Connect with us

ព័ត៌មាន

កម្ពុជាស្វាគមន៍វិស័យឯកជន ចូលរួមប្រែក្លាយបច្ចេកវិទ្យាកសិកម្ម ជាដំណោះស្រាយសេដ្ឋកិច្ចប្រកបដោយចីរភាព

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ បានអញ្ជើញជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សាទី៤ ស្តីពី «AgriTech and Food Security» ក្នុងព្រឹត្តិការណ៍អម «ហ្វ្រង់កូតិច-FrancoTech» នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦។

នៅក្នុងអង្គវេទិកានេះ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ពីចក្ខុវិស័យនៃការធ្វើទំនើបវិស័យកសិកម្មកម្ពុជា ដោយផ្លាស់ប្តូរពីការផលិតខ្នាតតូចបែបគ្រួសារ មកជាការផលិតបែបសហគ្រាសពាណិជ្ជកម្ម ដែលមានភាពប្រកួតប្រជែង និងឆ្លើយតបតាមតម្រូវការទីផ្សារពិតប្រាកដ។

ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម មិនមែនត្រឹមតែជាការនាំចូល ឧបករណ៍ថ្មីៗនោះទេ ប៉ុន្តែត្រូវវាស់វែងលើផលចំណេញសេដ្ឋកិច្ចជាក់ស្តែង។ បច្ចេកវិទ្យាទាំងនោះត្រូវជួយកាត់បន្ថយថ្លៃដើម ផលិតកម្ម បង្កើនប្រាក់ចំណេញសមរម្យដល់កសិករ និងផ្តល់ជូនអ្នកប្រើប្រាស់នូវស្បៀងអាហារដែលមានសុវត្ថិភាព គុណភាព និងតម្លៃសមរម្យ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងថា តាមរយៈគោលនយោបាយសហគមន៍កសិកម្មទំនើប និងការពង្រឹងខ្សែច្រវាក់តម្លៃក្រោយពេលប្រមូលផល រួមទាំងការសិក្សាបច្ចេកវិទ្យា Blockchain សម្រាប់ប្រព័ន្ធតាមដានប្រភពដើមផលិតផល (Traceability) កសិករខ្នាតតូចត្រូវបានរំពឹងថានឹងអាចទទួលបានអត្ថប្រយោជន៍ពីនវានុវត្តន៍ទាំងនេះផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមទៀតថា គោលដៅរួម ការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យកសិកម្ម គឺវាស់វែងលើផលចំណេញជាក់ស្តែងដែលផ្តល់ជូនប្រព័ន្ធស្បៀងទាំងមូល និងជីវភាពរបស់ប្រជាកសិក៕អត្ថបទ៖ ឈិត បូរ៉ាវី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia