ព័ត៌មាន
អ្នកជំនាញ៖ ការចាកចេញពី LDC នៅឆ្នាំ២០២៩ នឹងក្លាយជាឱកាសថ្មីសម្រាប់ជំរុញការអភិវឌ្ឍកម្ពុជាបន្ថែមទៀត
អ្នកជំនាញជឿជាក់ថា ការកំណត់ឆ្នាំ២០២៩ ជាគោលដៅសម្រាប់កម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច(LDC) គឺជាការបើកទំព័រថ្មី និងបង្កើតឱកាសបន្ថែមសម្រាប់ប្រទេសជាតិ ក្នុងការពង្រឹងសមត្ថភាពសេដ្ឋកិច្ច លើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រុមអ្នកជំនាញបានកោតសរសើរចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលក្នុងការកំណត់ឆ្នាំ២០២៩ ជាគោលដៅសម្រាប់កម្ពុជាចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច(LDC) ដោយចាត់ទុកថា ជាពេលវេលាសមស្រប និងបង្ហាញពីការត្រៀមខ្លួនរបស់កម្ពុជាក្នុងការឈានទៅកាន់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញយល់ឃើញថា ការចាកចេញពីឋានៈ LDC នឹងអាចបង្កើតឱកាសថ្មីៗសម្រាប់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនធំៗដែលមានគុណភាព ជំរុញការបង្កើនភាពជាម្ចាស់លើសេដ្ឋកិច្ចជាតិ និងពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ។
ដើម្បីធានាឱ្យការចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួច(LDC)របស់កម្ពុជាប្រព្រឹត្តទៅដោយរលូន និងមានចីរភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្រអន្តរកាលដោយរលូន(Smooth Transition Strategy: STS) ដែលមានគោលនយោបាយសំខាន់ៗចំនួន៥ រួមមាន ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងការកៀរគរធនធានក្នុងស្រុក, ការពង្រីកពាណិជ្ជកម្ម និងពង្រឹងខ្សែច្រវាក់ផលិតកម្ម, ការផ្លាស់ប្តូររចនាសម្ព័ន្ធសេដ្ឋកិច្ច និងអភិវឌ្ឍធនធានមនុស្ស, ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ, ព្រមទាំងការពង្រឹងសមត្ថភាពស្ថាប័នរដ្ឋ អភិបាលកិច្ច និងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ។
យុទ្ធសាស្ត្រនេះត្រូវអនុវត្តជាពីរដំណាក់កាល គឺចន្លោះឆ្នាំ២០២៧-២០២៩ ផ្តោតលើការគ្រប់គ្រងការផ្លាស់ប្តូរ និងកាត់បន្ថយហានិភ័យ ខណៈដំណាក់កាលក្រោយឆ្នាំ២០២៩ ផ្តោតលើការកែប្រែរចនាសម្ព័ន្ធសេដ្ឋកិច្ច និងពង្រឹងសមត្ថភាពប្រកួតប្រជែងប្រកបដោយចីរភាព៕ អត្ថបទ៖ ធូ វិរៈ


-
ព័ត៌មាន1 week agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន1 week agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន6 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន1 week agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន6 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន6 days agoថ្ងៃដំបូងបើកដំណើរការផ្លូវថ្មើជើងចតុមុខអបអរសាទរបុណ្យអុំទូក មានភ្ញៀវជាតិ អន្តរជាតិជាច្រើនមកដើរទស្សនាកម្សាន្ត
-
ព័ត៌មាន1 week agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន1 week agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង