មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានបន្តទទួលអំណោយពីបងប្អូនសប្បុរសធម៌ សម្រាប់យកទៅចែកជូនបន្តដល់វីរកងទ័ពជួរមុខ ជាពិសេសនៅតាមបណ្តោយបន្ទាត់ព្រំដែនកម្ពុជា និងថៃ។ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន បានថ្លែងអំណរគុណចំពោះសប្បុរសជនដែលបានជួយឧបត្ថម្ភ តង់ចំនួន២០០ គិតជាថវិកាចំនួន ៣០០០ដុល្លារ ទឹកសុទ្ធចំនួន១០០០យួរ និងថវិកាចំនួន ពីរលានរៀលជូនដល់កងពលសម្រាប់ប្រើប្រាស់ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព និងសម្រាប់នាំយកបន្តទៅចែកជូនដល់បងប្អូនវីរកងទ័ពជួរមុខ នៅតាមបន្ទាត់ព្រំដែន កម្ពុជា-ថៃ។ លោកឧត្តមសេនីយ៍បានលើកឡើងថា ទឹកចិត្តដ៏សប្បុរសធម៌របស់សប្បុរសជនទាំងអស់គ្នានេះ បានបង្ហាញយ៉ាងច្បាស់អំពី «ទឹកចិត្តសមរភូមិក្រោយ»ដែលមិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ...
ការតាំងពិព័រណ៍បដិមាព្រះវិស្ណុ “Vishnu’s Cosmic Ocean” ចាប់បើកហើយនៅសារមន្ទីរសិល្បៈអាស៊ី Smithsonian ក្នុងរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាម៉េរិក។ នេះបើយោងតាមការផ្សាយរបស់ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦នេះ។ ពិធីតាំងពិព័រណ៍ដ៏ពិសេសនេះ បានតាំងបង្ហាញពីបដិមាដ៏ធំអស្ចារ្យ នៃតំបន់អាស៊ីអាគ្នេយ៍ ដែលជាកម្ចីពីសារមន្ទីរជាតិ របស់ព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ពិធីបើកពិព័រណ៍នេះ មានការចូលរួមពីតំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃប្រទេសកម្ពុជា ផងដែរ។ ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានបញ្ជាក់ផងដែរថា៖...
កោះស្រឡៅ ស្ថិតនៅក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកបុទុមសារគរ ខេត្តកោះកុង នឹងក្លាយជាកោះអព្យាក្រឹតកាបូនគំរូនៅកម្ពុជា និងនៅក្នុងតំបន់។ គម្រោងរៀបចំអភិវឌ្ឍន៍កោះស្រឡៅជាកោះ អព្យាក្រឹតកាបូន (Carbon Neutral) ដែលមានប្រជាពលរដ្ឋរស់នៅចំនួនជាង៣០០គ្រួសារ ត្រូវបានប្រកាសដោយ ឯកឧត្តមបណ្ឌិតអ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្តកោះកុង និងការប្រារព្ធបុណ្យ«កោងកាងសន្តិភាព» នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅលើកោះស្រឡៅ ដោយផ្ទាល់។ ឯកឧត្តមបណ្ឌិត...
ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា ផ្អែកតាមបទពិសោធន៍បានបង្ហាញថា ការកសាងទំនាក់ទំនងវិជ្ជាជីវៈដ៏រឹងមាំមួយគឺអាស្រ័យលើការប្តេជ្ញាចិត្តចូលរួមកិច្ចសន្ទនាសង្គមប្រកបដោយភាពស្មោះត្រង់ពីគ្រប់ភាគីពាក់ព័ន្ធជាពិសេស ភាគីនិយោជក និងកម្មករនិយោជិតផ្ទាល់។ ក្នុងពិធីបើកវេទិកាទំនាក់ទំនងវិជ្ជាជីវៈ សម្រាប់វិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ (GFT) នៅកម្ពុជា ក្រោមកិច្ច កាលពីព្រឹកថ្ងៃទី២៦ ខែមីនានេះ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការពង្រឹងការស្វែងយល់ពីគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការប្តេជ្ញាចិត្តរួមចំពោះការអនុវត្តប្រកបដោយនិរន្តរភាព និងសុខដុមរមនា គឺជាសសរស្តម្ភនៃទំនាក់ទំនងវិជ្ជាជីវៈ។...
ការបង្កើតដ្រូន និងបច្ចេកវិទ្យាថ្មីៗ របស់យុវជនកំពុងដាក់បង្ហាញក្នុងទិវាជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ ស្ថិតនៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយចាប់ពីថ្ងៃទី២៥រហូតដល់ថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៦។ ការបង្កើតបច្ចេកវិទ្យារបស់យុវជនទាំងនេះ គឺបានចូលរួមចំណែកជំរុញការអភិវឌ្ឍប្រទេសជាតិ។ យុវជនដែលបានចូលរួមក្នុងទិវាជាតិ វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៤ នៅព្រឹកថ្ងៃទី២៦ ខែមីនា នេះ បានប្រាប់BTVថា ការបង្កើតបច្ចេកវិទ្យាថ្មីៗ ដូចជា៖ ដ្រូន រ៉ូបូត...
រយៈពេលជាងមួយឆ្នាំ, ក្នុងយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) អាជ្ញាធរកម្ពុជាបានបង្ក្រាប និងបិទខ្ទប់ទីតាំង Online Scams ចំនួន២៣៦កន្លែង និងផ្តន្ទាទោសមេខ្លោង និងបក្ខពួក ចំនួន៦៩៧នាក់។ យុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទូទាំងប្រទេស គិតចាប់ពីឆ្នាំ២០២៥ រហូតដល់សប្តាហ៍ទី២ ខែមីនា ឆ្នាំ២០២៦ នេះ សមត្ថកិច្ច និងអាជ្ញាធររាជធានី-ខេត្ត បានបង្ក្រាប និងបិទខ្ទប់ (Sealed)...
នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាប្រចាំឆ្នាំ ស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប។ ក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងបានប្រឹងប្រែងក្នុងការពង្រឹងប្រព័ន្ធសុខាភិបាល និងលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ បុគ្គលិកសុខាភិបាល ដើម្បីបម្រើសេវាសុខភាព ប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព...
ឯកឧត្តម ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៦ បានអញ្ជើញចុះពិនិត្យការសាងសង់លេណដ្ឋាន និងការការសាងសង់អគារសិក្សា ក្នុងបរិវេណអនុវិទ្យាល័យជាំក្សាន្ត ស្ថិតនៅភូមិគោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ បច្ចុប្បន្ន អនុវិទ្យាល័យនេះកំពុងសាងសង់អគារសិក្សាចំនួន ១ខ្នង មាន ៥បន្ទប់ ដែលទទួលបានការឧបត្ថម្ភថវិកាសាងសង់ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត...
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក គីវ៉ុន ចាង (Kiwon Jang) សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Jungwon នៅប្រទេសកូរ៉េខាងត្បូង ដើម្បីផ្លាស់ប្តូរយោបល់លើលទ្ធភាពនៃឱកាសបង្កើតកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសលើការលើកកម្ពស់ការអភិវឌ្ឍជំនាញ និងសមត្ថភាពធនធានមនុស្សតាមរយៈវិស័យអប់រំបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ (TVET)។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីសារៈសំខាន់នៃកម្មវិធី ធីវ៉េត នៅក្នុងការអភិវឌ្ឍធនធានមនុស្ស និងប្រទេសជាតិ...
ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងឧស្ម័ន LPG សកល បានជំរុញឲ្យមានការកើនឡើងខ្លាំង នៃតម្រូវការប្រើប្រាស់ឧបករណ៍ចម្អិនអាហារអគ្គិសនី នៅតាមគ្រួសារ ក្នុងទីក្រុងភ្នំពេញ ខណៈមន្ត្រីជំនាញក៏ អំពាវនាវឲ្យប្រជាពលរដ្ឋប្រើប្រាស់ចង្រ្កានអគ្គិសនីជំនួសឲ្យចង្រ្កានហ្គាស។ ម្ចាស់ហាងលក់ចង្រ្កាន្ដអគ្គិសនីមួយកន្លែង នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានថ្លែងប្រាប់BTVថា ចង្រ្កាន្ដអគ្គិសនីរបស់លោក លក់ដាច់ខ្លាំងជាលំដាប់ ក្នុងអំឡុងពេលមានវិបត្តិប្រេង និងឧស្ម័នជាសកល។ ក្នុងរយៈពេល ៣ខែចុងក្រោយនេះ គាត់លក់បានជិត ៣០០គ្រឿងក្នុងមួយខែៗ ដែលលក់បានច្រើនជាងពេលមុនមានវិបត្តិ។ ផ្ទះភាគច្រើន នៅរាជធានីភ្នំពេញ មានប្រើប្រាស់ឧបករណ៍ចម្អិនអគ្គិសនី...