Connect with us

ព័ត៌មាន

ទេសចរជាច្រើនបន្តដើរលេងកម្សាន្តក្នុងរាជធានី និងរង់ចាំលេងកម្សាន្តនៅ Walk Street នាថ្ងៃបញ្ចប់បុណ្យអុំទូក

ទេសចរជាតិកុះករ បានបន្តអញ្ជើញនាំគ្នាទៅកម្សាន្តនៅក្នុងរាជធានីភ្នំពេញ ពិសេសមុខព្រះបរមរាជវាំង និងដើម្បីបន្តដើរលេងក្នុងតំបន់ផ្លូវថ្មើរជើងចតុមុខនាពេលរាត្រី ក្នុងថ្ងៃបញ្ចប់បុណ្យអុំទូក។

ថ្ងៃទី២៥ ខែវិច្ឆិកា នេះ គឺជាថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខណៈគេសង្កេតឃើញថាមានវត្តមានទេសចរជាតិមកពីតាមបណ្តាខេត្តនានានៅរាជធានីភ្នំពេញ នៅសួនមុខព្រះបរមរាជវាំង។

ទេសចរជាតិ បាននិយាយថា ពួកគេបានដាក់ផែនការមកកម្សាន្តនៅរាជធានីភ្នំពេញ បើទោះបីជាឆ្នាំនេះពុំមានការរៀបចំការប្រណាំងទូក និងបណ្តែតប្រទីបក៏ដោយ។ ទេសចរជាតិ អង្គុយលេងកម្សាន្តនៅលើសួន ហូបអាហារជុំគ្រួសារ នាពេលថ្ងៃត្រង់ បើទោះបីជាអាកាសធាតុក្តៅបន្តិចមែន តែពោរពេញដោយអារម្មណ៍ស្រស់ស្រាយ និងត្រៀមចំណាយពេលវេលារហូតដល់យប់ ដើម្បីចូលរួមដើរលេងកម្សាន្ត ក្នុងផ្លូវថ្មើរជើងចតុមុខ ដែលនឹងមានមនុស្សម្នាកុះករ អមជាមួយកម្មវិធីសប្បាយភាពជាច្រើន។

គួរជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៦នេះ បានប្រារព្ធទៅរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦៕អត្ថបទ ៖ លីហេង

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia