក៏មាន ចុះអនុស្សារណៈយោគយល់គ្នារវាងកម្ពុជា និងបារាំង ចំនួន ២៩ ក្នុងនោះក៏មាន កិច្ចព្រមព្រៀងជំរុញការអប់រំ និងភាសាបារាំង នៅកម្ពុជា ផងដែរ ដែល ពិធីចុះហត្ថលេខានេះ ប្រារព្ធ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី នៃសាធារណរដ្ឋបារាំង៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia