ព័ត៌មាន
ក្រសួងមហាផ្ទៃ កំពុងសម្របសម្រួលផ្ដល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ
ក្រសួងមហាផ្ទៃ តាមរយៈអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងរដ្ឋបាលថ្នាក់ក្រោមជាតិ កំពុងសម្របសម្រួលដើម្បីផ្ដល់ឯកសារអត្តសញ្ញាណកម្មជូនដល់ប្រជាពលរដ្ឋខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ សម្រាប់បម្រើប្រាស់តាមតម្រូវការប្រចាំថ្ងៃរបស់ពួកគាត់។
ដើម្បីឲ្យការងារនេះមានប្រសិទ្ធភាព ស្របតាមការណែនាំរបស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥នេះ ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានដឹកនាំកិច្ចប្រជុំស្តីពីការសម្របសម្រួលផ្តល់ឯកសារអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋខ្មែរដែលត្រឡប់មកពីប្រទេសថៃ ជាមួយស្ថាប័នពាក់ព័ន្ធទាំងអស់ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅទូទាំងប្រទេស។
កិច្ចប្រជុំនេះ មានធ្វើបទបង្ហាញអំពីនីតិវិធីនៃការអនុវត្តការងារផ្ដល់សេវាអត្តសញ្ញាណកម្ម ដោយនាយកដ្ឋានជំនាញចំនួន៣ រួមមាន ទី១៖ ការងារចុះសំបុត្រកំណើតការងារអត្រានុកូលដ្ឋាន, ទី២៖ ការងារស្ថិតិប្រជាពលរដ្ឋការគ្រប់គ្រងការស្នាក់នៅ និងទី៣៖ ការងារផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាដើម។
ថ្លែងនៅក្នុងកិច្ចប្រជុមនោះឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត បានអះអាងថា កិច្ចប្រជុំនេះមានគោលដៅធ្វើឲ្យសម្រេចបានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃជាសេនាធិការ សម្រាប់ប្រជាពលរដ្ឋចំណាកស្រុកដែលទើបវិលពីប្រទេសថៃ ដើម្បីចាប់ផ្ដើមជីវភាពថ្មី ដែលត្រូវការឯកសារអត្តសញ្ញាណកម្មសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ ឯកឧត្តមឧត្តមសេនីយ៍ឯកអគ្គនាយក បានជំរុញឲ្យមន្រ្តីជំនាញដែលពាក់ព័ន្ធទាំងអស់ ត្រូវប្រឹងប្រែងផ្ដល់ឯកសារជូនដល់ប្រជាពលរដ្ឋ ដែលទើបវិលត្រឡប់មកពីប្រទសថៃវិញឲ្យបានលឿន និងឆាប់រហ័សទៅតាមអ្វីដែលអាចធ្វើទៅបាន៕ អត្ថបទ៖ បានចក់








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព