ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ដែលបានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១.៦០០ នាក់
(ភ្នំពេញ) ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីននាថ្ងៃទី១២ ខែសីហា ឆ្នាំ ២០២៥ នេះស្ថិតនៅទីស្នាក់ការអាជ្ញាធរមីន បានទទួលស្វាគមន៍ និងថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគម SOS Cambodian Kids និងសមាគម S C. K. L’association មកពីប្រទេសបារាំង ដែលបានចុះពិនិត្យព្យាបាលជំងឺដោយឥតគិតថ្លៃដល់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា ១.៦០០ នាក់ ក្នុងនោះរួមទាំងមូលដ្ឋានក្រុងបាវិត ខេត្ត ស្វាយ រៀង ផងដែរ ។
ការចុះពិនិត្យព្យាបាលរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង ក៏មានការផ្តល់វ៉ែនតាដល់ចាស់ជរា រទេះរុញ ថ្នាំពេទ្យ និងផ្តល់ប្រឹក្សាយោបល់ ផងដែរ ដែលសកម្មភាពបែបនេះបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ តាំងពីឆ្នាំ២០១៨។
ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ថ្លែងអំណរគុណជូនចំពោះលោកវេជ្ជបណ្ឌិត ឡោ គឹមសុង អនុប្រធានសមាគម SOS Cambodian Kids និងលោកស្រី ឡោ វីឡា ប្រធានសមាគម S C. K. L’association រួមទាំងអ្នកជំនាញថែទាំសុខភាព និងនិស្សិតពេទ្យ ដែលបានចំណាយពេលវេលា ជំនាញ ព្រមទាំងធនធានផ្ទាល់ខ្លួនចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ អស់រយៈពេល ៤សប្តាហ៍ ដើម្បីបម្រើប្រជាជនកម្ពុជា។
ក្នុងនាមប្រជាជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្រ្តី បានកោតសរសើរចំពោះការប្តេជ្ញាចិត្តខ្ពស់ និងចេញពីបេះដូងក្នុងការពិនិត្យព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលការព្យាបាលនេះ មិនត្រឹមតែព្យាបាលជំងឺឱ្យជាសះស្បើយរាងកាយប៉ុណ្ណោះទេ តែថែមទាំងជាការស្តារឡើងវិញនូវក្តីសង្ឃឹម និង សេចក្តីថ្លៃថ្នូររបស់ប្រជា ពលរដ្ឋផងដែរ ៕ ( ភារម្យ)








-
ព័ត៌មាន3 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
កីឡា4 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន4 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន5 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព