Connect with us

ព័ត៌មាន

ផលិតផលសូត្រខ្មែរកំពុងដើរតួជាទូតវប្បធម៌ បង្ហាញភាពសម្បូរបែបនៃបេតិកភណ្ឌ និងសិល្បៈខ្មែរទៅ កាន់ពិភពលោក

ផលិតផលសូត្រខ្មែរ និងផលិតផលតម្បាញដោយដៃខ្មែរ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីភ្ញៀវជាតិនិងអន្តរជាតិ នៅក្នុងព្រឹត្តិការណ៍ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយផលិតផលទាំងនេះបានកំពុងចូលរួមលើកកម្ពស់នូវវប្បធម៌ខ្មែរ និងបានដើរតួជាទូតវប្បធម៌ ដ៏សំខាន់ ក្នុងការបង្ហាញពីភាពសម្បូរបែបនៃបេតិកភណ្ឌ និងសិល្បៈខ្មែរទៅកាន់ពិភពលោក។

សិប្បករខ្មែរដែលបាននាំយកផលិតផលសូត្រខ្មែរ និងផលិតផលតម្បាញដោយដៃខ្មែរ លើកឡើងក្នុងកិច្ចសម្ភាសន៍ជាមួយ BTV ស្តីពីចូលរួមពិព័រណ៍ និងលក់ផលិតផលក្នុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ (Sommet de la Francophonie) ឆ្នាំ២០២៦ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះថា ជុំវិញការដាក់តាំងបង្ហាញ និងលក់ផលិតផលសូត្រខ្មែរ និង ផលិតផលតម្បាញដោយដៃខ្មែរ នៅក្នុងនៅភូមិហ្វ្រង់កូហ្វូនី និងពិព័រណ៍អមនានា នៅក្នុងរយៈពេល៣ថ្ងៃនេះឃើញថា ការលក់ដូរ របស់ពួកគាត់ទទួលបានការគាំទ្រយ៉ាងខ្លាំងពីភ្ញៀវជាតិនិងអន្តរជាតិ លើការចូលរួមទស្សនា និងការបញ្ជាផលិតផលផ្សេងៗទុកជា អនុស្សាវរីយិ៍ ជាពិសេសការជាវលើផលិតផលសូត្រខ្មែរ និងផលិតផលដែលតម្បាញដោយដៃរបស់កូនខ្មែរនេះផ្ទាល់។

សិប្បករខ្មែរទាំងនេះលើកឡើងស្រដៀងគ្នាទៀតថា តាមរយៈនៃព្រឹត្តិការណ៍នេះដែរ ផលិតផលរបស់ពួកគាត់ មិនត្រឹមតែដាក់ លក់ដើម្បីស្វែងរកចំណូលប៉ុណ្ណោះទេ ដោយពួកគាត់បាននិងកំពុងចូលរួមលើកស្ទួយកេរ្តិ៍ឈ្មោះ វប្បធម៌ និងស្នាដៃសិប្បកម្មខ្មែរទៅកាន់ ឆាកអន្តរជាតិ តាមរយៈការលើកកម្ពស់តម្លៃវប្បធម៌ និងលក្ខណៈពិសេសនៃផលិតផលសូត្រខ្មែរ។ ក្រៅពីនេះ, ពួកគាត់ក៏បាននិងកំពុង ក្នុងការទាក់ទាញ់ភ្ញៀវទេសចរណ៍ផងដែរ ដើម្បីរួមលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជាឱ្យងើបឡើងវិញ។

សូមបញ្ជាក់ថា នៅក្នុងភូមិហ្វ្រង់កូហ្វូនី ថ្ងៃទី៣នេះ ភ្ញៀវជាតិនិងអន្តរជាតិ បាននិងកំពុងបន្តចូលរមកទស្សនា និងដើរកម្សាន្តយ៉ាង ច្រើនកុះករ ក្រោមបរិយាសដ៏ដែលមនោរម្យ ដោយមិនមែនជាឧបសគ្គសម្រាប់ភ្ញៀវទេសចរក្នុងការចូលរួមកម្សាន្ត និងទស្សនាស្តង់ ពិព័រណ៍នោះឡើយ។ ក្នុងនោះការចូលរួមតាំងបង្ហាញស្តង់ផលិតផលជាតិ និងអន្តរជាតិជាច្រើន បាននិងកំពុងបង្ហាញនូវស្មារតីសាមគ្គី ភាព និងផ្តល់បទពិសោធន៍ដ៏សម្បូរបែប នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia