ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត អញ្ជើញចូលរួមសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ដល់គ្រួសារក្រីក្រ ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា និងគ្រួសារចាស់ជរាទុរគតជន ចំនួន៣៥៧គ្រួសារ នៅស្រុកម៉ាឡៃ។ ពិធីនេះក៏មានការអញ្ជើញចូលរួម លោកជំទាវ នួម សុភ័ណ អនុប្រធាន កត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្រុមការងារសាខាកាកបាទក្រហមកម្ពុជាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក អ្នកស្ម័គ្រចិត្តភូមិ...
ថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម បានជំរុញឲ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលរួមចុះឈ្មោះលើថ្នាលឌីជីថល ដើម្បីទទួលបានអត្តសញ្ញាណផ្លូវការ និងអត្ថប្រយោជន៍នានាពីរាជរដ្ឋាភិបាល។ ការចុះឈ្មោះនេះអនុវត្តដោយស្ម័គ្រចិត្ត ឥតគិតថ្លៃ និងមិនមានកាតព្វកិច្ចពន្ធទេ សម្រាប់អ្នកមានចំណូលក្រោមកំណត់ និងត្រូវបានចាត់ទុកជាគន្លឹះសំខាន់ក្នុងការចូលរួមដំណើរការសេវាសង្គម ហិរញ្ញវត្ថុ និងការអភិវឌ្ឍអាជីវកម្ម។ ថ្លែងនៅក្នុងពិធីបើក «យុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថល នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦, សាលាខេត្តកំពត ឯកឧត្តម ម៉ាត់ សារី អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធបានបញ្ជាក់ថា ការចុះឈ្មោះតាមថ្នាលឌីជីថលនេះ គឺជាផ្នែកមួយសំខាន់ក្នុងការអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ...
ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានលើកឡើងថា បេក្ខជន បេក្ខនារី ដែលនឹងប្រឡងជាប់ជាមន្រ្តីពន្ធនាគារ គឺពឹងផ្អែកទាំងស្រុងលើសមត្ថភាពផ្ទាល់ខ្លួន ដោយគ្មានការអន្តរាគមន៍ ឬការប្រើប្រាស់ខ្សែខ្នងណាមួយឡើយ។ នៅក្នុងឱកាសអញ្ជើញកាត់ស្រោមវិញ្ញាសារប្រឡងប្រជែងជ្រើសរើសបេក្ខជនឲ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្រ្តីពន្ធនាគារ ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២៦ ដែលធ្វើឡើងនៅព្រឹកថ្ងៃអាទិត្យ ទី២៩ ខែមីនា ឆ្នាំ២០២៦ នៅវិទ្យាល័យជាស៊ីមតាកែវ ដោយមានការចូលរួមពីឯកឧត្តម សរ ភមរ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ រួមនឹងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ឯកឧត្តម...
នាល្ងាចថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ ទិវាវប្បធម៌រុស្ស៊ីនៅកម្ពុជា បានរៀបចំឡើង ក្រោមអធិបតីភាពលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងឯកឧត្តម Anatoly Borovik ឯកឧត្តមអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា នៅសាលសន្និសីទចតុម្មុខ។ ព្រឹត្តិការណ៍នេះមានការរៀបចំពិព័រណ៍វត្ថុសិល្បៈ សម្លៀកបំពាក់ប្រពៃណី និងការសម្តែងសិល្បៈក្រោមប្រធានបទ “អ្នកបន្តវេនតំបន់ស៊ីបេរី”។ កម្មវិធីនេះ ជាឱកាសក្នុងការចែករំលែក ការផ្លាស់ប្តូរចំណេះដឹង ក៏ដូចជាការស្វែងយល់ពីប្រពៃណីវប្បធម៌ក្នុងតំបន់ស៊ីបេរីដល់ប្រជាជនកម្ពុជា។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែជាការរំលឹកដល់អតីតកាលនោះទេ ប៉ុន្តែគឺជាការផ្តល់តម្លៃដល់ចំណងមិត្តភាពដ៏រឹងមាំ...
សេចក្តីសង្ខេប៖ ជម្លោះនៅឈូងសមុទ្រអារ៉ាប់បានវិវត្តន៍ពីស៊េរីនៃសង្គ្រាមអន្តរការីក្នុងតំបន់ ទៅជាការប្រឈមមុខដាក់គ្នាជាប្រព័ន្ធ ដែលកំពុងរៀបចំរូបរាងសណ្តាប់ធ្នាប់សកលឡើងវិញ។ការវិភាគគោលនយោបាយនេះអះអាងថា “សង្គ្រាមឈូងសមុទ្របច្ចុប្បន្ន” លែងគ្រាន់តែជាវិបត្តិក្នុងតំបន់ដែលកើតឡើងម្តងម្កាលប៉ុណ្ណោះទេ ប៉ុន្តែវាបានក្លាយជាកត្តាជំរុញរចនាសម្ព័ន្ធនៃការផ្លាស់ប្តូរសកលធំៗចំនួនបី៖ ការផ្លាស់ប្តូរពីសណ្តាប់ធ្នាប់ពិភពលោកបែបឯកភាគី (unipolar) ទៅកាន់ពហុភាគីនិយម (multipolar) ការបែកបាក់នៃប្រព័ន្ធសេដ្ឋកិច្ចសកល និងការរៀបចំរចនាសម្ព័ន្ធអចិន្ត្រៃយ៍នៃក្របខ័ណ្ឌសន្តិសុខថាមពល និងពាណិជ្ជកម្ម។ សម្រាប់អ្នកធ្វើគោលនយោបាយ ការយល់ដឹងពីការផ្លាស់ប្តូរនេះគឺមានសារៈសំខាន់ណាស់ ដោយសារឧបករណ៍ការទូតប្រពៃណីនិងការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋកំពុងមានប្រសិទ្ធភាពតិចជាងមុន នៅក្នុងបរិយាកាសដែលកំណត់ដោយសង្គ្រាមចម្រុះ (hybrid warfare)ការធ្វើពិពិធកម្មលើសមុទ្រនិងការបែកបាក់ភូមិសាស្ត្រសេដ្ឋកិច្ច (geoeconomic fragmentation)។ ១. បរិបទយុទ្ធសាស្ត្រ៖ ពីជម្លោះក្នុងតំបន់ទៅជាការប្រជែងគ្នាជាប្រព័ន្ធ ចាប់តាំងពីឆ្នាំ ២០២៣...
ស្តង់ពិព័រណ៍ក្រសួងបរិស្ថាន ក្នុងឱកាសបុណ្យទន្លេ លើកទី១០ នៅខេត្តក្រចេះ កំពុងដាក់បង្ហាញពីយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានរៀបចំឡើង ដើម្បីតម្រង់ទិសការងារបរិស្ថាន ឱ្យស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា ស្តង់ពិព័រណ៍របស់ក្រសួងបរិស្ថាន ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីបញ្ជ្រាបការយល់ដឹង ដល់សាធារណជន អំពីសមិទ្ធផលដើម្បីភាពស្អាត ភាពបៃតង និងចីរភាព។ ឯកឧត្តមបានបន្ថែមថា សមិទ្ធផលការងារនៃសសរស្តម្ភទាំង៣...
គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ដឹកនាំកំម្លាំងចំរុះ ចុះបង្ក្រាបទីតាំងសង្ស័យ មួយកន្លែង ដែលទើបតែលួចចូលប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ស្ថិតនៅភូមិសាស្ត្រឆ្ងាយ ពីទីប្រជុំជន ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងបានឃាត់ខ្លួនជនបរទេសមួយចំនួនដោយ ប្រតិបត្តិការ បង្ក្រាបនេះ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីសំណាក់ លោកជំទាវ អភិបាល នៃគណៈ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ព្រមទាំងមានការចូលរួមសម្របសម្រួល នីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តប៉ៃលិន។...
សម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) សហការជាមួយអាជ្ញាធរខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៨ខែមីនា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋ ដោយឥតថ្លៃ ស្ថិតនៅវត្តសុវណ្ណវតី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ កម្មវិធីនេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុខគង់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានអ្នកចូលរួមពីអាជ្ញាធរខេត្តកណ្ដាល ក្រុមគ្រូពេទ្យមកពីប្រទេសចិន និងប្រជាពលរដ្ឋសរុបប្រមាណ១ពាន់។ នៅក្នុងកម្មវិធី ឯកឧត្តមបណ្ឌិត ហេង សុខគង់...
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំគ្រឹះស្ថានឧត្តមសិក្សានៅក្នុងតំបន់ បានពិភាក្សាអំពីយុទ្ធសាស្ត្រពង្រឹងការស្រាវជ្រាវ និង នវានុវត្តន៍របស់កម្ពុជា ផ្តោតលើសារសំខាន់នៃការបំប្លែងលទ្ធផលស្រាវជ្រាវ ទៅជាអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សង្គមជាតិ សំដៅរួម ចំណែកដល់ដំណើរឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ឆែម គៀតរិទ្ធី ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចសង្គមកិច្ចនិងវប្បធម៌ និងជាប្រធាន គណៈប្រឹក្សាយោបល់នៃក្រុមប្រឹក្សាជាតិ វ.ប.ន. លើកឡើងនៅក្នុងវេទិកាពិភាក្សាទី២ នៃទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំណត់ការស្រាវជ្រាវ និងនវានុវត្តន៍ ជាគន្លឹះសម្រាប់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នៅថ្ងៃទី២៧ ខែមីនា...
អ្នកនាំពាក្យរបស់រាជរដ្ឋាភិបាលកម្ពុជាឯកឧត្តម ប៉ែន បូណា បានថ្លែងថា ដំណើរទស្សនកិច្ចរបស់អង្គការ អន្តរជាតិ និងបណ្តាអង្គទូតនានាប្រចាំនៅកម្ពុជា ទៅកាន់តំបន់ព្រំដែនកម្ពុជា និងថៃកាលពីម្សិលមិញនោះ គឺជាសារថ្មីមួយបន្ថែមទៀតបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ស្តីអំពីសកម្មភាពឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យកម្ពុជា។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦នេះស្តីពីស្ថានការណ៍រវាង កម្ពុជា និងថៃឯកឧត្តម ប៉ែន បូណា បានគូសបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើងបានកំពុងធ្វើការ ដោះស្រាយផ្នែកផ្លូវច្បាប់ និងធ្វើការតវ៉ាយ៉ាងសកម្មផ្នែកការទូត ចំពោះទង្វើឈ្លានពានរបស់ភាគីថៃ មកលើដែនអធិបតេយ្យកម្ពុជាយ៉ាងគឃ្លើននោះ។ ជាក់ស្តែងដូចកាលពីថ្ងៃទី២៧...