ព័ត៌មាន
ទិវាយុវជនអន្តរជាតិ៖ យុវជនប្ដេជ្ញាខិតខំរៀនសូត្រអភិវឌ្ឍខ្លួនដើម្បីចូលរួមកសាងកម្ពុជាឱ្យកាន់តែខ្លាំងក្លា
ស្របពេលនឹងទិវាយុវជនអន្តរជាតិនៅថ្ងៃនេះ ហើយក៏ស្របពេលដែលកម្ពុជា មានវិវាទព្រំដែនជាមួយថៃ យុវជនកម្ពុជាបានបង្ហាញឆន្ទៈមុតមាំយល់ច្បាស់ពីតួនាទីរបស់ខ្លួនដោយបានប្ដេជ្ញាប្រឹងប្រែងរៀនសូត្រ ឱ្យបានពូកែ ប្រែក្លាយជាមូលធនមនុស្ស ដើម្បីចូលរួមអភិវឌ្ឍសង្គមជាតិឱ្យកាន់តែប្រសើរកាន់តែរឹងមាំខ្លាំងក្លា។
ក្នុងឱកាសនេះក្រុមយុវជនក្រៅពីការគាំទ្រលើកទឹកចិត្តដល់កងទ័ព ពួកគេក៏ដឹងច្បាស់ពីកាតព្វកិច្ចត្រូវប្រឹងប្រែងរៀនសូត្រជាចាំបាច់ផងដែរ។ ពួកគេយល់ថា ការខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាមូលធនមនុស្សសម្រាប់សង្គមជាតិ ចូលរួមអភិវឌ្ឍជាតិ កសាងជាតិឱ្យកាន់តែរឹងមាំខ្លាំងក្លា គឺពិតជាមានសារៈសំខាន់ណាស់ចំពោះពួកគេដែលជាយុវជនជំនាន់ក្រោយ។ ពួកគេដឹងច្បាស់ថា សង្គមជាតិមួយដែលមានភាពខ្លាំង គឺត្រូវការប្រជាពលរដ្ឋដែលមានចំណេះដឹងជាចាំបាច់ ហើយពេលដែលសង្គមជាតិមួយមានភាពខ្លាំងរឹងមាំ នោះប្រទេសដទៃមិនអាចមើលងាយបំពាន ឬឈ្លានពានបាននោះទេ។
បច្ចុប្បន្នបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ បន្តរក្សាបានភាពស្ងប់ស្ងាត់ រក្សាបានការមិនផ្ទុះអាវុធនៅតាមបណ្ដោយព្រំដែន។ កងទ័ពកម្ពុជានៅបន្តឈរជើងយ៉ាងរឹងមាំ ក្នុងការបំពេញបេសកកម្មជាតិ ការពារបូរណភាពទឹកដី ស្របពេលដែលពលរដ្ឋជួរក្រោយ បន្តបំពេញតួនាទីចាំបាច់របស់ខ្លួន និងបន្តគាំទ្រលើកទឹកចិត្តដល់កងទ័ព៕ អត្ថបទ៖គឹមហុក







-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព