ដំណើរការជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ដែលក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា រយៈពេលជាង៣ខែមកនេះ បានធ្វើឱ្យផ្នែកជាច្រើនប្រែក្លាយទៅជាល្អប្រសើរឡើងវិញជាជំហានៗ។ ដោយបានជួសជុលកម្រាលស្ពានហាល បង្កាន់ដៃនាគ តួខ្លួននាគ ជើងទម្រនាគ ធ្នឹម និងសសរសងខាងស្ពាននៅផ្នែកខាងជើង បានប្រមាណជាង៤០ភាគរយហើយ។ ស្ពានហាលខាងកើតប្រាសាទបេងមាលា ដែលរងការខូចខាត បានចាប់ផ្ដើមដំណើរការជួសជុល តាំងតែពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ក្រោមមូលនិធិពិសេស របស់មេគង្គ-ឡានឆាង។ អ្នកស្រី បឿត សុប៉ាក បុគ្គលិកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា ជំហានដំបូងក្រុមការងារបានចាប់ផ្ដើមជួសជុលនៅផ្នែកខាងជើងនៃស្ពានហាល...
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយ លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា ដោយកិច្ចជំនួបនោះភាគីទាំងពីរបានឯកភាពគ្នាផ្លាស់ប្តូរព័ត៌មាន ដើម្បី ធ្វើយ៉ាងណាឆ្លើយតបឲ្យបានទាន់ពេលវេលាជាមួយស្ថានភាពសកល និងការទប់ស្កាត់ការរត់ពន្ធគ្រឿងញៀនជាដើម។ នៅក្នុងកិច្ចជំនួបនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីស្ថានភាពសកលដែលមានភាពផុយស្រួយ ដូចពេលបច្ចុប្បន្ននេះ ដែលទាមទារឲ្យកម្ពុជា-អូស្ដ្រាលី ត្រូវបន្ដសហការគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាន ពិសេសការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការងារសន្ដិសុខ ដើម្បីធ្វើយ៉ាងណាឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងស្ថានភាពសកលទាំងនោះ។ ក្នុងកិច្ចជំនួបនោះដែរ...
ទូកចែវនារី ព្រះពៃស្រពណ៍ ជាទូកមកខេត្តកំពង់ឆ្នាំង នៅក្នុងឆ្នាំ ២០២៤នេះ នៅតែបង្ហាញវត្តមានក្នុងការប្រកួតទូកអុំទូកនៅរាជធានីភ្នំពេញ។ ក្រុមកីឡាការិនី ដែលសុទ្ធតែជាស្ត្រីមានវ័យចំណាស់ ខ្លះវ័យរហូតដល់ជាង ៥០ឆ្នាំ ម្នាក់ៗបង្ហាញនូវស្នាមញញឹម ពោពេញដោយភាពសប្បាយរីករាយ។ ក្រុមកីឡាការិនីម្នាក់ៗ នៅតែបង្ហាញភាពជឿជាក់ អាចនាំយកជ័យជម្នះជូនខេត្តរបស់ខ្លួន។ ទូកចែវនារី មួយនេះជាទូកចំណាស់ ដែលមានប្រវត្តិឡើងមកប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ តាំងពីឆ្នាំ១៩៩៥មកម្លេះ បច្ចុប្បន្ននេះទូកមានអាយុកាលជិត៣០ឆ្នាំហើយ។ ទូកចែវនារីព្រះពៃស្រពណ៍នេះ បច្ចុប្បន្នមានវ័យចាស់ទាំងទូកមានវ័យចាស់ទាំងអ្នកអុំ។ អ្នកអុំភាគច្រើនមានវ័យចាប់ពីអាយុ៣០ក្រាសរហូតដល់វ័យជាង ៥០ ឆ្នាំ ដែលពួកគាត់មួយចំនួនធំ...
តំណាងអង្គការសង្គមស៊ីវិល លើកឡើងថា ទង្វើអសីលធម៌របស់បុគ្គលជ្រុលនិយមនៅក្រៅស្រុកជាឥរិយាបថត្រូវបានមហាជនថ្កោលទោស ខណៈទង្វើពួកគេជ្រកក្រោមផ្លាកសារព័ត៌មានប៉ុន្ដែការនិយាយស្ដីគ្មានក្រមសីលធម៌ វិជ្ជាជីវៈ និងគ្មានសារជាតិជាខ្មែរឡើយ។ ស្របពេលមជ្ឈដ្ឋានទូទៅប្រតិកម្ម និងចេញញត្តិជាបន្តបន្ទាប់ថ្កោលទោសចំពោះបុគ្គលជ្រុលនិយមនៅក្រៅប្រទេស ដែលបានអះអាងថា ជាអ្នកសារព័ត៌មាន «ទូរទស្សន៍សំឡេងមនសិការខ្មែរអមតៈ» ហើយបានទូរស័ព្ទរំខាន សម្តេចតេជោ ហ៊ុន សែន និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យ កាលពីថ្មីៗនេះ។ លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល បានប្រាប់ BTV នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤...
មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញចំនួន ២០រូប ត្រូវបានប្រកាសតែងតាំង និងប្រគល់ភារកិច្ច ដើម្បីបំពេញការងារក្នុងការអភិវឌ្ឍរាជធានីភ្នំពេញអោយរីកចំរើនបន្ថែមទៀត ក្រោមការដឹកនាំរបស់ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ មន្ត្រីរាជការដែលត្រូវតែងតាំងទាំង២០រូបនេះ មានដូចជា លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល លោកស្រី មួក យុវល័ក្ខ នាយិកាអង្គភាពច្រកចេញចូលតែមួយ ឱ្យកាន់មុខតំណែងជា នាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ។ លោក ព្រំ ថា ឱ្យកាន់មុខ តំណែងជា...
ខណៈព្រះរាជពិធីបុណ្យអុំទូក នឹងចាប់ផ្តើមពីថ្ងៃស្អែកនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានកំពុងរៀបចំស្តង់ ដើម្បីធ្វើការផ្សព្វផ្សាយគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលជូនដល់សាធារណជនទូទៅ អំពីការអនុវត្តរបបសន្តិសុខសង្គម ឱកាសការងារ និងកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១,៥លាននាក់។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងថា ក្នុងឱកាសពិធីបុណ្យអុំទូករយៈពេល ៣ថ្ងៃខាងមុខនេះ ក្រសួងការងារ បានត្រៀមរួចជាស្រេចក្នុងការផ្សព្វផ្សាយអំពីសេវាសំខាន់ៗចំនួន៣របស់ក្រសួង ទៅកាន់អ្នកចូលរួមទស្សនាពិធីបុណ្យជាតិនេះ ដែលមានដូចជា...
ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រសួងសុខាភិបាល សូមណែនាំក្រើនរំលឹកដល់សាធារណជនទាំងអស់ ចូលរួមការពារសុខភាពបុគ្គល ក្រុមគ្រួសារ និងសហគមន៍ ពីជំងឺជាយថាហេតុណាមួយ ដោយអនុវត្តនូវ វិធានការបង្ការសំខាន់ៗ។ ក្រសួងសុខាភិបាល បានអំពាវនាវដល់សាធារណជន ត្រូវប្រកាន់អនាម័យ កុំប៉ះពាល់ ឬទទួលទាន មាន់ទា ឈឺ ឬងាប់ កុំទទួលទានពងមាន់ ឬពងទាជ័រព្នៅ...
ភ្នំពេញ៖ ក្នុងជំនួបនៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរាជទូតថ្មីនៃប្រទេសម៉ាឡេស៊ី ប្រចាំកម្ពុជា បានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន មានអង្គការចាត់តាំង ដោយភាគីទាំងពីរ យល់ឃើញដូចគ្នានូវភាពចាំបាច់នៃការផ្ដល់កិច្ចសហការខ្ពស់ ដើម្បីប្រឆាំងបញ្ហាតំបន់ និងសកលមួយនេះ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ធានាដល់អ្នកវិនិយោគបរទេសថា កម្ពុជាមានបរិយាកាសសុវត្ថិភាព និងស្ថិរភាពសម្រាប់ការវិនិយោគ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីជាមួយសហគ្រិន ត្រកូលលីន ពិភពលោកនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា វិនិយោគិនពិតជាត្រូវការនូវបរិយាកាសវិនិយោគមួយដែលប្រកបដោយស្ថិរភាព និងសុខសន្តិភាព ជាពិសេសវិនិយោគិនបរទេស នៅក្នុងចំណុចនេះ សម្ដេចធិបតីបានបញ្ជាក់ថា កម្ពុជាមានបរិយាកាសល្អនៅក្នុងការបោះទុនវិនិយោគ...
បញ្ញវន្តខ្មែរបានចាត់ទុកចរិតច្រឡោងខាម(ប្រហើន) ធ្វើឡើងដោយក្រុមបក្ខពួកទណ្ឌិត សម រង្ស៊ី គឺជាការធ្វើនយោបាយជ្រុលនិយម បំបែកបំបាក់ជាតិ ដែលពលរដ្ឋគ្រប់រូបទាំងក្នុង និងក្រៅប្រទេសមិនត្រូវដើរតាម។ បញ្ញវន្តខ្មែរធ្វើឡើងបែបនេះនៅថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់ពីមានសារសំឡេងក្រុមប្រឆាំង បានទូរសព្ទទៅសម្តេចតេជោហ៊ុន សែន ដោយប្រើពាក្យសម្តីគ្មានសុជីវធម៌ ច្រឡើសបើស គ្មានការអប់រំកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ លោកថុង ម៉េង ដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ ថ្លែងថា ការទូរសព្ទផ្ទាល់ទៅសម្តេចតេជោ ហ៊ុន...