កីឡា
អត្តពលកម្មកម្ពុជាចំនួន ៣រូប ត្រៀមប្រជែងមេដាយក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យអាស៊ាន នៅប្រទេសម៉ាឡេស៊ី
ក្រុមអត្តពលកម្មកម្ពុជាចំនួន៣រូប កំពុងសម្រួចការហ្វឹកហាត់យ៉ាងសកម្ម ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាសកលវិទ្យាល័យអាស៊ានលើកទី២២ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ផ្តើមពីថ្ងៃទី១០ ដល់ ១៩ ខែធ្នូ ឆ្នាំ២០២៦ នៅទីក្រុងកូឡាំពួ ប្រទេសម៉ាឡេស៊ី។
ថ្លែងក្នុងបទសម្ភាសន៍នាពេលថ្មីៗនេះ លោក បូរ ពុធរាត្រី អគ្គលេខាធិការ សហព័ន្ធខ្មែរអត្តពលកម្មបានឱ្យដឹងថា កីឡាករ កីឡាការិនី ទាំង៣រូបនេះ សុទ្ធតែមានបទពិសោធក្នុងការប្រកួត និងជាក្រុមជម្រើសជាតិ កំពុងប្រមូលផ្តុំហ្វឹកហាត់យ៉ាងខ្លាំងក្លា ដើម្បីបង្កើនសមត្ថភាព និងត្រៀមខ្លួនឱ្យបានល្អសម្រាប់ការប្រកួតខាងមុខ។
លោកបន្ថែមថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យកីឡាអត្តពលកម្មកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ទាំងការចូលរួមប្រកួត និងការហ្វឹកហាត់។ ដូច្នេះតាមរយៈការត្រៀមខ្លួន និងសមត្ថភាពរបស់អត្តពលិកនាពេលបច្ចុប្បន្ន កីឡាករ កីឡាការិនីកម្ពុជានឹងមានឱកាសប្រកួតប្រជែងដណ្តើមមេដាយក្នុងព្រឹត្តិការណ៍នេះ។
សូមបញ្ជាក់ថា អត្តពលកម្មកម្ពុជា គ្រោងនឹងបញ្ជូន ប្រតិភូ១រូប និងកីឡាករ កីឡាការិនីចំនួន៣រូបទៅចូលរួមការប្រកួតកីឡាសកលវិទ្យាល័យអាស៊ានលើកទី២២ ដោយចូលរួមប្រកួតលើវិញ្ញាសាចំនួន ៥ រួមមាន វិញ្ញាសារត់ចម្ងាយ ៥គីឡូម៉ែត្រ និង ១០គីឡូម៉ែត្រនារី វិញ្ញាសារត់ល្បឿនបុរស ព្រមទាំងវិញ្ញាសាចោលដុំដែក និងចោលថាសនារី។
-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន5 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា