យន្តហោះផ្ដល់ជំនួយខាងវេជ្ជសាស្ត្រ ដែលបានធ្លាក់ និងផ្ទុះនៅតំបន់ដែលមានប្រជាជនច្រើននៅទីក្រុង Philadelphia សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ បានដឹកកុមារម្នាក់ និងមនុស្សប្រាំនាក់ផ្សេងទៀតនៅលើយន្តហោះ រួមទាំងម្តាយរបស់កុមារផងដែរ។ នេះបើតាមក្រុមហ៊ុន Jet Rescue Air Ambulance ជាក្រុមហ៊ុនដែលប្រតិបត្តិការយន្តហោះនោះ។ ហើយមិនមានអ្នករស់រានមានជីវិតនោះលើយន្តហោះនោះទេ។ អភិបាលក្រុង Philadelphia លោក Cherelle Parker បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថា មនុស្សម្នាក់ផ្សេងទៀតបានស្លាប់ និងជាង១០នាក់បានរងរបួសនៅលើដី។ គួរបញ្ជាក់ផងដែរថា យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់ទៀតបានបាត់បង់ជីវិតក្នុងសោកនាដកម្មនេះផងដែរ...
កំពង់ធំ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ បានឆ្លៀតឱកាសចំណាយពេលមួយថ្ងៃពេញ ដើម្បីចុះសំណេះសំណាលជាមួយបងប្អូនប្រសហគមន៍នៅស្រុកប្រាទសំបូរ និងបន្តចុះត្រួតពិនិត្យវឌ្ឍនភាពនៃការកសាងទំនប់អាងទឹកស្ទឹងជីនិត នៅស្រុកបារាយ ហើយនិងចុះត្រួតពិនិត្យការបូមទឹកជួយសង្រ្គោះស្រូវប្រាំងរបស់ប្រជាកសិករ នៅមួយចំនួននៃខេត្តកំពង់ធំ។ តាមរយៈបណ្តាញសង្គមតេលេក្រាម និងហ្វេសបុករបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបញ្ជាក់ ថា ក្រោយជួបសំណេះសំណាលជាមួយប្រជាសហគមន៍ក្នុងស្រុកប្រាសាទសំបូរ ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពនៃការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករ ប្រមាណជាង ១៦០០ហិកតា ក្នុងមូលដ្ឋានស្រុកកំពង់ស្វាយ ស្រុកសន្ទុក និងស្រុកស្ទោង...
បាត់ដំបង ៖ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តអញ្ជើញដឹកនាំក្រុមការងារ អាជ្ញាធរខេត្តបាត់ដំបង និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីពិនិត្យដំណាំស្រូវរបស់កសិករចំនួនជាង១ពាន់ហិកតា ស្ថិតក្នុងឃុំហប់ នៃស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។ ក្នុងពេលចុះពិនិត្យ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ដែលបានចុះជួបជាមួយប្រជាកសិករ ក្នុងការពិនិត្យ និងឆ្លើយតបពីបញ្ហាដែលកំពុងប្រឈមដោយសារការកង្វះទឹកស្រោចស្រពដែលអាចខូចខាតដំណាំទាំងស្រុងរបស់កសិករ។...
ភ្នំពេញ៖សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានទម្លាយសារសំឡេងមួយ ដែលសម្ដេចបានជជែកជាមួយ យុវជនជាសកមម្មជនប្រឆាំងនៅប្រទេសជ៉ុនម្នាក់ឈ្មោះ Seth ប៉ុន្ដែបុគ្គលនេះបែរជាចង់បានតួនាទីលើសសមត្ថភាព ហើយងាកមកវាយប្រហាររាជរដ្ឋាភិបាលទៅវិញ។ សម្ដេចតេជោ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា បើបានតែវាជ្រុលបែកធ្លាយទៅហើយទម្លាយវាតែម្តងទៅ។ ពាក្យចាស់តែងនិយាយថាកុំពត់ស្រឡៅកុំប្រដៅក្មេងពាលពិតជាត្រឹមត្រូវ។ ខ្ញុំបានជួយឧបត្ថម្ភក្មេងនេះទៅឪពុកម្តាយដើម្បីមានដើមទុនរកស៊ី។ កូនមួយនេះបានផ្ញើសារសុំលុយជាបន្តតែខ្ញុំមិនឆ្លើយ។ ចុងក្រោយសុំការងារធ្វើតែខ្ញុំបានពន្យល់កូនមួយនេះដូចមានសំឡេងក្នុងនេះស្រាប់។ មិនបានប៉ុន្មានស្រាប់តែកូននេះចេញវាយប្រហារច្រើនគោលដៅ។ សម្ដេចបានសរសេរថា កន្លងមកដោយមានការសម្របសម្រួលតុលាការបានពន្យារពេលបណ្តោះអាសន្នលើរឿងក្តី១៨ សីហា ២០២៤។ ពេលនេះសម្ដេចមិនស្នើសុំពន្យារពេលសម្រាប់រឿងក្តីនេះទៀតទេ ព្រោះសាមីខ្លួនបានចាកចេញពីការសន្យារបស់ខ្លួនហើយ។ សម្ដេចបានបញ្ជាក់ថា កន្លងមកសម្ដេចបានស្នើសុំត្រឹមពន្យារពេលកាត់ក្តីប៉ុណ្ណោះ មិនមែនលើកលែងការចោទប្រកាន់នោះឡើយ។...
ភ្នំពេញ ៖ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យអំពីសេចក្តីព្រាងផែនការជាតិប្រយុទ្ធនឹងជំងឺមហារីក, នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះ។ ក្រោយពីបានស្តាប់បទបង្ហាញពីក្រុមការងាររៀបចំសេចក្តីព្រាងរួច ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតដល់ថ្នាក់ដឹកនាំ ប្រធាននាយកដ្ឋាន ផ្តល់ជាមតិយោបល់ និងធាតុចូលបន្ថែម ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលផែនការនេះ នឹងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចបាន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់សុខភាព សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា ឱ្យកាន់តែប្រសើរឡើង។...
កំពង់ឆ្នាំង: នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំ នាយទាហាន និងក្រុមការងារលេខាធិការដ្ឋាន ស.អ.ក ខេត្តកំពង់ឆ្នាំង នាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ១៦លានរៀល លិខិតចូលរួមរំលែកមរណទុក្ខ ព្រមទាំងអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា...
កំពង់ធំ ៖ នៅព្រឹកថ្ងៃសុក្រ ទី៣១ ខែមករា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបប្រជាសហគមន៍កសិកម្មទំនើបប្រាសាទសំបូររុងរឿង គឺជាសហគមន៍ទំនើបមួយ ក្នុងចំណោមសហគមន៍ទំនើបទាំង៣ (សហគមន៍កសិកម្មទំនើបកំពង់ធំសាលាវិស័យ និងសហគមន៍កសិកម្មទំនើបទំរីងកំពង់ធំ) ដែលផ្តោតលើដំណាំស្វាយចន្ទី នៅក្នុងខេត្តកំពង់ធំ ដោយមានសមាជិកសរុបចំនួន ១៥៣គ្រួសារ និងមានផ្ទៃដីផលិតកម្ម ចំនួន ៦៤៤ហិកតា ដោយរំពឹងបរិមាណផលគ្រាប់ស្វាយចន្ទីសើមប្រមាណ ១០០០តោន ។ សូមកោតសរសើរដល់សហគមន៍ ក្នុងការរៀបចំផែនការបានយ៉ាងល្អ...
ភ្នំពេញ៖ មានដុំដែកធំៗបានធ្លាក់មកពីលើទាំងមិនដឹងប្រភព ធ្លាក់ចំផ្ទះប្រជាពលរដ្ឋបង្កការខូចខាតចំនួន៣ខ្នង និងបណ្ដាលឲ្យមនុស្សម្នាក់រងរបួសស្រាល ធ្វើមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ នៅក្នុងភូមិអង្គ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប្រជាពលរដ្ឋបាននិយាយថា នៅមុនពេលកើតហេតុ ខណៈពួកគាត់ខ្លះកំពុងស្ថិតនៅក្នុងផ្ទះ និងខ្លះទៀតកំពុងធ្វើការលក់ដូរ ស្រាប់តែមានដុំដែកមិនដឹងជាហោះមកពីទីកន្កែងណាធ្លាក់ចំផ្ទះពួកគាត់និងធ្លាក់លើផ្លូវរួចខ្ទាតបុកចូលផ្ទះគាត់តែម្ដង ។ ខណៈនោះសម្លេងធ្លាក់លាន់ដូចផ្ទុះគ្រាប់ផ្លោងគួរឲ្យភ័យខ្លាចខ្លាំងណាស់ ហើយបានបណ្ដាលឲ្យផ្ទះខ្លះខូចខាតដំបូល និងធ្លុះធ្លាយជញ្ជាំងថ្ម ធ្លុះធ្លាយប្លង់សេ ព្រមទាំងទ្វារផងដែរ ។ ប្រជាពលរដ្ឋបាននិយាយបន្តទៀតថា...
ភ្នំពេញ៖ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនបានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឃាត់ខ្លួនជនជាតិចិនម្នាក់និងដកហូតសាធាតុញៀនចំនួនជាង៤៧គីឡូក្រាម នៅក្បែរខុនដូរ SKY 31 សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោករាជធានីភ្នំពេញ។ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នឹងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានករណី រក្សាទុក ដឹកជញ្ជូនដោយខុសច្បាប់ នូវសារធាតុញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ និងថ្នាំញៀនជិត៥០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១៣៖៣០នាទី...
បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ប្រតិភូការិយាល័យក្រុមប្រឹក្សាត្រួតពិនិត្យគ្រឿងញៀនថៃ (ONCB) ក្នុងកម្មវិធីបណ្ដាញយុវជន (YNDPP) លើកទី៤ ស្ដីពីការបង្ការទប់ស្កាត់គ្រឿងញៀនចំនួន ៦០នាក់ មកពី១២ប្រទេស ដឹកនាំដោយលោក MOHD FARUZ HJ SULONG ប្រធានប្រតិភូ បានមកទស្សនកិច្ចនៅខេត្តសៀមរាប ប្រទេសកម្ពុជា រយៈពេល (០៣ថ្ងៃ) ចូលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ –...