ព័ត៌មាន
សម្តេច ម៉ែន សំអន អញ្ជើញអុជធូប និងថ្វាយគ្រឿងសក្ការៈ «ព្រះគោព្រះកែវ»
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញអុជធូប និងថ្វាយគ្រឿងសក្ការៈ «ព្រះគោព្រះកែវ» ស្ថិតក្រុងសំរោង ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃពុធ ១រោច ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។
នៅក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកជំទាវ ហង់ ភារី អ៊ឹមសិទ្ធី ឯកឧត្តម លោកជំទាវភិរយាថ្នាក់ដឹកនាំ កងកម្លាំងទាំង ៣ប្រភេទ និងមន្ត្រីរាជការជុំវិញខេត្ត។
ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានឧទ្ទិស បួងសួងដល់ដួងបារមីដ៏ស័ក្តិសិទ្ធិព្រះគោព្រះកែវ មេត្តាជួយបីបាច់ថែរក្សា និងប្រទានពរជ័យ សិរីសួស្តី ជ័យមង្គល ដល់ប្រទេសជាតិកម្ពុជាទាំងមូល ឱ្យមានសុខសន្តិភាព ស្ថិរភាព ភាពសម្បូរសប្បាយ រុងរឿង ថ្កុំថ្កើង និងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ពិសេស សូមឱ្យភោគផលកសិកម្មទទួលបានទិន្នផលល្អ ទឹកភ្លៀងធ្លាក់ត្រូវតាមរដូវកាល ប្រជាពលរដ្ឋខ្មែរគ្រប់រូបរស់នៅប្រកបដោយភាពត្រជាក់ត្រជុំ សុខដុមរមនា ជៀសផុតពីគ្រោះធម្មជាតិ ជំងឺតម្កាត់ និងឧបទ្រពចង្រៃទាំងពួង តរៀងទៅ។”







-
ព័ត៌មាន5 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន5 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បញ្ជាបន្ទាន់ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវតាមចាប់ ក្រុមក្មេងទំនើងជិះម៉ូតូប្រដេញគ្នាបង្កអាណាធិបតេយ្យ យកមកអនុវត្តច្បាប់
-
ព័ត៌មាន5 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន5 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន5 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoក្រសួងបរិស្ថាន៖ស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គកម្ពុជាមិនទទួលរងនូវការបំពុលឡើយ
-
ព័ត៌មាន5 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា