ដើម្បីចូលរួមអបអរសាទរទិវាសន្តិភាពនៅកម្ពុជា ២៩ធ្នូ និងក្នុងឱកាសចូលឆ្នាំថ្មី ឆ្នាំសកល២០២៥ផងនោះ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអញ្ជើញជួបសំណេះសំណាល រៀបចំអាហារមួយពេល និងផ្តល់អំណោយមនុស្សធម៌ជាលើកទី៣ ជូនដល់ជនមានពិការភាពចំនួន៩០នាក់ នៃសមាគមវិទ្យុ និងទូរទស្សន៍អនឡាញសំឡេងជនពិការភ្នែក (VOB)...
នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមមន្ត្រីចុះពិនិត្យមើលការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ រួមទាំងបរិស្ថានអនាម័យ ដើម្បីត្រៀមស្វាគមន៍សម្រាប់ព្រឹត្តិការប្រកួតបាល់ទាត់មិត្តភាព អបអរសាទរ « ទិវាសន្តិភាពកម្ពុជា » ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៩ ស្អែកនេះ ។ ការចុះពិនិត្យនេះ ដើម្បីធានាបាន១០០ភាគរយ លើរបៀបរៀបរយ និងសន្តិសុខសណ្តាប់ធ្នាប់ រួមទាំងអនាម័យខាង ធ្វើឡើងនាពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាទីតាំងប្រារព្ធព្រឹត្តិការណ៍ ស្ថិតនៅមហាវិថី វិមានឈ្នះឈ្នះ...
ភ្នំពេញ៖ ខណៈនៅថ្ងៃទី២៩ ខែធ្នូស្អែកនេះ គឺជាខួបលើកទី២៦ នៃទិវាសន្តិភាពនៅកម្ពុជា។ ទន្ទឹមនេះ ភាគីសហជីព បានលើកឡើងស្រដៀងគ្នាថា សព្វថ្ងៃនេះប្រសិនបើប្រទេសជួបបញ្ហាសង្រ្គាម កម្មករ កម្មការិនី និងប្រជាពលរដ្ឋដទៃផ្សេងទៀត ក៏មិនអាចប្រកបកិច្ចការងារបានដែរ ដោយត្រូវបាត់បង់ទាំងប្រាក់ចំណូល និងអ្វីៗគ្រប់យ៉ាងជាច្រើនថែមទៀត។ លោក ឈិន សូនី ប្រធានសហភាពសហព័ន្ធសហជីពជាតិកម្ពុជា (CCTU) បានលើកឡើងថា ទិវាសន្តិភាពកម្ពុជា គឺជាសារ និងជាសម្លេងមួយដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល ដោយសារពាក្យថា សន្តិភាព...
ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុយិភូមិទាំងអស់ទូទាំងខេត្ត ។ លោក តង់ ធារ៉ា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ប៉ៃលិន បានឱ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ គឺមានបេក្ខជនប្រឡងជាប់ទូទាំងខេត្តប៉ៃលិន សរុបចំនួន៤០១ នាក់ ស្រី ២៥១នាក់ ក្នុងនោះ និទ្ទេស A ០៥នាក់...
បន្ទាប់ពីធ្វើការផ្លាស់ប្តូរក្បាលម៉ាស៊ីនដឹកនាំប្រទេសកម្រិតទ្រង់ទ្រាយធំ នៅខែសីហាឆ្នាំ២០២៣ ក្រោយការបោះឆ្នោតសកលដោយជោគជ័យនៅកម្ពុជា និងបន្ទាប់ពីចូលកាន់តំណែងបន្តវេនពីរាជរដ្ឋាភិបាលអាណត្តិទី៦ រាជរដ្ឋាភិបាលអាណតិ្តទី៧ របស់ប្រមុខដឹកនាំវ័យក្មេងកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងរក្សាបាននូវជំហរដ៏រឹងមាំ ការពារសុខសន្តិភាពជាចម្បង រក្សាស្ថិរភាពសង្គម និងបានបន្តអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ ប្រកបដោយភាពវៃឆ្លាត ស្វាហាប់ និងប្រសិទ្ធភាពខ្ពស់ បន្តពី សម្តេចតេជោ ហ៊ុន សែន អតីនាយករដ្ឋមន្ត្រី និងជាស្ថាបនិកសន្តិភាពនៅកម្ពុជា។ ក្នុងអាណត្តិថ្មីទី៧នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ និងគោលនយោបាយដ៏ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ...
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការប្រកួតកីឡាវាយកូនគោលពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨ ឆ្នាំ២០២៤ ខណៈការប្រកួតនេះក៏ដើម្បីចូលរួមអបអរសាទរខួប លើកទី២៦ឆ្នាំនៃ«ទិវាសន្តិភាព»នៅកម្ពុជាផង និងលើកស្ទួយវិស័យកីឡាវាយកូនគោលផងដែរ។ ការប្រកួតកីឡាវាយកូនគោល ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី៨នេះ រៀបចំរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីលានកីឡាវាយកូនគោល ឈុន...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារនៅថ្ងៃនេះ ភាគីជប៉ុន បានស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា ជួយរៀបចំឱ្យមានការជួបផ្គូផ្គងគ្នា រវាងក្រុមហ៊ុន សហគ្រាសរបស់ជប៉ុន និងកម្ពុជា និងស្នើបន្ថែមលើការបង្កើតមជ្ឈមណ្ឌលផ្តល់ព័ត៌មានអំពីការសិក្សាភាសាជប៉ុន នៅក្នុងវិទ្យាស្ថានអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេស (TVET) កម្ពុជាផងដែរ។ ក្រោយចប់ជំនួបការងារ រវាងឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងឯកឧត្តម មឹរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro) អភិបាលខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន នៅថ្ងៃទី២៧...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋបាលខេត្តមីយ៉ាហ្កិ ប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៧ ធ្នូ ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរួមគ្នា ស្តីពីការលើកកម្ពស់ការបញ្ជូន និងការទទួលយកកម្មសិក្សាការី និងពលករខ្មែរ ទៅធ្វើការនៅខេត្តមីយ៉ាហ្គិ។ ពិធីចុះអនុស្សរណៈនេះ បានប្រព្រឹត្តិទៅ ក្រោមអធិបតីភាព ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ឯកឧត្តម មឺរ៉ៃ យូស៊ិហ៊ិរ៉ុ (MURAI Yoshihiro)...
កណ្ដាល ៖ ផ្លូវក្រាលបេតុងចំនួន ៤ខ្សែ នៅក្នុងក្រុងសំពៅពូន ស្ថិតនៅក្រោមក្របខណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ បានស្ថាបនាស្របតាម បច្ចេកទេសត្រឹមត្រូវ និងប្រកបដោយគុណភាពខ្ពស់ ដោយផ្លូវនេះនិងផ្តល់អត្ថប្រយោជន៍សម្រួលចរាចរណ៍ ការលើកកម្ពស់សោភ័ណ្ឌភាព ទីក្រុង និងការរកស៊ីទទួលទានផ្សេងៗរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែធ្នូ នេះ បានដឹកនាំគណៈកម្មកាអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ៤ខ្សែ...
ភ្នំពេញ ÷ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៅតាមនាយកដ្ឋាន នៃទីស្តីការក្រសួងសុខាភិបាល ក្នុងគោលបំណងជូនពរឆ្នាំថ្មី ឆ្នាំសកល ២០២៥ ខាងមុខនេះ, នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤នេះ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងនូវការកោតសរសើរ ដល់ថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចការងារបានយ៉ាងល្អប្រសើរ លះបង់ទាំងកម្លាំងកាយ កម្លាំងចិត្ត...