ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន សហការជាមួយក្រុមការងារយុវជន ESEA កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ បានរៀបចំកម្មវិធីច្រូតស្រូវ និងដាល់អំបុក នៅក្នុងខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ កម្មវិធីនេះ បានប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន និងមានការចូលរួមពីសហគមន៍ខ្មែរ និស្សិត កម្មសិក្សាការី និងពលករជំនាញដែលកំពុងស្នាក់នៅសិក្សា និងធ្វើការនៅប្រទេសជប៉ុនចំនួនសរុបប្រមាណជាង ២០០នាក់។...
នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ក្រុមការងារក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតអូរស្មាច់ ស្ថិតនៅក្នុងសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានពង្រីកដាក់ទុយោតភ្ជាប់សេវាបណ្តាញទឹកស្អាតបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋក្នុងសង្កាត់អូរស្មាច់ បានប្រើប្រាស់គ្រប់គ្រាន់ក្នុងមូលដ្ឋាន កុំឲ្យមានការខ្វះខាត ចាប់ពីសង្កាត់អូរស្មាច់ ដល់ចំណុចភូមិអូរពក។ តាមការបញ្ជាក់ឲ្យដឹងពីលោក អ៊ុក ប៊ុនហេង ចៅសង្កាត់អូរស្មាច់ បានឲ្យដឹងថា ការតភ្ជាប់សេវាបណ្តាញទុយោទឹកស្អាតនេះ គឺដោយសារកន្លងមក ទាំងរដូវប្រាំង និងវស្សាប្រជាពលរដ្ឋ រស់នៅសង្កាត់អូរស្មាច់ តែងតែប្រឈម និងការខ្វះខាតប្រភពទឹកស្អាតប្រើប្រាស់ មិនបានគ្រប់គ្រាន់...
កម្ពុជាកំពុងទទួលបានកំណើនភ្ញៀវទេសចរកើនឡើងវិញជាបណ្តើរៗ បើគិតក្នុងរយៈពេលជិត ១០ ខែ ឆ្នាំ ២០២៤ នេះ បានកើន ឡើងក្នុងរង្វង់ជិត ៣០ ភាគរយ ខណៈបច្ចុប្បន្នឈានដល់រដូវវិស្សមកាល ដែលភ្ញៀវទេសចរបរទេសតែងតែចេញសម្រាក់លំហែកាយ ។ លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងប្រាប់ BTV ស្តីពីកំណើនភ្ញៀវទេសចរនៅ កម្ពុជា នេះថា ជុំវិញវិស័យទេសចរនេះ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ធំៗមានជាបន្តបន្ទាប់ ជាក់ស្តែង...
កាលពីថ្ងៃទី១១ដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បាតុកម្មរបស់ក្រុមជ្រុលនិយម សម រង្ស៊ី ដែលជាជនក្បត់ជាតិនៅកម្ពុជា និងគ្នីគ្នា ធ្វើឡើងក្នុងរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិកពុំសូវមានការអើពើណាមួយឡើយ។ អ្វីដែលសំខាន់ នឹងគួរឱ្យការកត់សម្គាល់គឺបាតុកម្មនេះ បែរជាមានក្រុមជនជាតិម៉ុងតាញ៉ារបស់វៀតណាម បានចូលរួមយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងបាតុកម្មដែលដឹកនាំដោយក្រុមជ្រុលនិយម នេះទៅវិញ។ តើការចូលរួមពីក្រុមវៀតណាមម៉ុងតាញ៉ានៅក្នុងបាតុកម្មរបស់សមរង្ស៊ីមានន័យដូចម្តេច? ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គិន ភា បានអះអាងថា វត្តមានរបស់ពួកម៉ុងតាញ៉ាវៀតណាមក្នុងបាតុកម្មរបស់ក្រុមជ្រុលនិយម សម រង្ស៊ី គឺជាអំពើក្បត់ជាតិ គុបគិតជាមួយបរទេស...
នៅក្នុងអំឡុង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ដឹកនាំក្រុមកីឡាគុនល្បុក្កតោ ១២រូប ចូលរួម កម្មវិធី «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា» នៅខេត្តហឺណាន ប្រទេសចិន ថ្ងៃទី១៩ ខែតុលានេះ បានទាក់ទាញប្រជាជនចិនចូលរួមទស្សនាតាមប្រព័ន្ធផ្សព្វផ្សាយបណ្តាញព័ត៌មានសង្គមចិនប្រមាណជាង១០០លាននាក់ ក្នុងរយៈពេលប្រមាណតែ២៤ម៉ោង។ នៅក្នុងឱកាសដឹកនាំប្រតិភូកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញថ្ងៃទី២០ ខែតុលានេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ មានថ្លែងថា នេះជាលើកដំបូង ក្រុមកីឡាគុនល្បុក្កតោកម្ពុជា...
នៅក្នុងដំណើរចូលរួមព្រឹតិ្តការណ៍បុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣ នៅខេត្តហឺណានប្រទេសចិន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ឯកឧត្តម ហួត ហាក់ បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តហឺណាន ហើយភាគីទាំងពីរ បានប្តេជ្ញាជំរុញចលនាលំហូរទេសចរអន្តរជាតិពីប្រទេសចិន មកទស្សនាកម្ពុជា បាន១លាននាក់ ឬលើសជាងនេះ ក្នុងមួយឆ្នាំៗ។ ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មាន ថ្ងៃទី២០ ខែតុលានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ លើកឡើងថា នៅក្នុងដំណើរបំពេញទស្សនៈកិច្ចផ្លូវការទៅកាន់ខេត្តហឺណាន ប្រទេសចិន ឯកឧត្តម ទទួលជួបពិភាក្សាជាមួយលោកជំទាវ...
កម្ពុជារៀបចំព្រឹត្តិការណ៍ពិព័រណ៍វិស័យអចលទ្រព្យ និងវិស័យសំណង់ ដើម្បីបង្ហាញនូវការវិវត្តថ្មីៗនៅលើវិស័យនេះ ការស្វែងរក ដៃគូវិនិយោគទាំងក្នុងនិងក្រៅប្រទេស និងការលក់វិស័យអចលទ្រព្យ ខណៈដែលវិស័យនេះនៅមិនទាន់មានកំណើនល្អក្នុងសេដ្ឋកិច្ច។ ក្រុមពាណិជ្ចករនៅក្នុងវិស័យអចលទ្រព្យ លើកឡើងនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ ២០២៤ នៅថ្ងៃទី២០ ខែតុលាម្សិលមិញនេះថា នៅមុនវិបត្តិនៃការផ្ទុះជំងឺកូវីដ-១៩ វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជា មានសម្ទុះរីកច្រើនគួរកត់សម្គាល់ ដោយ បានចូលរួមចំណែកក្នុងវិស័យការងារ និងកំណើនសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ ប៉ុន្តែខណៈដែលវិបត្តិនេះកើតឡើង បានធ្វើឱ្យសេដ្ឋកិច្ចសកល ក៏ដូចនៅកម្ពុជា វិស័យនេះបានធ្លាក់ចុះយ៉ាងខ្លាំង។ ក្រុមពាណិជ្ជករទាំងនោះ បានលើកឡើងស្រដៀងគ្នាទៀតថា បន្ទាប់ពីវិស័យនេះស្រុតចុះជាងច្រើន...
អ្នកនាំចេញផលិតផលស្បែកជើងនៅកម្ពុជា បានបង្ហាញជំនឿជឿជាក់ថា ការនាំចេញផលិតផលស្បែកជើងទៅកាន់ទីផ្សារអន្តរជាតិនៅឆ្នាំ២០២៤នេះ នឹងទទួលកំណើនល្អប្រសើរជាងឆ្នាំ២០២៣បន្ថែមទៀត ខណៈគិតក្នុងរយៈពេល ៩ខែ ឆ្នាំនេះ សម្រេចបានកំណើនប្រមាណជាង ២៣% បើធៀបរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០២៣។ អ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានមានប្រសាសន៍ប្រាប់ព័ត៌មាន ប៊ីធីវី ឲ្យដឹងកាលពីសប្តាហ៍កន្លងទៅថា គិតមកដល់ពេលនេះ សមាគមស្បែកជើងកម្ពុជា បានបង្កើតឡើងរយៈពេល ៥ឆ្នាំមកហើយ ដោយមើលឃើញពីការកើនឡើងជាបន្តបន្ទាប់នៃទំនាក់ទំនង និងការអភិវឌ្ឍនៃវិស័យឧស្សាហកម្ម ជាពិសេសឧស្សាហកម្មស្បែកជើង ដែលជាឧស្សាហកម្មដ៏សំខាន់មួយក្នុងប្រទេសកម្ពុជា...
សិក្ខាកាមចំនួន២០រូបជាមន្ត្រី បុគ្គលិក នៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ដោយជោគជ័យ លើវគ្គបណ្តុះបណ្តាលស្តីពី៖ « ជំនាញអភិរក្ស និងសិក្សាវិភាគលើកុលាលភាជន៍ » ចំនួន៣ថ្ងៃ កាលពីពេលកន្លងទៅថ្មីៗនេះ។ វគ្គបណ្តុះបណ្តាលខាងលើ រៀបចំឡើងតាមរយៈនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នៃអាជ្ញាធរជាតិអប្សរា ជូនដល់អ្នកដែលធ្វើការផ្នែកអភិរក្ស និងសិក្សាវិភាគលើកុលាលភាជន៍ មកពីនាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ។...
សភាកម្ពុជាបានចូលជាសហគំាទ្រសេចក្តីព្រាងសេចក្តីសម្រេចចំនួនបីនៅក្នុងគណៈកម្មាធិការនយោបាយ នៃមហាសន្និបាតអាយប៉ាលើកទី៤៥ ដែលសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះ។ សេចក្តីព្រាងសេចក្តីសម្រេចទំាងបីនោះមាន៖ ១- សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការលើកទឹកចិត្តនូវកិច្ចសហប្រតិបត្តិការសភាក្នុងកិច្ចខិតខំប្រឹងប្រែងដាក់បញ្ចូលឌីជីថល ដើម្បីផ្តល់ភាពអង់អាចដល់ប្រជាជន និងធានានូវកិច្ចសហប្រតិបត្តិការ ដើម្បីសន្តិភាព ស្ថិរភាព សន្តិសុខ និងវិបុលភាព ដែលឡើងប្រទេសឡាវ។ ២-សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់ការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្ននៃអាស៊ាន ក្នុងចំណោមសហគមន៍នយោបាយ-សន្តិសុខអាស៊ាន ដែលស្នើដោយឡាវ។ ៣-សេចក្ដីព្រាងសេចក្ដីសម្រេចស្ដីពីការលើកកម្ពស់ការចូលរួមរបស់ប្រជាជនក្នុងការរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ដែលស្នើឡើងដោយប្រទេសឡាវ។ កិច្ចប្រជុំគណៈកម្មាធិការនយោបាយនៃមហាសន្និបាតអាយប៉ា បានធ្វើឡើងកាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ គណៈប្រតិភូសភាកម្ពុជា ចូលរួមប្រជុំដឹកនាំដោយ...