សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាល គ្រូជំនួញអាអេរ៉ូប៊ិកកម្រិត១ ឆ្នាំ២០២៤ នៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែវិច្ឆិកា ដើម្បីបញ្ជ្រាបចំណេះដឹងថ្មីៗ ក្នុងន័យពង្រឹង និងពង្រីកការអភិវឌ្ឍវិស័យកីឡាអូឡាំពិកនេះឲ្យកាន់តែរីកចម្រើន ។ វគ្គបណ្ដុះបណ្ដាលនេះ មានសិក្ខាកាមចូលរួមចំនួន ២២នាក់ មកពីបណ្ដាលរាជធានី-ខេត្តមួយចំនួន ដែលបង្រៀនដោយគ្រូឧទ្ទេសឯកឧត្តម ណយ ផាណា អគ្គលេខាធិការសហព័ន្ធ និងជាគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា និងកញ្ញា សោ សុគី គ្រូជំនួយក្រុមជម្រើសជាតិ ។...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់កិត្តិយសអញ្ជើញថ្លែងសុន្ទរកថា គន្លឹះក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ CDI ខណៈកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរយៈពេល៣ថ្ងៃពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩វិច្ឆិកា។ សុន្ទរកថា គន្លឹះនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាល អន្តរជាតិ (IDC-CDI)នៅខេត្តសៀមរាបនារសៀលថ្ងៃទី១៨វិច្ឆិកានេះ សម្តេចធិបតីបានសំដែងសេចក្តីរីករាយដែលគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាអនុប្រធាននៃអង្គការCDI ពិតជាមានកិត្តិយសក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនេះ និងកម្មវិធីពិសេសស្ដីពីយុវជន និងធម្មនុញ្ញសន្តិភាពសម្រាប់មនុស្សជាតិ និងភពផែនដី ដែលបានប្រារព្ធឡើងកាលពីព្រឹកនេះ។ សម្តេចក៏សំដែងនូវសេចក្តីរីករាយ ផងដែរ ដែលគណៈប្រតិភូជាច្រើន...
ភ្នំពេញ៖នៅរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ត្រូវនឹងថ្ងៃទី៣ ឬថ្ងៃបញ្ចប់នៃ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ញើសារជូនពរ ដល់បងប្អូនប្រជាពលរដ្ឋបន្តរីករាយសប្បាយជាមួយបុណ្យជាតិដ៏ធំនេះ ខណៈរយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកប្រព្រឹត្តទៅដោយរលូនជាមួយសុខសុវត្ថិភាព និងភាពសប្បាយរីករាយដល់មហាគ្រួសារខ្មែរ ក៏ដូចជាភ្ញៀវបរទេស។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានមានប្រសាសន៍តាមរយៈបណ្ដាញសង្គមថា រយៈពេល ២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក កន្លងមក បានប្រព្រឹត្តទៅដោយរលូន ជាមួយសុខសុវត្ថិភាព...
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អបអរសាទរ នៃព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០២៤ ខណៈការប្រារព្ធពិធីបុណ្យជាតិដ៏ធំ អាចអាចធ្វើទៅបាន ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ។ សម្ដេចតេជោ ហ៊ុន សែន បានសរសេរ តាមរយៈបណ្ដាញសង្គមថា នៅព្រឹកថ្ងៃទី១៦ វិច្ឆិកានេះ គឺជាថ្ងៃទី៣ ហើយជាថ្ងៃចុងក្រោយ នៃព្រះរាជពិធី បុណ្យអុំទូក...
ព្រះសីហនុ៖ ភ្ញៀវទេសចរ ដែលមកកម្សាន្ដនៅខេត្តព្រះសីហនុ ក្នុងព្រះរាជ ពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកសំពះព្រះខែ ថ្ងៃទី០២ នេះលោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរខេត្តឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ចំនួនភ្ញៀវទេសចរបើធៀបនឹងឆ្នាំ ២០២៣ មានការកើតឡើង ចំពោះ ភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន១១០.០៧៥នាក់កើនឡើង៨,៩០% ក្នុងនោះ •ភ្ញៀវជាតិ ១០៧.២៣៨នាក់ កើនឡើង៨,៩៧% •ភ្ញៀវបរទេស ២,៨៣៧នាក់...
សៀមរាប៖ យោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដសៀមរាប បានបង្ហាញថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១៤ ដល់១៥ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានអ្នកទេសចរជាតិ និងអន្ដរជាតិប្រមាណ២៧៨,៩៨២នាក់ បានទៅកន្សាន្ដក្នុងខេត្ដសៀមរាប ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ក្នុងខេត្ដសៀមរាប។ ចំនួនអ្នកទេសចរជាង២៧ម៉ឺននាក់នេះ មានការកើនឡើងប្រមាណ១៣.០១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន ២៤៦,៨៦៧ នាក់។ របាយការណ៍បន្ដថា នាថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៤នេះ អ្នកទេសចរចំនួនប្រមាណ១៩១,៨៦៣ម៉ឺននាក់ មានការកើនឡើងប្រមាណ១៥.៣៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ មានចំនួន១៦៦,៣១៧នាក់ ក្នុងនោះអ្នកទេសចរបរទេសចំនួនប្រមាណ៤,៨៦៣...
ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូសុខាភិបាល អញ្ជើញក្នុងពិធីក្រុងពាលីប្រទីបក្រសួងសុខាភិបាល ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដែលនឹងត្រៀមចូលរួមបណ្តែតខ្លួន ក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបួងសួងសុំសេចក្តីសុខ សុខភាពល្អ និងសុខសុវត្ថិភាព ជូនពរដល់បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ...
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីពិនិត្យយោបល់របស់ព្រឹទ្ធសភា លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តលុបចោលកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានសម្រេចប្រគល់ភារៈកិច្ចជូនគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ពិនិត្យសិក្សាដោយសហការជាមួយគណៈកម្មការនីតិកម្មនិងយុត្តិធម៌ និងគណៈកម្មការសាធារណការ ដឹកជញ្ជួន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានត្រៀមរួចជាស្រេចក្នុងការដាក់បង្ហាញប្រទីបរបស់ខ្លួនជាផ្លូវការ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ ប្រទីបរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានតុបតែងលម្អរំលេចនូវសោភ័ណភាពបែបសហសម័យ បង្ហាញអត្ថន័យធំធេងពាក់ព័ន្ធនឹងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងនោះនៅលើប្រទីបរបស់ក្រសួងការងារមានខ្លឹមសារដូចជា៖ ទី១/ “រូបសញ្ញារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ស្ថិតនៅកណ្តាលប្រទីប តំណាងឱ្យស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកក្នុងការដឹកនាំ និងគ្រប់គ្រងលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។...
ភ្នំពេញ ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំមន្រ្ដីមកពីអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌ ដែលមានភូមិសាស្ត្រជាប់មាត់ទន្លេចុះពិនិត្យសណ្តាប់ធ្នាប់របៀបរៀបរយតាមដងទន្លេ កន្លែងប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ លោកស្រី ដោ សម្ផស្ស នាយិការងរដ្ឋបាលរាជធានីភ្នំពេញនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ការដឹកនាំមន្ត្រី និងអាជ្ញាធរខណ្ឌដែលមានភូមិសាស្ត្រជាប់មាត់ទន្លេ ពីសំណាក់ឯកឧត្ដម ឃួង ស្រេង នាពេលនេះ...