គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវ ស្តីពីការបង្ការទប់ស្កាត់ គ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តែងមានកំណើនខ្ពស់ នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ បានបណ្តាលឱ្យមានកំណើនជនរងគ្រោះជាអតិបរមា និងមានការខូចខាតទ្រព្យសម្បត្តិជាច្រើន។ ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។...
គិតត្រឹមព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះ ការរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករអុំទូកតាមបណ្តាខេត្តនានាមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក សម្រេចបានប្រមាណ៩០ភាគរយ។ នេះតាមប្រសាសន៍ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់BTVនៅព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះ។ ឯកឧត្តមបានបន្តថា កន្លែងស្នាក់នៅរបស់កីឡាករអុំទូកដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំនោះ មានបីទីតាំងរួមមាន៖ទី១.ទីក្រុងរណបOCIC ជ្រោយចង្វារ ទី២.ទីលានប្រជាធិបតេយ្យ ស្ថិតនៅខណ្ឌឫស្សីកែវ និងទី៣.អតីតឃ្លាំងសាំងសូគីមី នៅទល់មុខទីលានប្រជាធិបតេយ្យ។ បន្ថែមលើនេះ ឯកឧត្តមអំពាវនាវដល់កីឡាករអុំទូកទាំងចាស់ និងថ្មី សូមថែរក្សាសុខភាព និងរក្សាអនាម័យ ក្នុងពេលចូលរួមព្រះរាជពិធីបុណ្យអុំទូក។ ព្រះរាជពិធីបុណ្យអុំទូក ្តែតប្រទីប និងសំពះព្រះខែ អកអំបុក...
នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងឈានមកដល់។ សហជីពក៏ដូចជាកម្មកររោងចក្រ បានសម្តែងការអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីគ្រប់លំដាប់ជាន់ថ្នាក់ ដែលដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព ការរស់នៅប្រកបដោយភាពសម្បូរសប្បាយ ជាពិសេសការរៀបចំព្រឹត្តិការណ៍សប្បាយៗជាច្រើន ដើម្បីឲ្យប្រជាពលរដ្ឋអាចឈប់សម្រាក និងដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានលើកឡើងថា ក្នុងរយៈពេល៣ថ្ងៃ នៃការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យអុំទូកនាពលខាងមុខ បើនិយាយប្រៀបធៀបទៅនឹងប្រទេសមួយចំនួនដែលបច្ចុប្បន្នឃើញថា កត្តាសន្តិភាពគឺជាឱកាសមួយដែលយើងអាចចូលរួមគ្រប់សព្វបែបយ៉ាងទាំងអស់ ក៏ប៉ុន្តែបើប្រទេសដែលមានសង្រ្គាម...
ដោយសារតែមានអ្នកសារព័ត៌មានមួយក្ដាប់តូច ជាពិសេសក្រុមអ្នកព័ត៌មានបម្រើឱ្យបរទេសបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលធ្វើនាំឱ្យពលរដ្ឋមានការភ័ន្តច្រឡំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យបណ្តាអ្នកសារព័ត៌មានទាំងឡាយធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យបានសុក្រឹតត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ ដែលមិនរំលោភទៅលើព្រំដែនច្បាប់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញដាស់តឿនបែបនេះ ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងជាង ១២ គ.ម ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ។ ក្នុងឱកាសនោះសម្តេច បានលើកយកករណីអ្នកកាសែតលោក មិច ដារ៉ា ដែលត្រូវបានរាជរដ្ឋាភិបាលដោះលែងឱ្យមានសិទ្ធិសេរីភាពឡើងវិញ ក្រោយដឹងកំហស និងសូមទោស ខណៈរូបលោក...
ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្តែងនូវការសប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបាន ជំរុញអភិវឌ្ឍន៍ផ្លូវនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ប្រកបដោយគុណភាព សម្រាប់សម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹក នាំគណៈកម្មាធិការលទ្ធកម្មអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលបេតុង ចំនួន ២...
កីឡាជាតិត្រូវបិទបញ្ចប់ការប្រកួតនៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកានេះ បន្ទាប់ពីដំណើរការប្រកួតផ្លូវការតាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមកនេះ។ ចំពោះលទ្ធផលការប្រកួត ក្រសួងមហាផ្ទៃគ្រងចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតកីឡាជាតិលើកទី៤នេះ ដណ្តើមបានមេដាយច្រើនជាងគេ ដល់ទៅ២៤៨គ្រឿង ក្នុងនោះមេដាយមាស១២៧គ្រឿង ប្រាក់៧២គ្រឿង និងសំរឹទ្ធ៤៩គ្រឿង។ ក្រសួងការពារជាតិបញ្ចប់នៅលេខ២ ក្រោយឈ្នះមេដាយមាស៩១គ្រឿង ប្រាក់៥៦គ្រឿង និងសំរឹទ្ធ៤១គ្រឿង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅលេខ៣ជាមួយមេដាយសរុប៤៩គ្រឿង (មាស១៩គ្រឿង ប្រាក់១៤គ្រឿង និងសំរឹទ្ធ១៦គ្រឿង)។ ចំណែកខេត្តកណ្តាល ស្ទឹងត្រែង ព្រៃវែង សៀមរាប...
មន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងមមាញឹកកែលម្អរសាលសារមនី្ទរខ្លែងខ្មែរ ដើម្បីរៀបចំពិព័រណ៍ក្រោមប្រធានបទ «ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា»។ ពិព័រណ៍ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា រៀបចំឡើងដោយគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក គណៈកម្មការជាតិយូណេស្កូកម្ពុជា សហការជាមួយសាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកសម្ពោធជាផ្លូវការចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៤និង៣០នាទីរសៀល នៅសារមនី្ទរខ្លែងខ្មែរ ក្នុងបរិវេណនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ស្ថិតនៅលើបណ្តោយវិថីរដ្ឋសភាថ្មី ខាងត្បូងរង្វង់មូលសម្តេចព្រះសង្ឃរាជ្យ ជួន ណាត ក្នុងសង្កាត់ទន្លេបាសាក់ ខ្ឌការមន...
ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់ យ៉ាដា បានមានប្រសាសន៍ថា ដោយមានការគាំទ្រពីក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលខេត្តឧត្តរមានជ័យ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ទាំងអស់ ត្រូវផ្ដល់សេវាជូនប្រពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរ មានតម្លាភាព...
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីក្រុងពាលីទូកងចំនួន៤គ្រឿងក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីប្រណាំងទូក អកអំបុក សំពះព្រះខែនាឆ្នាំ២០២៤នេះ ក្រុមកីឡាករទូកងខ្នាតអន្តរជាតិរបស់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងចំនួន៤គ្រឿង បានសំដែងការសប្បាយចិត្តខ្លាំង និងប្តេជ្ញាយកជ័យជំនះជូនខេត្ត និងស្រុករបស់ខ្លួនអោយបាន ។ នៅក្នុងពិធីនេះ មានការចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ មន្ត្រីរាជការ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ចំនួនបួនរូប ដែលទើបទទួលបានការតែងតំាងជា ឯកអគ្គរាជទូតប្រចាំនៅបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ មុនចេញបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិ។ ក្នុងនាមរដ្ឋសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចរដ្ឋសភាធិបតី បានសម្តែងការរអបអរសាទរ និងគំាទ្រពេញទំហឹង ចំពោះឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតទាំង ០៤រូប ដែលត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧...