ព័ត៌មាន
សម្ដេចតេជោ បញ្ជាក់ពីមូលហេតុនៃការពន្យារពេលចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ក្នុងអាណត្តិសម្ដេចជានាយករដ្ឋមន្ត្រី
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា (អតីតនាយករដ្ឋមន្ត្រី) នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានបង្ហោះឃ្លីបវីដេអូ នៃការពន្យល់របស់បណ្ឌិត ជ័យ តិច អំពីសូចនាការនៃការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) បន្ទាប់ពីប្រទេសឡាវ បានចាកចេញពីប្រទេស LDC កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦។
ព័ត៌មាននៃការចាកចេញពី LDC របស់ប្រទេសឡាវ បានក្លាយជាប្រធានបទរបស់អ្នកនយោបាយមួយចំនួនប្រើប្រាស់វាយប្រហារមកលើរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
ក្រៅពីបង្ហោះវីដេអូបកស្រាយរបស់បណ្ឌិត ជ័យ តិច ដូច្នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសរសេរសារតបឆ្លើយឆ្លងចំពោះអ្នកចូលមកបញ្ចេញមតិផងដែរ ដែលអ្នកលេងហ្វេសប៊ុកម្នាក់ឈ្មោះ Hakleng Lim បានបញ្ចេញមតិចំពោះការបង្ហោះវីដេអូរបស់សម្ដេចតេជោ ហ៊ុន សែន ថាឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចផ្ដល់អត្ថប្រយោជន៍សំខាន់ៗមួយចំនួន៖
១. អនុគ្រោះពាណិជ្ជកម្មអន្តរជាតិ៖ ទទួលបានការអនុគ្រោះពន្ធនាំចេញទៅកាន់ទីផ្សារប្រទេសអភិវឌ្ឍន៍មួយចំនួន ដូចជា សហភាពអឺរ៉ុប និងប្រទេសដទៃទៀត។
២. ជំនួយអភិវឌ្ឍន៍ (ODA)៖ មានឱកាសទទួលបានជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីប្រទេសអ្នកមាន និងអង្គការអន្តរជាតិ។
៣. ការអនុគ្រោះក្នុងអង្គការ WTO៖ ទទួលបានភាពបត់បែន និងរយៈពេលបន្ថែមក្នុងការអនុវត្តកាតព្វកិច្ចពាណិជ្ជកម្មមួយចំនួន។
៤. ការលើកលែងពន្ធ និងកូតា៖ ទំនិញមួយចំនួនអាចនាំចេញទៅប្រទេសអភិវឌ្ឍន៍ដោយមិនបង់ពន្ធនាំចូល និងមិនជាប់កូតា អាស្រ័យលើកម្មវិធីនីមួយៗ។
៥. ជំនួយបច្ចេកវិទ្យា៖ ទទួលបានការគាំទ្រផ្នែកបច្ចេកវិទ្យា ការបណ្ដុះបណ្ដាល និងការកសាងសមត្ថភាពធនធានមនុស្ស។
៦. ជំនួយដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ៖ មានឱកាសទទួលបានមូលនិធិ និងជំនួយសម្រាប់ការសម្របខ្លួននឹងបម្រែបម្រួលអាកាសធាតុ។
៧. ការគាំទ្រការវិនិយោគ៖ អាចទទួលបានកម្មវិធីគាំទ្រការវិនិយោគ និងការអភិវឌ្ឍវិស័យឯកជន។
ឆ្លើយតបទៅឈ្មោះ Hakleng Lim វិញ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់មូលហេតុអំពីការសម្រេចចិត្តរបស់សម្ដេច ក្នុងការពន្យារពេលកម្ពុជាចាកចេញពីប្រទេស LDC នេះ ក្នុងពេលសម្ដេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី។
សម្ដេចតេជោ បានឆ្លើយតបទៅឈ្មោះ Hakleng Lim ដូច្នេះថា៖ «នៅមានចំណុចសំខាន់មួយទៀតគឺ អត្រាការប្រាក់ដែលយើងខ្ចីគេ។ ប្រទេសអភិវឌ្ឍន៍តិចតួចទទួលបានការប្រាក់សម្បទាន។ សម្រាប់ខ្ញុំ ពេលធ្វើជានាយករដ្ឋមន្ត្រីគិតខ្លាំងលើចំណុចនេះ ព្រោះបើការប្រាក់ពាណិជ្ជកម្ម យើងនឹងខាតបង់ធ្ងន់ធ្ងរ។ រឿងពន្យារនេះ វាជាការសម្រេចចិត្តដោយការទទួលខុសត្រូវរបស់ខ្ញុំនាពេលនោះ។ សូមចងចាំបើឈរមិនទាន់រឹងកុំទាន់រត់នាំឲ្យយើងដួល»។
សូមជម្រាបថា កម្ពុជា ត្រៀមចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច (LDC) នៅខែធ្នូ ឆ្នាំ២០២៩៕


-
ព័ត៌មាន6 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន6 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន4 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន6 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន4 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន4 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន6 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា