ព័ត៌មាន
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដឹកនាំប្រតិភូអញ្ជើញចូលរួមពិធីបុណ្យកាហ្វេ តែ និងផលិតផលកសិកម្ម ដើម្បីអបអរសាទរខួបលើកទី៥១ នៃទិវាបុណ្យជាតិឡាវ នៅខេត្តចម្ប៉ាសាក់
នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងលោកជំទាវ សុខា គងពិសី គីមរិទ្ធី បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តព្រះវិហារ ទៅចូលរួមក្នុងពិធីបុណ្យកាហ្វេ តែ និងផលិតផលកសិកម្ម ដែលរៀបចំឡើងដើម្បីអបអរសាទរខួបលើកទី៥១ នៃទិវាបុណ្យជាតិរបស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅទីក្រុងប៉ាកសេ ខេត្តចម្ប៉ាសាក់។
ដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូខេត្តព្រះវិហារនាពេលនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា និងខេត្តចម្ប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលជាខេត្តជាប់ព្រំដែន និងមានទំនាក់ទំនងប្រវត្តិសាស្ត្រយូរលង់មកហើយ។
ទន្ទឹមនឹងនេះ គណៈប្រតិភូក៏បានអញ្ជើញទស្សនាស្ដង់ពិព័រណ៍ផលិតផល ដើម្បីស្វែងយល់ពីសក្ដានុពលនៃវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសដំណាំកាហ្វេ និងតែដ៏ល្បីល្បាញរបស់តំបន់ខ្ពង់រាបបរឡាវេន (Bolaven Plateau) ដែលមានទីតាំងស្ថិតនៅស្រុកប៉ាក់សង នៃខេត្តចម្ប៉ាសាក់។
តាមរយៈជំនួប និងការចូលរួមក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ ថ្នាក់ដឹកនាំនៃខេត្តទាំងពីរ ក៏បានផ្លាស់ប្ដូរបទពិសោធន៍ល្អៗពីគ្នាទៅវិញទៅមក និងពិភាក្សាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ ដើម្បីរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៃខេត្តទាំងពីរឱ្យកាន់តែរីកចម្រើន។
សូមបញ្ជាក់ថា ដំណើរទស្សនកិច្ច និងការចូលរួមអបអរសាទរពិធីបុណ្យខាងលើ គឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងភាពជាអ្នកជិតខាងល្អ ការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ ស្របតាមគោលនយោបាយកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា៕















-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា